ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន សកម្ម​នៅ​ស្រុក​ឆ្លូង

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ត្រូវ​នគរ បាល​ស្រុក​ឆ្លូង ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​នៅ​លំនៅ​ឋាន​មួយ​កន្លែង​ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃ​ទី​៣០ មក​រា​។

ខេត្តក្រចេះ ៖ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​នគរ បាល​ស្រុក​ឆ្លូង ឆ្មក់​ធ្វើការ​បង្ក្រាប​បាន​នៅ​លំនៅ​ឋាន​មួយ​កន្លែង​ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃ​ទី​៣០ មក​រា​។ ក្នុង​ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​ដកហូត​នូវ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស បាន​៥​កញ្ចប់​តូច​ធំ​។

អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ត្រី ឌួ​ង សុ​ទ្ធី បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​កំណត់​លើ​មុខសញ្ញា​សង្ស័យ​បាន​ច្បាស់ ទើប​នគរបាល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បួន​នាក់​នេះ​ជា​បន្តបន្ទាប់​។

ជនសង្ស័យ ១-​ឈ្មោះ​យ៉ង ទូច អាយុ​៥២​ឆ្នាំ ២-​ឈ្មោះ​រឹទ្ធ ណា​រ៉ុ​ង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​យ៉ង សីហា អាយុ​២០​ឆ្នាំ និង​៤-​ឈ្មោះ​យ៉ង សុ​ភិន ភេទ​ស្រី អាយុ​១៩​ឆ្នាំ អ្នក​ទាំង​៤ រស់នៅ​ក្នុង​ហាន់ជ័យ​ទី​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំងនេះ គឺជា​មុខសញ្ញា​សកម្ម​ដែល​នគរ បាល​កំពុង​តែ​តាម​ប្រមាញ់​លើ​ករណី​ជួញដូរ​គ្រឿងញៀន​។ ប៉ូលិស​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ​៕