ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ ​និង​កូនស្រី​​ រង​ការ​បណ្តេញ​ចេញពីផ្ទះ បន្ទាប់​ពី​ប្តី​ស្លា.ប់​ចោល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ឈ្មោះ កុយ កឹ​ម​ឡង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិ​កោះន​រា សង្កាត់​និ​រោ​ធិ៍ ខណ្ឌ​ច្បារ​អំពៅ បាន​រង​នូវ​ការ​បណ្តេញ​ចេញពីផ្ទះ ពី​សំណាក់​បងប្អូន​ខាង​ប្តី បន្ទាប់​ពី​ប្តី​របស់​នាង​ និង​ឪពុក​កូនស្រី​​​តូច​​​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា ​​២០១០​ កន្លង​មក ។

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ឈ្មោះ កុយ កឹ​ម​ឡង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិ​កោះន​រា សង្កាត់​និ​រោ​ធិ៍ ខណ្ឌ​ច្បារ​អំពៅ បាន​រង​នូវ​ការ​បណ្តេញ​ចេញពីផ្ទះ ពី​សំណាក់​បងប្អូន​ខាង​ប្តី បន្ទាប់​ពី​ប្តី​របស់​នាង​ និង​ឪពុក​កូនស្រី​​​តូច​​​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា ​​២០១០​ កន្លង​មក ។ ករណី​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅចុះ​សម្របសម្រួល​បើក​សោ​ទ្វារ​ផ្ទះ​ឲ្យ​ស្ត្រី​ និង​កូនស្រី​រូប​នេះបាន​ចូល​ស្នាក់​នៅ​វិញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​វិច្ឆិកា​ ​២០១៤ ។

តាម​ប្រភព​​ទាក់ទិន​នឹង​រឿង​ខាងលើ​នេះបាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ កុយ កឹ​ម​ឡង បាន​ស្រឡាញ់​គ្នា​ជាមួយ​ឈ្មោះ ស៊ុំ សុ​ផៃ តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ដោយ​មាន​លិខិតបញ្ជាក់​ដឹក​ឮ​ពី​ភូមិ​សង្កាត់​ត្រឹមត្រូវ ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ឡើយ ។ ក្រោយ​​ការ​រស់នៅ​ជាមួយ​គ្នា ភាគី​ទាំង​ពីរ​បាន​បន្សល់​ទុក​ចំណង​អនុ​ស្សារី​យ៍ កូនស្រី​មួយ​ឈ្មោះ ផៃ សុចិ​ន្តា អាយុ​៦​ឆ្នាំ រស់នៅ​ក្នុង​លំនៅ​ឋាន​មួយ​កន្លែង លើ​ដី​ឡូ​តិ៍​​​ខាង​ប្តី ហើយ​បច្ចុប្បន្ន ឈ្មោះ ស៊ុំ សុ​ផៃ ជា​ប្តី​បាន​ទទួលមរណភាព​បាត់ ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​បង្កើត​របស់​ឈ្មោះ ស៊ុំ សុ​ផៃ នាំ​គ្នា​ប្តឹង​ទៅ​អាជ្ញាធរធ្វើការ​បណ្តេញ​នាង​កុយ កឹ​ម​ឡង និង​កូនស្រី​ចេញពីផ្ទះ ដោយ​សំអាង​ទៅ​លើ​ប័​ណ្ណ​សុំ​កាន់កាប់​ដី ដែល​សព​ឈ្មោះ ស៊ុំ សុ​ផៃ និង​លោក​ស្រី​​កុយ កឹ​ម​ឡង ស្នាក់​នៅ​ជុំ​គ្នា​កន្លង​មក​នោះ ជា​កម្ម​សិទ្ធិ​របស់​ឪពុក​ឈ្មោះ ស៊ុំ សុ​ផៃ ។

តាម​រយៈ​រឿងរ៉ាវ​ខាងលើ​នេះ ស្ត្រី​ឈ្មោះ កុយ កឹ​ម​ឡង បាន​ប្តឹង​ទាមទារសុំ​រស់នៅ​លើ​ផ្ទះដែល​ធ្លាប់​រស់នៅ​ជាមួយ​ប្តីនោះតាំងពី​ក្រោយ​ប្តី​គាត់​ស្លាប់​មក​ម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋានមិន​សម្របសម្រួល​ឲ្យ​គាត់​បាន​ដូច​បំណង​ឡើយ ដោយ​សំអាង​ថា ប្លង់​ដី​ខាងលើ​នេះ មិនមែន​ជា​កម្ម​សិទ្ធិរបស់​នាង​កុយ កឹ​ម​ឡង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បាន​ចាក់សោទ្វារ​ផ្ទះមិន​ឲ្យ​ឈ្មោះ កុយ កឹ​ម​ឡង និង​កូនស្រីបាន​ចូល​នៅ​ក្នុង​លំនៅ​ឋាន​ខាងលើ​ឡើយ ។ តែ​ដោយសារលោក​ស្រី​កុយ កឹ​ម​ឡង បាន​ពឹងពាក់​លោក​មេធាវី  អ៊ូ វុ​ធ ជួយ​សម្របសម្រួល​បញ្ហា​នេះ ទើប​នៅ​វេលា​ខាងលើ អាជ្ញាធរ​មូលដ្ឋានបាន​ចុះ​បើកទ្វា​រឲ្យ​នាង​ចេញចូល​ក្នុង​លំនៅ​ឋាន ទាំង​ការ​ភ័យ​ខ្លាច​សាច់ញាតិ​ខាង​ប្តី និង​កូន​ប្រពន្ធដើម ។

បើ​តាម​ប្រភព​​​ពី​ឈ្មោះ ស៊ុំ សំអាត អនុប្រធាន​ការិយាល័យ​ភូមិបាល ​និង​សំណង់​ស្រុក​កៀនស្វាយ ដែល​ជាដើម​បណ្តឹង​ក្នុង​សាច់​រឿង​នេះ បាន​និយាយ​ថា ខ្លួន​មិន​ទទួលស្គាល់​ឈ្មោះ កុយ កឹ​ម​ឡង ជា​ប្រពន្ធ​សព​បងប្រុស​របស់​ខ្លួន ឈ្មោះ ស៊ុំ សុ​ផៃ​ឡើយ ហើយ​ករណី​នេះ លោកត្រូវ​តែ​ប្តឹង​ទាមទារ​យក​ដី​របស់​លោកដែល​មានឈ្មោះ​ឪពុក​លោក​ជា​ម្ចាស់​កម្ម​សិទ្ធិ ដើម្បី​ទុក​ចែក​បងប្អូន​បង្កើត​របស់​លោក ។

យោង​តាម​ច្បាប់​ទាយាទ​បាន​ឲ្យ​ដឹង​ថា កុមារី​ឈ្មោះ ផៃ សុចិ​ន្តា និង​ស្ត្រី​ឈ្មោះ កុយ កឹ​ម​ឡង ត្រូវ​តែ​មាន​ចំណែក​ទទួល​បាន​កេរ្តិ៍​មរតក ពី​សព​ឈ្មោះ ស៊ុំ សុ​ផៃ ។ ប៉ុន្តែ​ករណី​នេះ​ចាំ​មើល​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ វិនិច្ឆ័យ​លើ​រឿង​រដ្ឋប្បវេណី​នេះ ​ស្ត្រី​មេម៉ាយ​មាន​កូន​ស្រី​តូច​ក្នុង​បន្ទុក​ ក្នុង​សាច់​រឿង​នោះ​បាន​សម​ស្រប​ក្នុង​កម្រិត​ណា ? ។ ប៉ុន្តែ​បើ​បណ្តោយ​ទុក​នៅ​ដោះស្រាយ​ត្រឹម​ថ្នាក់​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ហាក់បីដូចជា​មានការ​លំអៀង​ទៅ​លើ​ឈ្មោះ ស៊ុំ សំអាត ដោយសារ​ឈ្មោះ ស៊ុំ សំអាត ជា​ប្អូនប្រុស របស់​លោក​ស៊ុំ សុ​ខន អតីត​ប្រធាន​ផ្សារ​ក្បាលថ្នល់ និង​ជា​ក្រុមការងារ​នៅ​ខណ្ឌមានជ័យ ៕ ​