ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ដឹងថា​មានផ្ទៃពោះ ​ស្មានតែទាចទឹក​ ចូលបន្ទប់ទឹក​កើតបានកូនស្រីមួយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ស្រ្តីម្នាក់បានសម្រាលកូន​ក្នុងបន្ទប់ទឹក​បានកូនស្រីមួយ​ បង្កឲ្យមានការ​ភ្ញាក់ផ្អើលដល់អ្នក​ជិតខាង​នៅម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃទី២៦ មករា ២០១៥​ នៅផ្ទះលេខ៥៤៩​ ក្រុម១៦​ ក្នុងភូមិមិត្តភាព​ សង្កាត់-ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​ស្រ្តីរូបនោះ​ឈ្មោះ ម៉ន ឈឿម​ អាយុ៣៨ឆ្នាំ ​ជាស្រ្តីមេម៉ាយ​​(ប្តីចុះចោលជិត​មួយ​ឆ្នាំ​) មានកូន២​នាក់​​ក្នុងបន្ទុក ។

បើតាមការអះអាង​របស់ស្រ្តីដែល​សម្រាលកូនក្នុងបន្ទប់ទឹកខាងលើឲ្យដឹងថា​ ” គាត់មិនដឹងថា​ខ្លួនឯងមានផ្ទៃពោះនោះទេ​ ដោយនឹកស្មាន​តែកើត​ទាចទឹក​ព្រោះពិបាកចិត្តមួយថ្ងៃៗ​ដើរតែផឹកស្រា ​ហើយសូម្បីតែអ្នកជិត​ខាងក៍គិតបែបនេះដែរ​” លុះដល់វេលាកើតហេតុ​ ​ពេលចូលបន្ទប់ទឹកក៍កើត​បាន​កូនស្រី​មួយ​តែម្តង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​​បានស្រង់សម្តីស្រ្តី​សម្រាលកូនក្នុងបន្ទប់ទឹក​​ និង អ្នកជិតខាងបញ្ជាក់ដែរថា​ ​កូនទំាង៣នាក់​​របស់ស្រ្តីឈ្មោះ ម៉ន ឈឿម​នេះ​មិនបានសម្រាលនៅមន្ទីរពេទ្យទេ ​ដោយកូនទី១កើត​នៅលើម៉ូតូ ​កូនទី២កើត​ក្នុងបន្ទប់ទឹក​ និងកូនទី៣​ខាងលើនេះ​ក៍កើតក្នុងបន្ទប់ទឹកទៀត។

ព័ត៌មានលម្អឹត​​នឹងមានផ្សាយជូន​នៅ​លើសារព័ត៌មាន​​កោះសន្តិភាព ៕