ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនប្រដាប់អាវុធ៥នាក់​ ចូលប្លន់​ផ្ទះ​លក់​ចាប់​ហួយ​មួយកន្លែង​នៅ​​ស្រុក​​ភ្នំស្រួច​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖​ ផ្ទះ​​លក់​ចាប់ហួយ​មួយកន្លែងខណៈ​កំពុង​តែរៀបចំអីវ៉ាន់​បិទទ្វារ ក៏ត្រូវ​ជនប្រដាប់អាវុធ​(មានកាំភ្លើងខ្លី+អាកា)​ចំនួន​៥

ខេត្ត​កំពង់ស្ពឺ ៖​ ផ្ទះ​​លក់​ចាប់ហួយ​មួយកន្លែងខណៈ​កំពុង​តែរៀបចំអីវ៉ាន់​បិទទ្វារ ក៏ត្រូវ​ជនប្រដាប់អាវុធ​(មានកាំភ្លើងខ្លី+អាកា)​ចំនួន​៥​នាក់ ចូល​ភ្ជង់​​​ប្លន់ទ្រព្យសម្បត្តិ​បាន​សម្រេច​ ​ដោយ​បាន​​បាញ់បុរសជាប្តី​ឱ្យ​រងរបួស​ចំទ្រូង​ ចំណែក​ប្រពន្ធ​ត្រូវ​ជន​សង្ស័យ​វាយ​មួយស្នាប់​កាំភ្លើង​រងរបួស​ពក​ថ្ងាស ដែលហេតុការណ៍នេះ បង្ក​ឱ្យភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៦ និង​៤០នាទីល្ងាច​ថ្ងៃទី​២៥ មករា ២០១៥ ស្ថិត​នៅ​​ចំណុច​ភូមិក្រាំង​ដូង ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រួច ។

ប្រភព​បានឱ្យ​ដឹងថា ម្ចាស់​ផ្ទះ​រងគ្រោះជាប្តី​ឈ្មោះ​ឡិន ប៊ុនលី (រងរបួស​ធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​​ រាជ​ធានីភ្នំពេញ រីឯប្រពន្ធឈ្មោះ​ឡុង គិលីន អាយហុ​៣៣​ឆ្នាំ (របួសពកថ្ងាស) ។

ប្រភពបន្តថា ចំពោះ​ទ្រព្យសម្បត្តិ​ដែលត្រូវជន​សង្ស័យ​យកទៅមាន​​ប្រាក់ខ្មែរ​១លានរៀល, ខ្សែ.កប្លាទីន២ជី, កង​ដៃ២ជី និង​ទូរស័ព្ទ​ដៃសាំសុង​២គ្រឿង​ផងដែរ ។

បច្ចុប្បន្ន​សមត្ថកិច្ច​​​ធ្វើការ​ស្រាវ​ជ្រាវ​រក​​ក្រុម​ជនសង្ស័យ​ទាំងនេះយ៉ាងក្តៅគគុក ។