ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​៤​អង្គ​នាំ​គ្នា​ចូល​ច្រៀង​ខារ៉ាអូខេ​ស្រី​ញី​​ ត្រូវ​​​សមត្ថកិច្ច​ឃាត់សួរនាំ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ យោង​តាម​បញ្ជារ​របស់​លោកឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បានឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់​សង្ឃ​កំហូច​ចំនួន​៤​អង្គ ក្នុង​នោះ​មាន​ព្រះ​ចៅអធិការ​វត្ត​២​អង្គ បាន​ណាត់គ្នាមក​ចូល​

ខេត្តកំពង់ចាម ​៖ យោង​តាម​បញ្ជារ​របស់​លោកឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បានឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់​សង្ឃ​កំហូច​ចំនួន​៤​អង្គ ក្នុង​នោះ​មាន​ព្រះ​ចៅអធិការ​វត្ត​២​អង្គ បាន​ណាត់គ្នាមក​ចូល​ច្រៀង​ខារ៉ាអូខេ​យីហោ​«​ធិ​តា​» ស្ថិត​នៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ នៅ​យប់​ម៉ោង​១រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ដោយ​បាន​ផឹកស៊ី រាំ​សប្បាយ​ជាមួយ​​ស្រី​ញី​​ ​​នាំ​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ជើងព្រៃ​សួរនាំ​រួច​ផ្សឹក​ជា​គ្រហស្ថ ។

លោក​វរ​សេនី​យ៍​ត្រី យ៉ែ​ម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃប្រាប់​ឲ្យ​ដឹង​ថា ក្រុម​សង្ឃ​កំហូចទាំង​៤​អង្គ​នោះ​មានៈ ១-ឈ្មោះ ឡា​ច ហ៊ាន ភេទ​ប្រុស អាយុ​៤២ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​ព្រៃឈរ ស្រុកព្រៃឈរ គង់នៅ​វត្ត​រស្មី​សង្កែ ភូមិ​សង្កែ ២-​ឈ្មោះ ហែម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស គង់នៅ​វត្ត​ព្រែក​កុយ ៣-​ឈ្មោះ ច​ន សុខ​លាង ហៅ​ម៉ៅ ចាន់​លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចៅអធិការ​វត្ត​កន្លែង​រុន  ៤-​ឈ្មោះ កង សា​រឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​បា​ខម  ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ជា​ចៅអធិការ​វត្ត​រស្មី​សង្កែ ស្រុក​ព្រៃឈរ ។ 

នគរបាល​ស្រុក​ជើងព្រៃ​ប្រាប់​ថា ដោយ​មានការ​សង្ស័យ​នោះ គេ​បាន​ដាក់​កម្លាំង​តាមដាន​សង្ឃ​កំហូចទាំង​៤​អង្គ​នៅ​ទីបំផុតក៏​បាន​តាមដាន​ឃើញ​មក​ចូល​ច្រៀង​ខារ៉ាអូខេនៅ​យីហោ​ខាងលើ​យ៉ាង​សប្បាយដោយ​មិន​​បាន​​ដឹងខ្លួន​ឡើយ ។  បន្ទាប់​មក​ប្រជាពលរដ្ឋបាន​ប្តឹង​ទៅ​វេន​ប្រចាំ​បញ្ជា​​របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ខេត្ត​បាន​បញ្ជា​ឲ្យ​អធិការ​នគរបាល​ស្រុក​ជើងព្រៃនាំ​មន្ត្រី​នគរ​បាល​ជា​ច្រើន​នាក់​ចុះ​ទៅ​ទ្បោ​ម​ព័ទ្ធហាង​ខារ៉ាអូខេ​ធិ​តា ដោយ​ឃាត់​បាន​សង្ឃ​២​អង្គ​គឺ​ឈ្មោះ ហ៊ាននិង​ឈ្មោះ បញ្ញា ​​​នាំ​មក​កាន់អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​សួរនាំ ។ 

រហូត​មក​ដល់​វេលា​ម៉ោង៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ប្រជាពលរដ្ឋ​បានឃើញ​ជនសង្ស័យ​ចំនួន​២​នាក់កំពុង​តែ​នាំ​គ្នា​ដើរកាត់​តាម​វាលស្រែ​ត្រង់​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ  ។ បន្ទាប់​មក​ប្រញាប់​រាយ​ការ​ណ៍មក​សមត្ថ​កិច្ច​ជា​បន្ទាន់​ចុះ​ទៅ​មើលឃើញ​មនុស្ស​២​នាក់​មែន ដំបូង​នឹក​ស្មាន​តែ​ក្រុម​ដើរ​កាច់​សោ​.ក​ម៉ូតូ​លុះ​ពេល​ដោះ​មួក​ចេញ​ស្រាប់តែ​ឃើញ​ក្បាល​ត្រងោល​ទាំង​២​នាក់ទើប​ដាក់​ការ​សង្ស័យ​សង្ឃ​ដែល​បាន​មកចូល​ច្រៀង​ខារ៉ាអូខេដែល​រត់គេច​នោះ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ សង្ឃទាំង​នេះ​បាន​​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​ក្រុម​សង្ឃ​ដែល​បាន​ចូល​ច្រៀង​នៅ​ហាង​ធិ​តា ដោយ​ពិតប្រាកដ​មែន​ជាមួយ​នោះ​សមត្ថកិច្ចបានឃើញ​វត្ថុ​តាង​ស្បង់​ចីវរចំនួន​៤​​ដាក់​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​២​គ្រឿង ដែល​ចត​ក្នុង​ហាង ។ បច្ចុប្បន្ន​សង្ឃ​ទាំង​៤​អង្គ​​ត្រូវ​ជំនាញ​ទាក់ទង​ទៅ​​ធម្មការ​ស្រុកដើម្បី​មាន​វិធានការ​តាម​ច្បាប់​ហើយ​ដែរ ៕
                                                                                                               ​