ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​ភ្លើង​ប្រចណ្ឌ​ប្តីកា.ប់ប្រពន្ធ​ពីរផ្គា​ក់ស្លា.ប់​ក្នុង​ថ្លុកឈាម​យ៉ាងអា​ណោច​អា​ធ័ម​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ព្រោះ​តែភ្លើង​ប្រចណ្ឌ​​ក្លាយ​ទៅជា​ទំនាស់​ក្នុង​គ្រួសារ​កាន់​តែធំ​ឡើង រហូត​បាន​ធ្វើឱ្យ​ប្តីចិត្ត​តិ​រច្ឆាន ​ទាញ​កាំបិត​ផ្គាក់ កា.ប់​មក​លើ​ប្រពន្ធ​បណ្តា​ល​ឱ្យ​ដេក​ស្លា.ប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​យ៉ាង​អា​ណោច​អា​ធ័ម ។​ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង១០​និង៣០​នាទី​ព្រឹក ​ថ្ងៃទី២៥​ ខែមករា

ខេត្ត​កណ្តាល ៖  ព្រោះ​តែភ្លើង​ប្រចណ្ឌ​​ក្លាយ​ទៅជា​ទំនាស់​ក្នុង​គ្រួសារ​កាន់​តែធំ​ឡើង រហូត​បាន​ធ្វើឱ្យ​ប្តីចិត្ត​តិ​រច្ឆាន ​ទាញ​កាំបិត​ផ្គាក់ កាប់​មក​លើ​ប្រពន្ធ​បណ្តា​ល​ឱ្យ​ដេក​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​យ៉ាង​អា​ណោច​អា​ធ័ម ។​ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង១០​និង៣០​នាទី​ព្រឹក ​ថ្ងៃទី២៥​ ខែមករា​​ នៅចំ​ណុច​ក្រោ​មផ្ទះ​ជនរង​គ្រោះ ​ស្ថិតក្នុង​ភូមិ​ឃ្លាំង​មឿង​ជើង ​ឃុំព្រែក​អំពិល​​ ​ស្រុកខ្សាច់​កណ្តាល ​។

ជនរង​គ្រោះ​ឈ្មោះ ​ហ៊ីង  រឿន​ ភេទស្រី ​អាយុ៥៣ឆ្នាំ​​ មុខរបរ​កសិករ​ មាន​ទីលំ​នៅភូមិ​ឃុំ​ កើតហេតុ​ ជា​ប្រពន្ធ​បាន​ដេក​ស្លាប់​ក្នុងថ្លុក​ឈាម ។​ ​ចំណែក​​​ជន​ល្មើស​ឈ្មោះ ​រិត ជ្រឿន ​​ភេទ​ប្រុស ​អាយុ៥៨​​​ឆ្នាំ មុខរបរ​កសិករ​ នៅភូមិ​ឃុំកើត​ហេតុ ​ជាប្តី ​បានរត់​គេចខ្លួន​បាត់ ​។ ​​​បើតាម​​សាក្សី​បាន​ឲ្យដឹង​ថា​កន្លងម​កជន​រងគ្រោះ​និងជន​ល្មើស​តែងតែ​មានទំនាស់​ជាមួយ​គ្នាជាញឹក​​ញាប់ ​ដោយ​ជនល្មើស​ជាប្តី​តែង​តែប្រចណ្ឌ​ប្រពន្ធ ដោយ​ចោទ​ថាមាន​សាហាយ​ស្មន់ជា​មួយ​ប្រុស​ផ្សេង ​។ ​លុះដល់​ថ្ងៃកើត​ហេតុខាង​លើអ្នក​ទាំងពីរ​មានទំនាស់​និង​គ្នាយ៉ាង​ខ្លាំង ​នៅខាង​ក្រោម​ផ្ទះ​ពេលនោះ​កូនស្រី​ឈ្មោះ​ជ្រឿន ​អូន​ អាយុ​២៤ឆ្នាំ ​បាន​ចូល​មក​​ឃាត់ ដោយ​ស្រែក​ថា ម៉ែ​ឯង ​ពុកឯង​ម៉េច​ចេះ​តែឈ្លោះ​គ្នា​អញ្ជឹង​ តែ​អ្នក​ទាំងពីរ​​មិន​ស្តាប់​​នោះ​ទេ ​ហើយ​ក៏បង្ក​ការ​ឈ្លោះ​គ្នា​កាន់​តែខ្លាំង​ឡើងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាម​នោះ​​​ជនល្មើស​ជាប្តី​បាន​យកកាំ​បិទខ្វែវ​មក​កាប់ជ​នរង​គ្រោះ​ជាប្រព​ន្ធ ត្រូវថ្ពាល់​ឆ្វេង​ដាច់ពី​គុម្ពត្រចៀក​ ដល់​បបូលមាត់​ បណ្តាលឱ្យ​​ជនរ​ងគ្រោះ​ដួល​​លុត​ជង្គង់​ បន្ទាប់ម​កជន​ល្មើស​កាប់១​កាំបិត​ទៀត​ត្រូវចំ​មុខពីក្បាល​រហូត​ដល់​ចង្កា ​ជំរៅដល់​ឆ្អឹងល​លាដ៍ ​បណ្តាល​
ឱ្យ​ស្លាប់​នៅនិង​កន្លែង ​ពេលនោះ​ជនសង្យ័យ​បានរត់​គេច​​ខ្លួន​បាត់ ។

សាក្សី​បាន​បន្តថា​ បន្ទាប់​ពីហេតុការណ៍​​កើតឡើង​ប្រជា​ពល​រដ្ឋ​​ដែល​នៅជិតខាង​បានរាយការណ៍​​ជូនសមត្ថ​កិច្ច ​និង ​ព្យាយាម​ជួយ​សង្គ្រោះ​តែជា​អកុសល​ជនរង​គ្រោះ​បានស្លាប់​យ៉ាងអា​ណោច​អាធ័ម​នៅក្នុង​ថ្លុកឈាម​បាត់ហើយ​ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ចប៉ូ​លិ​​​​សកំពុង​ធ្វើការ​ស្រាវជ្រាវ​ចាប់ជន​ដៃដល់​ដែល​ជាប្តីចិត្ត​តិរច្ឆាន​យកម​កផ្តន្ទា​ទោស​តាមច្បាប់ ។