ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទី​ពេទ្យ​ភ្នែក​អេ​ហ្គា​វ៉​ល ​និង​មន្ទីរពេទ្យ​ភ្នែក គង់ ពិសិដ្ឋ​ សហការ​គ្នា​ព្យាបាល​ភ្នែក​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ មន្ទីរពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត អេ​ហ្គា​វ៉​ល​ និង​មន្ទីរពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ​ កាល​ពី​​ថ្ងៃ​ទី​២១​ ធ្នូ​ កន្លង​ទៅ​នេះ​បាន​ធ្វើ​កិច្ចសហការ​គ្នា​ព្យាបា​ល​ភ្នែក​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ​លើក​ដំបូង​នៅ​កម្ពុជា ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ

រាជធានី​ភ្នំពេញ ​៖ មន្ទីរពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត អេ​ហ្គា​វ៉​ល​ និង​មន្ទីរពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ​ កាល​ពី​​ថ្ងៃ​ទី​២១​ ធ្នូ​ កន្លង​ទៅ​នេះ​បាន​ធ្វើ​កិច្ចសហការ​គ្នា​ព្យាបា​ល​ភ្នែក​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ​លើក​ដំបូង​នៅ​កម្ពុជា ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ទី​ពេទ្យ​ជា​ដៃគូរ​ជា​ច្រើន​ផ្សេង​ទៀត ។

ក្នុង​កិច្ចសហការ​វាង​មន្ទីរពេទ្យ​ទាំង​ពីរ​នេះ​មាន​គោលបំណង​ផ្តល់​ជូន​សេវា​ព្យាបាល​ភ្នែក​ឈានមុខ​មួយ​នៅ​កម្ពុជា​រួម​និង​សេវា​ជា​ច្រើន​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​ភ្នែក​ដល់​អ្នកជម្ងឺ​ដូច​ជា​ការ​ពិនិត្យ​ជម្ងឺ​ភ្នែក​ទូទៅ​ការ​វះកាត់​បាតភ្នែក​បែប​ទំនើប ការ​វះកាត់​ភ្នែក​ឡើងបាយ​ដោយ​មាន​ស្នាម​តូច ជាមួយ​និង​កែវភ្នែក​សិប្បនិមិ្មត ការ​វះកាត់​ទឹក​ដក់​ក្នុង​ភ្នែក ការ​ថែទាំ​ភ្នែក​កុមារ មហារីក​ភ្នែក ភ្នែក​ស្រលៀង ការ​វះកាត់​ត្របកភ្នែក ការ​វះកាត់​កែ​កំហុស​កំ​ណុំ​រូបភាព ការ​វះកាត់​កញ្ចក់ភ្នែក​សម្រាប់​កញ្ចក់ភ្នែក​រាង​សាជី និង​កំហុស​កំ​ណុំ​រូបភាព​ផ្សេង​ទៀត ហើយ​លើស​ពី​នេះ​គឺ​ចង់​ឲ្យ​អតិថិជន​ទូទៅ​អាច​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​ភ្នែក​ដែល​មាន​តម្លៃ​សមរម្យ​ និង​មានគុណ​ភាព​ខ្ពស់​នៅ​កម្ពុជា​។

ក្រុមការងា​របស់​មន្ទីរពេទ្យ​ភ្នែក​យើង​មាន​វត្តមាន​ក្នុង​បណ្ដាញ​មន្ទីរពេទ្យ​ភ្នែក​ចំនួន​៦០ នៅ​លើ​ពិភពលោក​ រួម​មាន​ប្រទេស​ឥណ្ឌា កម្ពុជា ចំណែក​នៅ​ទ្វីបអាហ្វ្រិក ដូច​ជា​ម៉ូ​រី​ស សី​ស្ហែ​ល ម៉ា​ដា​ហ្កា​ស្កា ម៉ូ​សំ​ប៊ិក រ​វ៉ា​ន់​ដារ នី​ហ្សេ​រី​យ៉ា និង​សំ​ប៊ី​។​ល​។​ដំណើរការ​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ (LASIK) ដើម្បី​កែតម្រូវ​កំហុស​កំ​ណុំ​រូបភាព​(​ម្ញូ​ប​ជិត ម្ញូ​ប​ឆ្ងាយ អា​ស្ទី​ម៉ាត​) គ្រាន់តែ​ចំណាយពេល​ត្រឹមតែ​១០ ទៅ​១៥​នាទី​ប៉ុណ្ណោះ​។ ចំណែក​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​តាម​បែប​ទំនើប​ដោយ​ការ​ស្គែ​ន និង​ការ​ថត​(Oculyser) បង្កើត​បាន​រួប​ភាព​ក្នុង​លំហរបស់​កញ្ចក់ភ្នែក (​ស្រទាប់​ថ្លា​នៅ​លើ​ប្រ​ស្រី​ភ្នែក​) ដែល​ជួយ​សំរួល​ដល់​ការ​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ​។

ការ​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ដោយ​កាំរស្មីឡាស៊ែរ ក្រោយ​ការ​ព្យាបាល​រួច​លោក​អ្នក​ពុំ​ចាំបាច់​ពិបាក​ពាក់​វ៉ែនតា​ការពារ​ភ្នែក​នោះ​ឡើយ ហើយ​លោក​អ្នក​អាច​លេង​កីឡា​ផ្សេង​បានជា​មួយ​មិត្ត​ភ​ក្ក្រ័ ឬ​អាច​បើកបរ​នៅ​ពេល​យប់​ដោយ​គ្មាន​ក្ដី​កង្វល់​៕