ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវិកលចរិត​ម្នាក់ដុតអីវ៉ាន់ក្នុងផ្ទះឆេះសន្ធោសន្ធៅ ធ្វើឱ្យអ្នកជិតខាង​ភ័យបារម្ភខ្លាចបង្កទៅជាអគ្គិភ័យ​ឆេះ​ផ្ទះ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរសមានសតិមិនគ្រប់ម្នាក់ បាន​យកអីវ៉ាន់​ដូចជា​កំប៉ុងហ្គាស និង​របស់របរជាច្រើនទៀត យក​មក​ដុត​ក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន ដែលត្រូវបាន​អ្នកជិត​ខាង​មានការព្រួយបារម្ភខ្លាច​បង្ក​ទៅជា​អគ្គិភ័យឆេះ​រាលដាល​ដល់​ផ្ទះ​របស់ពួកគាត់ ដែល​ហេតុ​ការណ៍​

ខេត្តបាត់ដំបង ៖ បុរសមានសតិមិនគ្រប់ម្នាក់ បាន​យកអីវ៉ាន់​ដូចជា​កំប៉ុងហ្គាស និង​របស់របរជាច្រើនទៀត យក​មក​ដុត​ក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន ដែលត្រូវបាន​អ្នកជិត​ខាង​មានការព្រួយបារម្ភខ្លាច​បង្ក​ទៅជា​អគ្គិភ័យឆេះ​រាលដាល​ដល់​ផ្ទះ​របស់ពួកគាត់ ដែល​ហេតុ​ការណ៍​នេះ​ ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​ព្រឹក​ថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពបានឱ្យ​ដឹងថា បុរស​ខាងលើ​ឈ្មោះ​មិន ថាវី ហៅម៉ាប់ អាយុ​៤០​ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ និង​​រស់នៅ​តែ​ម្នាក់​ឯង ។

ប្រភពបន្តថា ករណីនេះត្រូវបានប្រជាពលរដ្ឋ​មាន​ការ​ខឹងសម្បារយ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ចក្រុង ខណៈ​​មិន​​បានចុះមក​អន្តរាគមន៍​នោះទេ ទោះបីជា​ប្រជាពលរដ្ឋ​រត់ទៅរាយការណ៍​​ជូន​តាំងពីវេលាម៉ោង​១០យប់ថ្ងៃទី០៥ មីនា ២០១៥ ក៏ដោយ ​ព្រោះ​បុរសនោះ​បាន​បង្ក​​ហេតុ​តាំងពី​យប់មក​ម្ល៉េះ ។ ក្នុងនោះគេឃើញ​មានតែ​សមត្ថកិច្ច​ខេត្តទេដែល​ចុះមក និងបាន​នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​មក​ជួយ​បាញ់ពន្លត់ទៀតផង ។

បច្ចុប្បន្ន​បុរស​​បង្កហេតុមិនទាន់ត្រូវបានឃាត់ខ្លួន​នោះទេ កំពុង​សំងំ​ក្នុងផ្ទះ​ដោយបិទទ្វារចាក់​សោមិន​ឱ្យគេចចូល​ ។ ចំណែក​ឯអ្នក​ជិត​ខាងវិញ បានដាក់ពាក្យ​នៅព្រហ្មទណ្ឌ​កម្រិតស្រាលខេត្តហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព