ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​ឆេះ​ព្រៃ​ និង​ស្មៅ​ ​បង្ក​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គិ​ភ័យ​មួយ​​បាន​ឆាបឆេះ​ព្រៃ និង​ស្មៅ​នៅ​​ក្នុង​ដី​ឡូ​ត៍​ទំនេរ​​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ដោយអាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​ចេញ​ទៅ​​អន្តរាគមន៍ ដោយ​​នាំយក​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿងទៅ​ជាមួយ​ផង​ដែរ​ ព្រោះ​ស្ថិត​នៅ​ជាប់

រាជធានីភ្នំពេញ ៖ អគ្គិ​ភ័យ​មួយ​​បាន​ឆាបឆេះ​ព្រៃ និង​ស្មៅ​នៅ​​ក្នុង​ដី​ឡូ​ត៍​ទំនេរ​​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ដោយអាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​ចេញ​ទៅ​​អន្តរាគមន៍ ដោយ​​នាំយក​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿងទៅ​ជាមួយ​ផង​ដែរ​ ព្រោះ​ស្ថិត​នៅ​ជាប់​រោងច​ក្រ​ថង់​ប្លា​ស្ទិ​ច ​​ប៉ុន្តែ​​ចំណុច​នោះ​គ្មាន​ផ្លូវ​ចូល​ទៅ​ដល់​ដោយ​ផ្លូវ​តូច​ចង្អៀត​ពេក រថយន្ត​មិន​អាច​ចូល​ទៅ​រួច​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​រួម​គ្នា​ជា​មួយ​អាជ្ញាធរ​​ពន្លត់​រហូត​ដល់​រលត់​​វិញ​ ។

​ហេតុ​ការ​ណ៍​ភ្ញាក់ផ្អើល​​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​មីនា ​​២០១៥ ស្ថិតនៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង ដែល​មាន​ទីតាំង​​ស្ថិត​នៅ​ក្បែរ​រោងចក្រ​ថង់​ប្លា​​ស្ទិ​ច​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​​​ប្រភពឱ្យ​ដឹង​ថា នៅ​មុន​ពេល​​កើតហេតុ ភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​ព្រៃ ​និង​ស្មៅ​ងាប់​ៗ ហើយ​បាន​រាលដល់​ព្រៃ​ និង​ស្មៅ​រស់​ៗ​យ៉ាង​ឆាប់ ហើយ​នៅ​​ចំណុច​នោះ ស្ថិត​នៅ​ជាប់​រោងចក្រ​ថង់​ប្លា​ស្ទិ​ច និង​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្ទះ​ជួល​កម្មករ​ស្នាក់​នៅ​ផង បាន​បង្ក​ឱ្យមាន​ភ្ញាក់​ផ្អើលទាំង​ថ្ងៃ​ ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​រោងចក្រ​ និង​ផ្ទះ​ខាងលើ​នោះ​ ។ ភ្លាម​ៗ​នោះ​ អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចេញ​ទៅ​អន្ត​រា​គមន៍​ផង​ដែរ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព