ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ដេក​ស្លា.ប់នៅ​លើ​ផ្លូវ​បេតុង​ក្នុង​ភូមិឬស្សី​ សង្ស័យករណី​សម្លា.ប់ប្លន់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​ផ្លូវ​បេតុង​ក្បែរ​ផ្ទះ​ល្វែង​ប្រជា​ពលរដ្ឋក្នុង​ភូមិ​ឬស្សីបង្ក​ឱ្យ​ការ​ភ្ញាក់​ផ្អើល​និង​ធ្វើ​សេចក្តី​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​ចុះមក​ពិនិត្យ​ទាំង​អាធ្រាត្រ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង ៣០នាទីអាធ្រាត្រ ស្ថិត​ក្នុង​សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមាន​ជ័យ ។

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​បេតុង​ក្បែរ​ផ្ទះ​ល្វែង​ប្រជា​ពលរដ្ឋក្នុង​ភូមិ​ឬស្សីបង្ក​ឱ្យ​ការ​ភ្ញាក់​ផ្អើល​និង​ធ្វើ​សេចក្តី​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​ចុះមក​ពិនិត្យ​ទាំង​អាធ្រាត្រ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង ៣០នាទីអាធ្រាត្រ ថ្ងៃ​ទី ២១ ធ្នូរ ២០១៤ ស្ថិត​ក្នុង​សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមាន​ជ័យ ។

​សមត្ថកិច្ច​ដែល​ចុះមក​ពិនិត្យ​កន្លែង​កើត​ហេតុ​ផ្ទាល់​បាន​សន្និដ្ឋាន​ថា​សព​យុវជន​ខាង​លើ​អាច​ស្លាប់តាំង​ពី​ម៉ោង​ជាង​១០ មក​ម្លេះ​។ ហើយ​អាច​ជាករណី​ប្លន់សម្លាប់យក​ម៉ូតូ​ព្រោះ​ថា​នៅ​លើ​ក្បាល​សព​យុវជន​រង​គ្រោះ​មាន​ស្នាម​វាយ​បែកក្បាល ហើយ​នៅ​ជាប់នឹង​ខ្លួន​សព​មាន​សោម៉ូតូ​ផងដែរ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​