ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​ហេង សំរិន ដឹក​នាំ​គណៈប្រតិភូ​ចូលរួួមមហាសន្និបាត នៅទីក្រុង​​ហាណូយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រ​កម្ពុជា នាវេលាព្រឹកថ្ងៃទី​២៧ មីនា ២០១៥​ នេះ បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​​ចូល​រួមក្នុង​​​កិច្ច​ប្រជុំ​សន្និបាត​

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រ​កម្ពុជា នាវេលាព្រឹកថ្ងៃទី​២៧ មីនា ២០១៥​ នេះ បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​​ចូល​រួមក្នុង​​​កិច្ច​ប្រជុំ​សន្និបាត​សហភាព​អន្តរសភា​លើក​ទី១៣២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម ​ដែល​នឹង​ចាប់​ផ្តើមឡើង​​​ចាប់ពីថ្ងៃទី​២៨ មីនា រហូតដល់​ថ្ងៃទី​០១ មេសា ២០១៥ ។

ប្រភព​បានឱ្យ​ដឹងថា ក្នុង​មហាសន្និបាតនេះ នឹង​លើកយក​ប្រធានបទ​ជាច្រើន ក្នុងនោះ​មាន​កិច្ច​ប្រជុំ​អាស៊ានបូក៣, កិច្ច​ប្រជុំ​ក្រុម​អាស៊ីប៉ាស៊ីហ្វិក និង​កិច្ច​ប្រជុំ​​ក្រុមប្រឹក្សា​ភិបាល​លើក​ទី​១៩៦ … ។ល។​

ប្រភពបន្តថា ក្រៅពីកិច្ចប្រជុំ​នេះ សម្តេច​ហេង សំរិន ក៏ដូចជា​គណៈប្រតិភូ​ទាំងអស់ ​នឹងជួបពិភាក្សា​​ការងារ​ជាមួយ​បណ្តា​ប្រទេស​​ជា​ច្រើនទៀត ។ សូមបញ្ជាក់ថា សហភាព​អន្តរសភា​ហៅកាត់ថា IPU ត្រូវបានបង្កើតឡើង​​តាំងពីឆ្នាំ​១៨៨៩មក​ម្ល៉េះ ដែល​បច្ចុប្បន្ន​​មាន​សមាជិក​ចំនួន​១៦៤​ប្រទេស និង​សមាជិក​បំរុង​ចំនួន១០​ប្រទេស​ផងដែរ ។

ក្នុងឱកាសនោះ ​លោកកឹម សុខា បាន​អញ្ជើញ​ចូលរួួម​ជូនដំណើរសម្តេចអគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន​ ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព