ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ UN រក​ឃើញ​ជនជាតិភាគតិច​ច្រា​យ​វៀតណាម​១៣​នាក់

9 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង១៧​និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ខេត្តរតនគិរី បាន​សហការ​ជាមួយ​ក្រុម (UN) និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ខេត្តរតនគិរី ​៖ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង១៧​និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ខេត្តរតនគិរី បាន​សហការ​ជាមួយ​ក្រុម (UN) និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ចុះ​ស្រាវជ្រាវរក​ឃើញ ជនជាតិភាគតិច«​ច្រា​យ វៀតណាម» ចំនួន១៣​នាក់ (​ប្រុស​១២​នាក់​,​ស្រី​១​នាក់​) ដែល​បាន​ឆ្លង​ដែនចូល​មក​លាក់ខ្លួន នៅ​ចំណុច​ព្រៃ​មាស ក្នុងភូមិ​សាស្ត្រ ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ក្រុមការងារ​បាន​រក​ឃើញ​​ក្រុម​ទី​១​មុន​មាន​គ្នា​ចំនួន​៨​នាក់​(​ប្រុស​៧​នាក់​ ស្រី​១​នាក់​)​ ​។ ​បន្ទាប់​មក​រក​ឃើញ​ក្រុម​ទី​២​មាន​ចំនួន​៥​នាក់ មានឈ្មោះទី១ ឈ្មោះ សេវ ហ្គា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ច្រា​យ ខេត្ត​យ៉ា​ឡាយ​, ២. ឈ្មោះ រ​ឡាន លិច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ច្រា​យ ខេត្ត​យ៉ា​ឡាយ​, ៣. ឈ្មោះ សេវ អា​ញិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ច្រា​យ ខេត្ត​យ៉ា​ឡាយ​, ៤. ឈ្មោះ សេវ ហ្លូ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ច្រា​យ ខេត្ត​យ៉ា​ឡាយ និង​៥. ឈ្មោះ រ​ម៉ាស់ ស៊ី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ច្រា​យ​ខេត្ត​យ៉ា​ឡាយ​។

​តាម​ការ​សួរ​បំភ្លឺ ពី​ជនជាតិ​ច្រា​យ វៀតណាម ចំនួន០៥​នាក់ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​រត់​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដើម្បី​សុំ​សិ​ទិ្ធ​ជ្រកកោន ពី​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) ។ ​ក្រោយ​ពី​ការ​សាកសួរ​បំភ្លឺ ពី​សមត្ថកិច្ច​ជំនាញ​រួច​មកសមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ប្រគល់​ជនជាតិ​ច្រា​យ វៀតណាម ទាំង​០៥​នាក់ សរុប១៣​នាក់  ទៅ​ឲ្យ​ក្រុម (UN) ក្នុង​យប់​ថ្ងៃ​ទី​២០ ​ខែធ្នូ​​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​២១​និង​១០​នាទី​ ។ ​បច្ចុប្បន្នត្រូវ​បាន​ក្រុម (UN) និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​ល្ងាច​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៤ ។​ ក្រុម​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា វៀតណាម ១៣​នាក់ ត្រូវ​បាន​សង្គ្រោះ​ចេញពី​ព្រៃ​ខេត្តរតនគិរី​ ។ ការ​សង្គ្រោះ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ជន​ម៉ុង​តា​ញ៉ា​ទាំងនោះ​សម្រេច​ចេញពី​ព្រៃ​ដោយសារ​ពួក​គេ​មិន​អាច​ទ្រាំ​លាក់ខ្លួន​តទៅ​ទៀត​បាន​ ។​ ​នៅ​ម៉ោង​ប្រមាណ ៥​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​២០ ខែធ្នូ ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ចំនួន៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ប្រុស៧​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់៥០​ឆ្នាំ បាន​ចេញពី​ព្រៃ​មក​ជួប​តំណាង​អង្គការសហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​នេះ​ទទួល​បាន​ព័ត៌មាន​ថា ជនជាតិ​ដើម​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព