ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅភ្នំពេញ​អាកាសធាតុចុះត្រជាក់​តំាងពីម៉ោង១២រំលងអធ្រាត្រ ​និង​មកដល់ព្រឹកនេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ដូចតាមការព្យាករ​របស់ក្រសួងធនធានទឹក​និងឧតុនិយម​ អាកាសធាតុនៅ​ក្នុងប្រទេសកម្ពុជា​ ជាពិសេសនៅ​រាជធានីភ្នំពេញ បានចុះ​ត្រជាក់​តំាងពី​ម៉ោង១២រំលងអធ្រាត្រ ​និង ​មកដល់ព្រឹកថ្ងៃទី១៨​ ធ្នូ ​២០១៤ ។

រាជធានីភ្នំពេញ ៖​ ដូចតាមការព្យាករ​របស់ក្រសួងធនធានទឹក​និងឧតុនិយម​ អាកាសធាតុនៅ​ក្នុងប្រទេសកម្ពុជា​ ជាពិសេសនៅ​រាជធានីភ្នំពេញ បានចុះ​ត្រជាក់​តំាងពី​ម៉ោង១២រំលងអធ្រាត្រ ​និង ​មកដល់ព្រឹកថ្ងៃទី១៨​ ធ្នូ ​២០១៤ ។

បើតាមការប្រកាសជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយមកាលពី​ចុងសប្តាហ៍មុនបានឲ្យដឹងថា ​ចាប់ពីថ្ងៃទី១៧​ ធ្នូ ២០១៤​តទៅ ខ្យល់មូសុង​ឦសាន​និងជ្រលង​សម្ពាធខ្ពស់ស៊ីបេរី ​បង្កើនឥទ្ឋិពលកាន់តែខ្លំាង​មកលើតំបន់​ភាគខាងជើង​ប្រទេសកម្ពុជា ។ លក្ខណៈបែបនេះ ​នឹងធ្វើឲ្យ​ស្ថានភាពធាតុ​អាកាស​នៅកម្ពុជា​ ចុះត្រជាក់ចាប់ពីថ្ងៃទី១៧​ ធ្នូ ២០១៤​ រយៈពេលប្រមាណ​មួយសបា្តហ៍​ដោយក្នុងនោះមាន ៖

-តំបន់ភ្នំនិងខ្ពង់រាប ​៖ ជួរភ្នំដងរែក​ខេត្តឧត្តរមានជ័យ ​ព្រះវិហារ ​មណ្ឌលគិរី​ និង​ខេត្តរតនគិរី​ សីតុណ្ហភាពអប្បបរមា ​មានពី១៥-១៧អង្សាសេ​ សីតុណ្ហភាព​អតិបរមា​ មានពី២៥-២៧​អង្សាសេ ។

-ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ ប៉ៃលិន​ សៀមរាប ​កំពង់ធំ​ កំពង់ចាម​ ត្បូងឃ្មុំ ​ក្រចេះ ​និង​ខេត្តស្ទឹងត្រែង ​សីតុណ្ហភាពអប្បបរមា​ មានពី១៧​-១៩​អង្សាសេ​ ​សីតុណ្ហភាពអតិបរមា ​មានពី២៦-២៩​អង្សាសេ ។

-រាជធានីភ្នំពេញ​ ពោធិ៍សាត់ ​កំពង់ឆ្នំាង ​កំពង់ស្ពឺ​ កណ្តាល​ ព្រៃវែង​ ស្វាយរៀង ​និង ខេត្តតាកែវ ​សីតុណ្ហភាពអប្បបរមា ​មានពី១៨-២០អង្សាសេ សីតុណ្ហភាពអតិបរមា​ មានពី២៨-៣១​អង្សាសេ ។

-ខេត្តកោះកុង​ ព្រះសីហនុ ​កំពត ​និង ខេត្តកែប ​សីតុណ្ហភាពអប្បបរមា ​មានពី២២-២៤អង្សាសេ ​សីតុណ្ហភាពអតិបរមា​ មានពី៣១-៣៣អង្សាសេ ៕