ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វេសប្រហែសទុកដបម៉ាស៊ូតនៅក្រោមគ្រែ ត្រូវ​​កូនតូច​យកផឹក​ពុលក្អួត​ចង្អោរ

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ក្មេង​ប្រុស​ម្នាក់ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ប៉ៃលិន បន្ទាប់ពី​បាន​យក​​ប្រេងម៉ាស៊ូត​១​ដប​​ទឹក​សុទ្ធផឹកអស់កន្លះដប ព្រោះ​ច្រឡំ​ស្មានថាទឹក ​បណ្តាល​ឱ្យ​ក្អួតចង្អោរ​ ​​​

ខេត្ត​បាត់ដំបង ៖ ក្មេង​ប្រុស​ម្នាក់ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ប៉ៃលិន បន្ទាប់ពី​បាន​យក​​ប្រេងម៉ាស៊ូត​១​ដប​​ទឹក​សុទ្ធផឹកអស់កន្លះដប ព្រោះ​ច្រឡំ​ស្មានថាទឹក ​បណ្តាល​ឱ្យ​ក្អួតចង្អោរ​ ​​​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ​មីនា ​២០១៥ ស្ថិត​នៅ​ក្នុង​ក្នុងភូមិ​រកា​​បុស ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្ត​បាត់ដំបង ។

ប្រភព​បាន​ឱ្យ​ដឹងថា កុមារ​រង​គ្រោះ​ឈ្មោះរ៉ា វីវៈ អាយុ​៤​​​ឆ្នាំ​ មាន​បងប្អូន​៤​នាក់ រូបគេ​ជា​​កូនពៅ មានឪពុកឈ្មោះរី រ៉ា អាយុ​៤៣​ឆ្នាំ និងម្តាយឈ្មោះ បូ រ​ដ្ឋា អាយុ​៣១​ឆ្នាំ  រស់នៅ​ភូមិ-ឃុំ​ខាងលើ ។

​បើ​តាម​សម្តី​ជីដូនរបស់​កុមា​រា​​តូច ឈ្មោះម៉ុ​ក សឿ​ន អាយុ​៥៦​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​​កើតហេតុ គាត់​បាន​​ដើរទៅ​ទិញ​ប្រេង​ម៉ាស៊ូត​នៅ​ក្នុងភូមិ​​ចំនួន​១​ដប​​ទឹក​សុទ្ធ ដើម្បី​យក​មក​ដាក់​ក្នុង​ចង្កៀង​​ដុត​បំភ្លឺ​នា​​ពេល​យប់ ព្រោះ​ផ្ទះ​អត់​មាន​​ភ្លើងអគ្គិសនី ។ គាត់​បន្ត​ទៀ​​តថា លុះ​ទិញ​មក​ដាក់​ទុក​​នៅ​ក្រោម​គ្រែ​ដេក​​ក្នុងផ្ទះ ក៏​នាំ​គ្នា​អង្គុយ​​លេង​មួយសន្ទុះ ស្រាប់តែ​ឃើញចៅគាត់ទា​ញយ​កដប​ប្រេង​ម៉ាស៊ូត​នេះ​​មួល​ផឹក ដោយ​ស្មានថា​ ជា​ទឹក ហើយ​ពេល​នោះក៏ត្រូវ​​ឪពុក​ម្តាយរបស់​គេ​​​ទាញ​​ចេញ រួច​ប្រញាប់​ដឹក​តាម​ម៉ូតូ​​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​​ភ្លាមៗ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព