ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តំបន់​ខ្មែរ​ក្រហម​នឹង​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ប្រវត្តិ​សាស្ត្រ​នា​ពេល​ខាង​មុខ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ទេសចរ​ណ៍នឹង​​រៀបចំ​តំបន់​អន្លង់​វែង ​ដែល​ជាទី​តាំង​ចុង​ក្រោយ​​របស់​ពួក​ខ្មែរក្រហម​ឱ្យ​​ក្លាយជា​តំបន់​រម​ណីយ​ដ្ឋាន​ទេសចរ​ណ៍​​ប្រ​វត្តិ​​សាស្ត្រ​​នា​ពេល​ឆាប់​ៗ​​ខាង​​មុខ​នេះ​ ។

រាជធានីភ្នំពេញ ៖ ក្រសួង​ទេសចរ​ណ៍នឹង​​រៀបចំ​តំបន់​អន្លង់​វែង ​ដែល​ជាទី​តាំង​ចុង​ក្រោយ​​របស់​ពួក​ខ្មែរក្រហម​ឱ្យ​​ក្លាយជា​តំបន់​រម​ណីយ​ដ្ឋាន​ទេសចរ​ណ៍​​ប្រ​វត្តិ​​សាស្ត្រ​​នា​ពេល​ឆាប់​ៗ​​ខាង​​មុខ​នេះ​ ។

តាម​​គម្រោង​អភិវឌ្ឍ​​តំបន់​ទេសចរ​ណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​នោះ​ គឺ​រួម​​មាន​​២តំបន់​ ​និង​១៤​ចំណុច ​ស្ថិតនៅ​​លើ​​ផ្ទៃ​ដី​​សរុប​​ជាង​១២៤​ពាន់​​ហិក​តា ​ស្ថិត​ក្នុងស្រុក​អន្លង់​វែង ​ខេត្ត​ឧត្ត​រមាន​ជ័យ ​ក្នុង​នោះ​មាន​កន្លែង​ដុត​ខ្មោច​​ប៉ុ​ល ពត​, កន្លែង​កាត់​ទោ​​សប៉ុល ពត​, ផ្ទះ​តា​​ម៉ុ​ក​, កន្លែង​​កែ​ច្នៃគ្រាប់​កាំភ្លើង​លើ​​ភ្នំ​២០០, ផ្ទះ​ប៉ុល ពត់ និង​​ខៀវ សំ​ផ​ន​, ឃ្លាំង​ដាក់​សម្ភារ​ជើងភ្នំ​, កន្លែង​ដុត​ខ្មោច​​សុ​ន សេន​, តំបន់​ស្រែ​​
គំរូ​, ទីតាំង​ដឹក​ជញ្ជូន​​តា​ម៉ុ​ក​, បឹង​អន្លង់​វែង​, ផ្ទះ​តា​ម៉ុ​ក ​និង​សារមន្ទីរ​តា​​ម៉ុ​ក​, មន្ទីរពេទ្យ​​តា​ម៉ុ​ក​, និង​សាលារៀន​​តា​ម៉ុ​ក​ជាដើម ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៍​បាន​​មាន​ប្រសាសន៍​​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​​កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ ​​២០១៤​នេះ​ថា ​លោក​នឹង​​ជម្រុញឱ្យ​​គណៈ​កម្មការ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​​ថែរក្សា​ការពារ​តំបន់​​ទេសចរ​ណ៍​​ប្រវត្តិសាស្ត្រ​ ក្នុងស្រុក​អន្លង់​វែងឱ្យ​​បាន​គង់វង្ស​ ដើម្បី​ជា​ឯកសារ​ជាក់ស្តែង​​សម្រាប់​ក្មេង​ជំនាន់​​ក្រោយ ​។

​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​​បាន​បង្កើត​គណៈ​កម្មការ​មួយ​ ដើម្បី​រៀបចំ​តំបន់​ទេសចរណ៍​​ប្រវត្តិសាស្ត្រ​នេះ​​ឡើង​សំដៅ​ថែរក្សា​តំបន់​នេះ​​ខ្លាចក្រែង​បាត់បង់​ដោយ​ការ​រំលោភ​ពី​សំណាក់​​ក្រុមហ៊ុនឯកជន ​ឬ​ប្រជាពលរដ្ឋ​ដែល​ចង់​​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព