ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូររ​ញ៉េរញ៉ៃ​នៅ​​លើផ្លូវថ្នល់​ខាង​ជើងផ្សារ​សាមគ្គី ​អាជ្ញាធរ​​​ប្រាប់​​ថា នឹងហៅ​មកពិភាក្សាក្នុងពេលឆា​ប់ៗខាងមុខ​នេះ

9 ឆ្នាំ មុន

ខេត្ត ​ប៉ៃលិន​ ៖ ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រជាពល​រដ្ឋរិះ​គន់ថា​ ក្រុម​អាជីវករ​មួយ​ចំនួនបាន​យកថ្នល់​កៅស៊ូ​ធ្វើជាកន្លែង​លក់ដូរ​យ៉ាង​អាណា​ធិបតេយ្យ​បង្កឲ្យ​​មានការកកស្ទះ​ចរាចរ​មិនអាច​ឲ្យអ្នក​ធ្វើដំណើ​រ​បាននោះ​​ទេ​ដែលស្ថិតនៅ​ខាងជើង​ផ្សារ​សាមគ្គី​ប៉ាហ៊ី​

ខេត្ត ​ប៉ៃលិន​ ៖ ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រជាពល​រដ្ឋរិះ​គន់ថា​ ក្រុម​អាជីវករ​មួយ​ចំនួនបាន​យកថ្នល់​កៅស៊ូ​ធ្វើជាកន្លែង​លក់ដូរ​យ៉ាង​អាណា​ធិបតេយ្យ​បង្កឲ្យ​​មានការកកស្ទះ​ចរាចរ​មិនអាច​ឲ្យអ្នក​ធ្វើដំណើ​រ​បាននោះ​​ទេ​ដែលស្ថិតនៅ​ខាងជើង​ផ្សារ​សាមគ្គី​ប៉ាហ៊ី​ ស្ថិត​​នៅក្នុងភូមិ​ប៉ាហ៊ី​ជើង ​សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិ​ន ឥឡូវ​អាជ្ញាធរ​ក្រុងប៉ៃលិ​ន​​ថានឹងចាត់វិធាន​ការក្នុង​ពេលឆាប់ៗ​ខាងមុខនេះ​ ។

ប្រភពព័​ត៌មាន​ពីលោក ​ឡូ លុយ​ អភិបា​លរងក្រុង​ប៉ៃលិន​បាន​ប្រាប់​តាមទូរស័ព្ទ​នាព្រឹក​ថ្ងៃទី២៥ វិច្ឆិកា​នេះ​ថា ខាង​អាជ្ញាធរ​ក្រុង ​បានពិភាក្សា​គ្នារួចរាល់​អំពីបញ្ហា​នេះ​ហើយខាង​អាជ្ញាធរ ​និងហៅ​ខាង​អាជីវករ​លក់​លើថ្នល់​មកណែ​នាំ និង​ហៅម្ចាស់​ផ្សារដែល​ទើបនឹ​ងសង់ថ្មី​នៅខាងត្បូង​ផ្លូវមក​ពិភាក្សា​គ្នាដើម្បីដោះ​ស្រាយ​ចំពោះបញ្ហា​នេះ ​។ ​ម្យ៉ាងវិញ​ទៀត ​ខាងអាជ្ញាធរ​ក៏មិនទាន់បា​នចុះ​ទៅពិនិត្យ​ទីតាំងផ្សារ​សង់ថ្មីនោះ​ទេ តែ​លោកអភិបាល​រងបាន​បញ្ជាក់ថា​ នឹងចាត់​ការក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

ចំណែក​ប្រភពព័ត៌មា​នពីអាជីវករ​លក់នៅ​​លើផ្លូវថ្នល់បានឱ្យ​​ដឹងថា គាត់លក់​លើផ្លូវបែប​នេះព្រោះ​គ្មាន​តូបលក់​ដូរ​នៅផ្សារ​ហើយ​គាត់​ត្រូវ​បង្ខំចិត្ត​​មកលក់​​នៅទីនេះ​ ដោយ​ជួល​ពីម្ចាស់ផ្ទះ​គេ២ម៉ែត្រ​បួន​ជ្រុងតំលៃ​២០ម៉ឺន​រៀល​ក្នុង១ខែ ជួល​ឆ​ត្រគេ​តំលៃក្នុង​មួយថ្ងៃ​១៥០០រៀល​ និងថ្លៃភា​ស៊ី៣០០រៀល​សំរាប់​អនាម័យ ​ក្រៅពីនេះ​មិនអ​ស់​អីទៀត​ទេ ​។ ប្រភពបន្ត​បានទៀត​ថា បើនៅ​ផ្សារថ្មីដែល​ទើបសង់​នោះ​គេយកតំ​លៃថោក​​ខាងអាជីវករ ​នឹង​ទៅលក់ដូរ​នៅទី​នោះ​ទាំងអស់​គ្នាតែម្តង ​។

ចំណែ​​ម្ចាស់ផ្សារទើបសង់ថ្មីបាន​ប្រាប់ឱ្យ​​ដឹងថា បើមាន​អាជីវករម​កលក់​នៅទីនោះ​ គឺគាត់​យក​តំលៃក្នុង១​ថ្ងៃ​២០០០រៀល​ ក្នុង១គ្រែ ​។ តែនៅ​ពេលឥឡូវនេះ ​គាត់ឱ្យ​អាជីវករលក់​ដោយ​​មិន​​យកលុយថ្លៃតូប​នោះទេ ​។ លោក​បញ្ជាក់​​​ទៀតថា កន្លែងលោកមាន​ទីធ្លាធំទូលាយ​​ មិនមានការកក​ស្ទះចរាចរណ៍​ និងមាន​អនា​ម័យល្អ​ថែម​​​ទៀតផង ។​ ចំណែ​កប្រជាពលរ​ដ្ឋរស់​នៅក្នុង​ភូមិខាង​លើ ​បានឱ្យដឹង​ថា បើសិន​ជាក្រុម​អាជីវករ​ដែលលក់​ដូរ​នៅលើ​ ផ្លូវថ្នល់ប្តូរ​ទៅលក់ដូរ​នៅឯផ្សា​រថ្មីវិញ ​សោភ័ណ​ភាពផ្សារ​នឹងមាន​ការល្អ​ប្រសើរ​ ហើយ​ចរាចរ​ណ៍ផ្លូវចេញ​ចូលផ្សារ​ធំក៏មាន​ភាពងាយ​​ស្រួលដែរ ។ ​ម្យ៉ាងវិញទៀត ​បើមាន​ហេតុការណ៍​ភ្លើងឆេះ​ផ្ទះកន្លែង​ណាមួ​យនៅ​ក្នុងផ្សាររ​ថយន្តពន្លត់អគ្គិភ័យ​ក៏អាច​ចូល​ទៅជួយពន្លត់​​ទាន់ពេលវេលាដែរ ។