ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​កាត់ដេរ «ដុង ប៊ូ សាមីត» ២០នាក់​ដួល​សន្លប់ ព្រោះពុលផ្សែង​ឆេះ​ក្តារ​សម្ងួត​ក្នុង​​រោង​ចក្រ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មការិនី​រោង​ចក្រ​កាត់ដេរ «ដុង ប៊ូ សាមីត» ​ចំនួួន​២០នាក់​បាន​ដួល​សន្លប់​ជាបន្ត​បន្ទាប់គ្នា បន្ទាប់ពី​បាន​ពុលផ្សែង​​ឆេះ​ក្តារ​ម៉ាស៊ីន​សម្ងួត​​ក្នុង​រោង​ចក្រ កាលពីវេលាម៉ោង១រសៀលថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​ក្បាល​ដំរី ក្នុង​សង្កាត់​

រាជធានីភ្នំពេញ ៖ កម្មការិនី​រោង​ចក្រ​កាត់ដេរ «ដុង ប៊ូ សាមីត» ​ចំនួួន​២០នាក់​បាន​ដួល​សន្លប់​ជាបន្ត​បន្ទាប់គ្នា បន្ទាប់ពី​បាន​ពុលផ្សែង​​ឆេះ​ក្តារ​ម៉ាស៊ីន​សម្ងួត​​ក្នុង​រោង​ចក្រ កាលពីវេលាម៉ោង១រសៀលថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​ក្បាល​ដំរី ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបានគេបញ្ជូនទៅសង្គ្រោះ​ភ្លាមៗដែរ ចំណែកខាងរោង​ចក្រ​វិញ ដំបូង​មិន​បាន​​ឱ្យ​កម្មករ​​ទាំងអស់​​ចេញពី​រោង​ចក្រ​នោះទេ តែដោយ​មានការ​ផ្អើលឆោឡោឡើង ក៏អនុញ្ញាត​ឱ្យ​ចេញទៅផ្ទះវិញ ខណៈ​រោង​ចក្រ​ត្រូវបានបិទ​ទ្វារ​ជា​បណ្តោះអាសន្នដែរ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព