ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កា​ណា​ដា បោះ​ជំហាន​ទៅ​មុខ​លើ​វិស័យ​ការទូត និង​ពាណិជ្ជកម្ម

9 ឆ្នាំ មុន

ទោះបីជា​កា​ណា​ដា​មិន​ទាន់​មាន​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​ដល់​ពេល​នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កា​ណា​ដា បាន​បោះ​ជំហាន​ទៅ​មុខ​លើ​វិស័យ​ការទូត និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម

ទោះបីជា​កា​ណា​ដា​មិន​ទាន់​មាន​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​ដល់​ពេល​នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កា​ណា​ដា បាន​បោះ​ជំហាន​ទៅ​មុខ​លើ​វិស័យ​ការទូត និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រួម​ទាំង​វិស័យ​ផ្សេង​ទៀត​។ ដំណើរ​ទៅ​មុខ និង​រឹង​មាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ជំនួប​ពិភាក្សា​ការងារ​មួយ​រវាង​លោក​អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Peter Mac Arthur អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ និង​អូ​សេ​អា​នី នៃ​ក្រសួងការបរទេស ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍​កា​ណា​ដា កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

លោក អ៊ុ​ច បូរ​រិ​ទ្ធ បាន​មាន​ប្រសាសន៍ ប្រាប់​អ្នកកាសែត បន្ទាប់​ពី​ជំនួប​ចប់​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ទៅ​លើ​ការ​ពង្រឹងពង្រីក កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​កា​ណា​ដា ជា​ពិសេស​ក្នុង​វិស័យ​ការទូត​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ ហើយ​ភាគី​កា​ណា​ដា ចង់​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ធ្វើការ​វិនិយោគ​ខាង​វិស័យ​អគ្គិសនី​តូច​ៗ និង​បាន​និយាយ​អំពី​បញ្ហា​ថាមពល ដូច​ជា ការ​ប្រើប្រាស់​កាំរស្មីព្រះអាទិត្យ ដែល​យក​ធ្វើ​ជា​អគ្គិសនី និង​ការ​ប្រើប្រាស់​ថាមពល​ផ្សេង​ៗ​ទៀត ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ នៅ​ក្នុង​ជំនួប​នោះ លោក​ក៏​បាន​ជម្រាប​លោក Peter MacArthur អំពី​ការ​រីក​ចំរើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​នយោបាយ​សេដ្ឋកិច្ច​ផង​ដែរ​។

ពាក់ព័ន្ធ​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ដោយសារ​តែ​កា​ណា​ដា មិន​ទាន់​មាន​តំណាង​បេសកកម្ម ប្រចាំ​នៅ​កម្ពុជា ហើយ​កា​ណា​ដា​នឹង​ពិចារណា​ចាត់តាំង​អ្នកការទូត​ម្នាក់​របស់​កា​ណា​ដា​មក​បំពេញបេសកកម្ម​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា ដើម្បី​ធ្វើ​ជា​ស្ពាន​ចម្លង​ពី​ភ្នំពេញ​ទៅ​អគ្គរដ្ឋទូត​បាងកក ហើយ​ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កា​ណា​ដា និង​កម្ពុជា​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព