ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រុង​ព្រះវិហារឃាត់ខ្លួនមនុស្ស០៧នាក់​ ពាក់ព័ន្ឋការជួញដូរ​និងប្រើបា្រស់​គ្រឿងញៀ.ន​នៅរសៀលនេះ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖​ មនុស្ស០៧នាក់​ បានត្រូវកងកម្លំាង​ប៉ូលិសដឹកនំា​ដោយលោកឧត្តមសេនីយ៍ត្រី​ ស៊ី គិរី ​ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឃាត់ខ្លួន​ពាក់ព័ន្ឋនឹង​ការជួញដូរ និងប្រើបា្រស់​គ្រឿងញៀ.ន ។

ខេត្តព្រះវិហារ ៖​ មនុស្ស០៧នាក់​ បានត្រូវកងកម្លំាង​ប៉ូលិសដឹកនំា​ដោយលោកឧត្តមសេនីយ៍ត្រី​ ស៊ី គិរី ​ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឃាត់ខ្លួន​ពាក់ព័ន្ឋនឹង​ការជួញដូរ និងប្រើបា្រស់​គ្រឿងញៀន ។

ការឃាត់ខ្លួននេះ​ បានធ្វើឡើងនៅ​ម៉ោង៤និង១៥នាទី​រសៀលថ្ងៃទី២៧ ​មករា ២០១៥​ ​នៅចំណុចផ្ទះជួលមួយកន្លែង​ ស្ថិតក្នុងភូមិឡអិដ្ឋ​ សង្កាត់កំពង់​ប្រណាក ​ក្រុងព្រះវិហារ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទី​មុននេះថា ​នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃអង្គារដដែល​នេះ​កងកម្លំាង​ប៉ូលិស​កំពុង​ប្រមូលវត្ថុតាង​ និង នំាខ្លួនជនសង្ស័យ​ទំាង០៧នាក់មកកាន់​ស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បីសួរនំានិងកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕