ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​មនុសុ្ស​​៦នាក់​ពាក់​ព័ន្ធ​កា.ប់​​ទន្ទ្រាន​ដីព្រៃដោយ​ខុសច្បាប់​នៅ​ស្រុកកែវ​សីមា

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មនុស្ស​​ចំនួន​៦​នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​​ប្រចាំ​​នៅ​អភិរក្ស​​ជីវចម្រុះ​សី​មា​ធ្វើការ​​ឃាត់ខ្លួន ​បន្ទាប់​ពី​ពួក​គេ​​បាន​នាំ​គ្នា​លួច​ចូល​​ទៅ​កា.ប់​ទន្ទ្រាន​ដី​ព្រៃ​​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​​២៦ មីនា ២០១៥ ស្ថិត​នៅចំណុច​ត្រពាំង​​ទូក ភូមិ​​អូរ​​ចារ ឃុំ​ស្រែ​ព្រះ

ខេត្តមណ្ឌលគិរី ៖ មនុស្ស​​ចំនួន​៦​នាក់​ ត្រូវ​បាន​​សមត្ថកិច្ច​​ប្រចាំ​​នៅ​អភិរក្ស​​ជីវចម្រុះ​សី​មា​ធ្វើការ​​ឃាត់ខ្លួន ​បន្ទាប់​ពី​ពួក​គេ​​បាន​នាំ​គ្នា​លួច​ចូល​​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​​២៦ មីនា ២០១៥ ស្ថិត​នៅចំណុច​ត្រពាំង​​ទូក ភូមិ​​អូរ​​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​​កែវ​​សីមា​ ។

​សេចក្តី​រាយ​ការ​ណ៍​​ឱ្យ​ដឹង​​ថា នៅ​ពេល​ក្រុម​ប្រជា​​សហ​គម​ន៍​​ការពារ​​ព្រៃឈើ​​ឃុំ​ស្រែ​​ព្រះ កំពុង​ដើរ​ល្បាត​​ក្នុង​ព្រៃ​អភិ​រក្ស​ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​មនុស្ស​​ខាងលើ​ កំពុង​កាប់​​ឆ្ការ​ព្រៃ​ដែល​មាន​ទំហំ​ប្រមាណ​​ជាង​៤​​ហិក​តា​ ។​ ប្រភព​​​បន្ត​ថា នៅ​ពេល​ភ្លាម​ៗ​នោះ​ កម្លាំង​របស់​ប្រជា​​សហ​គម​ន៍​​បាន​ទំនាក់​ទំនង​សុំ​អន្តរា​គម​ន៍​​ពី​មន្ត្រី​អភិរក្ស ​ដើម្បី​បន្ថែម​កម្លាំង​បង្ក្រាប​​ចំពោះ​អ្នកកា​ប់រាន​​ដី​ព្រៃ​ខុសច្បាប់ ​។

​មន្ត្រី​​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​​នៅ​ស្នាក់​ការ​អភិរក្ស​​ជីវចម្រុះ​សីមា​​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​​ដែល​បាន​លួច​កាប់​ទន្ទ្រាន​ដី​​ព្រៃ​ខុស​ច្បាប់​​ខា​ងលើ ១-​​​ឈ្មោះ​ស៊ី​ង ដុះ ភេទ​ប្រុស អាយុ​៣៣​​ឆ្នាំ ជនជាតិ​​ខ្មែរ រស់នៅ​​ក្នុងភូមិ​​​​​ជាំ​​អំពិល ឃុំ​​ជាំ ស្រុក​មេ​មត់ ខេត្តកំពង់ចា​ម ២-​ឈ្មោះ​សេង ដុំ ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេ​ម៉ត់ ខេត្តកំពង់ចាម ​(​ត្បូងឃ្មុំ​) ៣-​ឈ្មោះ​ឡេះ សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ចាម រស់នៅ​ភូមិ​ក្ងោក ឃុំ​ក្ងោក ស្រុក​មេ​ម៉ត់ ខេត្តកំពង់ចាម ​(​ត្បូងឃ្មុំ​) ៤-ឈ្មោះ​​ទិ​ត្យ សិ​ទ្ធិ​ ភេទ​​​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ប្រឹ​ក្ស ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​ (ត្បូងឃ្មុំ​) ៥-​ឃុន គា​​ហ៊ុន ភេទ​ប្រុស អាយុ​​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​​ក្នុងភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេ​ម៉ត់ ខេត្តកំពង់ចាម​ (​ត្បូងឃ្មុំ​) ​។​ជន​ទាំង​​៦​នាក់​នេះ សមត្ថកិច្ច​កំពុង​ធ្វើការ​​សួរនាំ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​​ខេត្ត ចាត់ការ​តាម​​ផ្លូវ​ច្បាប់។

ប្រភព​​​មួយ​​ចំនួន​​បាន​បង្ហើប​ថា អ្នក​ដែល​ត្រូវ​​សមត្ថកិច្ច​ចាប់​បង្ក្រាប​នេះ​ ​មិនមែន​កាប់​រាន​ដី​ព្រៃ​​យក​ជា​សិទ្ធិ​ខ្លួនឯង​​ទេ អាច​មាន​អ្នក​នៅ​ពីក្រោយ​​ខ្នង ដោយសារ​ពួក​គេ​សុ​ទ្ធ​​តែ​មក​ពី​ស្រុក​​ឆ្ងាយ​មិន​ស្គាល់​ភូមិសាស្ត្រ​​ស្រុក​​នេះ​​ទេ​ ។​ ហើយ​គេ​តែង​សង្កេត​ឃើញ​​ថា កន្លង​​មក​ដី​នៅ​តំបន់​អភិរក្ស​​ជីវចម្រុះ​សីមា ត្រូវ​បាន​អ្នកមាន​​អំណាចប្រើប្រាស់​គ្រប់​​មធ្យោបាយ​ ដើម្បី​បាន​សិ​ទ្ធិ​​កាន់កាប់​ដី​​នៅ​តំបន់​នោះ​។

​បើ​តាម​ប្រជា​សហ​គម​ន៍​​បាន​​រាយ​ការ​ណ៍​​ថា ​«​ដី​ព្រៃ​រាប់​សិប​ហិកតា​​ គេ​កាប់​អស់ហើយ​…​ សុទ្ធ​​តែ​អ្នក​ធំ​…​​គេ​កាប់​រាល់ថ្ងៃ​​ហ្នឹង កាប់​ផង​… ដុត​ផង​… អស់ហើយ​សត្វ​ក៏​មិន​សល់​ដែរ​….» ​។ ​បើ​កាប់​យ៉ាងនេះ​ តើ​ព្រៃឈើ​នៅ​ស្រុក​​ខ្មែរ​សេសសល់​បាន​យូរ​ប៉ុណ្ណា?