ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាយុ​៨៥​ឆ្នាំ​ធ្វើបុណ្យ​ខួប​១០០​ថ្ងៃ​​ឱ្យប្រពន្ធ​រួចចង.ក​សម្លា.ប់​​ខ្លួន

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ព្រឹក ​បន្ទាប់​​ពី​លោកតា​​​​អាយុ​​៨៥​ឆ្នាំ​​ម្នាក់​​​​ចង.ក​ធ្វើ​អត្តឃា.ត​​​ស្លា.ប់​​​​យ៉ាង​​អាណោច​​អា​ធ័ម ​

ខេត្តស្វាយរៀង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ព្រឹក ​បន្ទាប់​​ពី​លោកតា​​​​អាយុ​​៨៥​ឆ្នាំ​​ម្នាក់​​​​ចង.ក​ធ្វើ​អត្តឃាត​​​ស្លាប់​​​​យ៉ាង​​អាណោច​​អា​ធ័ម ​ក្រោយ​​​ពី​​ធ្វើ​​បុណ្យ​ខួប​​១០០​ថ្ងៃ​​ឱ្យ​​សព​ប្រពន្ធ​​របស់​​គាត់​​រួច​មក​ ​ដែល​ហេតុ​ការណ៍​នេះ​បង្ក​​កាលពី​​វេលា​ម៉ោង​០៧​ និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៣១ ​មក​រា ​២០១៥ ស្ថិត​​​នៅ​​ភូមិ​​បន្ទាយ​​ក្រាំង ​ឃុំ​បន្ទាយ​ក្រាំង​ ស្រុក​​កំពង់​​រោ​ទិ៍​ ។

ទាក់​​ទិន​​​ករណី​​​ខា​ងលើ​ មន្ត្រី​​នគរ​​បាល​​ប៉ុ​ស្តិ៍​រ​ដ្ឋ​បាល​​​ឃុំ​បន្ទាយ​ក្រាំង​​បាន​ឱ្យ​ដឹង​ថា ​លោក​តា​​​គិត​​ខ្លី​ចង​.ក​ធ្វើ​​អត្ត​ឃាត​ខ្លួនឯ​ង​​​នេះ​​ឈ្មោះ​សោម​ ​កាក់ អាយុ​៨៥​​ឆ្នាំ ​​​​​​រស់​​​នៅ​​​​ក្នុ​ង​ភូមិ​-​ឃុំ​​​កើត​ហេតុ​​​ខាង​លើ​ ហើយ​​កន្លង​មក​​លោកតា​រស់នៅ​តែ​២​​នាក់ប្តី​-​ប្រពន្ធ​ក្នុង​ខ្ទម​តូច​​មួយ ដូច​លលក​ញី​​ឈ្មោល​ ហើយ​មាន​ជីវភាព​​ក្រីក្រ​ស្ទើ​រតែ​រក​​ព្រឹក​ខ្វះ​ល្ងាច​ ។

ក្រោយមក ​លោកយាយ​​ជា​ប្រពន្ធ​របស់​គាត់​​​​​មាន​ជំងឺ​​ប្រចាំ​កាយ​​អស់​ជា​ច្រើន​ឆ្នាំ រហូត​​ធ្ងន់ធ្ងរ ​និង​​បាន​ស្លាប់កាល​​ពី​អំឡុង​ចុង​ខែ​​តុលា​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្នុង​ជន្មាយុ​​៨៤​ឆ្នាំ ​ហើយ​ទើបតែ​ធ្វើបុណ្យ​​១០០​ថ្ងៃ​រួច​រាល់​កាលពី​ថ្ងៃ​២៩​ មក​រា ​២០១៥ ​នេះ​ ស្រាប់តែ​អ្នកស្រុក​ប្រទះ​​ឃើញ​លោកតា​ចង.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​​ស្លាប់​នៅ​ដើមឈើ​​ក្រោយ​ផ្ទះ​ ស​ង្ស​យ័​លោកតា​តូចចិត្ត​​ដោយ​រូប​គាត់​ចាស់ជរា​​មាន​ជីវ​ភាព​ក្រីក្រ​​លំបាក​ពេក​រស់នៅ​ម្នាក់ឯង​ រីឯ​ប្រពន្ធ​ដែល​ធ្លាប់​​រស់នៅ​ជាមួយ​​គ្នា​ដូច​​លលក​​ញី-ឈ្មោល​ បាន​ស្លាប់​ចោល​​ទៀត​ ក៏​គិត​ខ្លី សម្រេច​ចិត្ត​ចង.​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៅ​តាម​ប្រពន្ធតែ​ម្តងទៅ​ ។

ប្រភព​បន្តថា សព​​លោកតា​ ត្រូវ​បាន​​លោក​មេ​ភូមិ ​លោក​មេឃុំ​​​​រៃ​អង្គាស​​ប្រាក់អ្នកស្រុក​ធ្វើបុណ្យ​តា​ម​ប្រពៃណី​ ។