ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបរវាង​លោក ឱម យ៉ិនទៀង ​និង​លោក ហូរ វ៉ាន់​ ចាប់ផ្តើមហើយ ​តែភាគីទំាងពីរអត់ចាប់ដៃគ្នា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​របស់រាជរដ្ឋាភិបាល ​លោក ឱម យ៉ិនទៀង ​បានចូលដល់​រដ្ឋសភាហើយ​នៅប៉ុន្មាននាទីមុននេះ​ ដើម្បីឆ្លើយទៅ​នឹងសំណួររបស់​គណៈកម្មការអង្កេត ​បោសសំអាត​ និង ប្រឆាំងអំពើពុក​រលួយ​

រាជធានីភ្នំពេញ​ ​៖ ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​របស់រាជរដ្ឋាភិបាល ​លោក ឱម យ៉ិនទៀង ​បានចូលដល់​រដ្ឋសភាហើយ​នៅប៉ុន្មាននាទីមុននេះ​ ដើម្បីឆ្លើយទៅ​នឹងសំណួររបស់​គណៈកម្មការអង្កេត ​បោសសំអាត​ និង ប្រឆាំងអំពើពុក​រលួយ​(គណៈកម្មការទី១០)​នៃរដ្ឋសភា​ដឹកនំាដោយលោក ​ហូរ វ៉ាន់​ ដែលមកពីគណបក្សប្រឆាំង​ ប៉ុន្តែគេមិនឃើញ​​ភាគីទំាងពីរជម្រាបសួរគ្នា និង​ចាប់គ្នានោះ​ឡើយ ។

យ៉ាងណាក៍ដោយ​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ នៅពេលលោក​ ឱម យ៉ិនទៀង បានចូល​មក​ដល់បន្ទប់​សួរ​ដេញ​ដោល​នៅវិមានរដ្ឋសភា​ ក្រុមអ្នកសារព័ត៌មាន​បានឮលោក​ ហូរ វ៉ាន់ ​សួរពាក្យ​គួរសមទៅកាន់លោក ឱម យ៉ិន​ទៀង​ថា “សុខសប្បាយ​អត់ឯកឧត្តម​ ពេលនោះលោកទេសរដ្ឋមន្រ្តី​បានឆ្លើយតបភ្លាមៗថា ​យូរៗសុខម្តង ” ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕