ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​នាំ​​​​​អំណោយ​ ​និង​សំភារ​ឧបត្ថម្ភ​​ដល់​​ពល​រដ្ឋ​ក្រីក្រ​ ​និង​អ្នក​មាន​ជំងឺ​ធ្ងន់​​នៅ​​ឃុំ​អង្គ​កែវ ខេត្ត​តា​កែវ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហភាព​ស​ហព័ន្ធ​យុវជន​កម្ពុជា​តាម​រយៈ​យុវជន​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ី​វិលដែល​ដឹកនាំ​ដោយ​លោក ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធ​

រាជ​ធានី​ភ្នំពេញ​ ៖ សហភាព​ស​ហព័ន្ធ​យុវជន​កម្ពុជា​តាម​រយៈ​យុវជន​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ី​វិលដែល​ដឹកនាំ​ដោយ​លោក ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​អាកាស​ចរ​ស៊ី​វិល​កម្ពុជា បាន​ដឹកនាំ​យុវជន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ​មក​ចែក​ជូន​ដល់ប្រជាពលរដ្ឋ​ក្រីក្រ​ និង​អ្នកមាន​ជំងឺ​រ៉ាំ​រ៉ៃ ខ្វះ​លទ្ធភាព​ចំនួន​៥​គ្រួសារ ដែល​ស្ថិត​នៅ​ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ​។

លោក ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​អាកាស​ចរ​ណ៍ស៊ី​វិល​បាន​មាន​ប្រសា​ស​ន៍ថា ប្រជាពលរដ្ឋ​ទាំងអស់​ពេល​ឃើញ​យុវជន​ចុះ​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌​បែប​នេះ​ពួក​គាត់​ពិតជា​សប្បាយចិត្ត​ណាស់ ពិសេស​យុវជន​ផ្ទាល់​តែ​ម្តង ព្រោះ​ពួក​គេ​គិត​ថា បាន​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់សម្រាប់​ដោះស្រាយ​ជីវភាពក្នុង​គ្រួសារ​របស់​ពួក​គាត់​។

លោក​បន្ត​ថា អ្វី​ដែល​សប្បាយចិត្ត​ គឺ​បាន​នាំ​យក​អំណោយ​លោក​ម៉ៅ ហាវ​ណ្ណា​ល់ និង​លោក ហ៊ុន ម៉ា​នី មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​។ លោក ឡុ​ង ឆេ​ង បាន អំពាវនាវ​សូម​ឱ្យ​យុវជន​ទាំងអស់​គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ខ្មែរ​ត្រូវ​តែ​ជួយ​ខ្មែរ ដើម្បីអនាគតសម្រាប់​កូន​ខ្មែរ​ទាំងអស់​គ្នា​។

គួរ​បញ្ជាក់​ថា ក្នុង​នាម​យុវជន​ និង​ក្នុង​នាម​អ្នកមាន​លទ្ធភាព​ទាំងអស់គួរ​យកចិត្តទុកដាក់ក្នុង​ការជួយ​ដល់​អ្នក​ដែល​គ្មាន​ទីពឹងដើម្បី​ឱ្យ​ជីវិត​ខ្មែ​គ្រប់​រូបរស់នៅ​ដោយ​សុខ​សន្តិភាព​ក្នុង​ដំបូល​សុខសន្តិភាព​តែ​មួយ​ជាមួយ​គ្នា​៕​​