ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​​សិល្បៈ​​ជនជាតិ​​ដើម​​អាស៊ា​​ន​ឆ្នាំ​2014 ​កម្ពុជា​ជា​​ម្ចាស់ផ្ទះ​ទស្សនិកជ​ន​ចូលរួម​​ទស្សនា​​ច្រើន​កុះករ​ ​រហូត​អ្នក​ខ្លះ​អត់​​កៅអី​អង្គុយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហោស្រព​សិល្បៈ​ជនជាតិ​ដើម នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ដែល កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ មាន​ទស្សនិកជន​ច្រើន​កុះករ​ចូលរួម​ទស្សនា​លើស​ពី​ការ​រំពឹង​ទុក រហូត​ខ្លះ​គ្មាន​កន្លែង​អង្គុយ​ទៀត​ផង ។ ការ​សម្តែង​នេះ កាលពី​រាត្រី​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​

រាជធានី​ភ្នំពេញ ៖ មហោស្រព​សិល្បៈ​ជនជាតិ​ដើម នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ដែល កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ មាន​ទស្សនិកជន​ច្រើន​កុះករ​ចូលរួម​ទស្សនា​លើស​ពី​ការ​រំពឹង​ទុក រហូត​ខ្លះ​គ្មាន​កន្លែង​អង្គុយ​ទៀត​ផង ។ ការ​សម្តែង​នេះ កាលពី​រាត្រី​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។

លោក​សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​លើកទឹកចិត្ត​គាំទ្រ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​សិល្បករ​អាស៊ាន​ទាំង​១០ ចង​បាច់​គ្នា​ជា​ចង្កោម​ឱ្យទៅ​ជា​កម្លាំង​មួយ​សកម្ម ដើម្បី​ជួយ​ជំរុញ​កសាង​សហគមន៍​អាស៊ាន​ឱ្យ​បាន​ជោគជ័យ​នា​ឆ្នាំ​២០១៥ ។ លើស​ពី​នេះ​ទស្សនិកជន​ចូលរួម​គឺ​ពិតជា​ការ​លើក​ស្ទួយ​សិល្បករ​ខ្មែរ យើង មក​ពី​ខេត្តរតនគិរី ជា​ជនជាតិ​ដើម ដោយ​បានឱ្យ​សម្តែង​សិល្បៈ​បញ្ជាក់​ពី​ជនជាតិ​ដើម ។
លោក​ជំទាវ​ភឿ​ង ស​កុ​ណា បាន​ថ្លែង​ថា «​ក្នុង​ន័យ​ថែរក្សា​សិល្បៈ​ជនជាតិ​ដើម​ឱ្យ​គង់វង្ស យើង​ក៏​រួម​គ្នា​ជួយ​សិល្បៈ​ជនជាតិ​ឱ្យ​បាន​ក្លាយ ជា​កម្លាំង​ជួយ​សង្គម​យើង​វិញ​ដែរ ។ ក្នុង​ពេល​ឥឡូវនេះ​បញ្ហា​ទេសចរណ៍​កំពុង​មានការ​អភិវឌ្ឍ​តាម​សហគមន៍ ដែល​គេ​ចាប់អារម្មណ៍ ដូចនេះ​បើ​ពួក​គាត់​ថែ​បាន អាច​ទាក់ទាញ​ភ្ញៀវ​ចូលរួម​ទស្សនា​លើ​ផ្នែក​វិស័យ​ទេសចរណ៍ នោះ​កម្រិតជីវភាព​ក៏​ល្អ​ជាង​មុន​បន្តបន្ទាប់​ទៀត ។ ដូចនេះ​សូម​បងប្អូន​ជនជាតិ ធ្វើ​យ៉ាងណា​ជួយ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ជនជាតិ​ឱ្យ​គង់វង្ស ប្រៀប​ដូច​ជា​ព្រលឹង របស់​ពួក​គាត់ ហើយ​ពេល​នេះ​យើង​ពិតជា​រំភើប បានឃើញ​ពី​ការ​សម្តែង​នូវ​ភាព ខុស​ៗ​គ្នា​របស់ ជនជាតិ រៀង​ៗ​ខ្លួន ។  យើង​ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​វប្បធម៌​ថ្មី​ខ្លាំង​ទំនើប​វាយលុក​ពេក លើ ទំនៀមទំលាប់​របស់​យើង មាន​តែ​ការ​យកចិត្ត ទុកដាក់ រៀង​ៗ​ខ្លួន ។ លើស​ពី​នេះ​ពឹងផ្អែក​ទៅ​លើ​សហគមន៍​ជនជាតិ​តែ​ប៉ុណ្ណោះ ដែល​ដឹង ច្បាស់ ព្រោះ​អ្វី​ដែល​យើង​សល់​នេះ ពិតជា​មាន តម្លៃ​សម្រាប់​សម័យ​ឥឡូវ ។ សម័យ​ឥឡូវ​មាន​អ្វី​ដែល ប្លែក​ៗ​ច្រើន​មែន ប៉ុន្តែ​ឆាប់​បាត់​ដូច​ជា​ភ្លើងចំបើង ។ នេះ​ជា​ព្រលឹង​ដែល​នៅ​ជាប់​យូរ​តទៅ​ទៀត សូម​ជួយ​ថែរក្សា​បន្ត​ទៀត ។ ព្រឹត្តិការណ៍​នេះ​ជា​ការ​ស្វែង​យល់​នូវ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ជនជាតិ​ដើម​អាស៊ាន ដែល នេះ​ជា​ឱកាស​មួយ​កម្រ​បានឃើញ ទើប​ពេល នេះ​ចាត់ទុកជា​ពេល​យើង​រៀនសូត្រ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ភាព​ស្និទ្ធស្នាល ក្នុង​នាម​ប្រជាជាតិ​អាស៊ាន​តែ​មួយ​» ។

និស្សិត​ឆ្នាំ​ទី​៤​ឈ្មោះ​សុខ ចាន់​នូ រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយ​ថា លោក​បានដឹង​ព័ត៌មាន​អំពី​ការ​សម្តែង​សិល្បៈ​ជនជាតិ​ដើម​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​នេះ តាម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍ និង​ចង់​ដឹង​ថា ជនជាតិ​ដើម​នៃ​ប្រទេស​អាស៊ាន មាន​លក្ខណៈ​វប្បធម៌​ប្លែក​គ្នា​យ៉ាងណា​ខ្លះ ។ លោក​ភ្ញាក់ផ្អើល​ពេល​ឃើញ​មហាជន​ច្រើន​គាំទ្រ ព្រឹត្តិការណ៍​នេះ ដោយ​អ្នកខ្លះ​អត់​កន្លែង​អង្គុយ ក៏​សុខចិត្ត​ឈរ​ញញឹម​ទះដៃ​តាមដាន​ការ​សម្តែង របស់​ប្រទេស នីមួយ​ៗ នៃ​ប្រទេស​អាស៊ាន​ក្នុង​ន័យ​ចង់​ដឹង​ថា គេ​រាំ​ល្អ ប្លែក​ៗ​គ្នា​ប៉ុនណា​។ លើស​ពី​នេះ​ការ​ចូលរួម​ពី​ទស្សនិកជន​គ្រប់​វ័យ​ក៏​ដូច​ជា​ការ​ជួយ​លើកមុខ​មាត់​ប្រទេស​យើង ជា​ម្ចាស់ផ្ទះ​ឱ្យ​ផុស​ឡើង​បន្ថែម​ទៀត ។ បើ​គ្មាន កម្លាំង​គាំទ្រ​នោះ​ទេ អ្នក​រៀបចំ​ពិតជា​សោកស្តាយ និង​ខកចិត្ត ។

លោក​សុខ ចាន់​នូ និយាយ​ថា «​រូបភាព សប្បាយ​ៗ ទស្សនិកជន​ចូល​មើល​ច្រើន​ធ្វើ​ឱ្យ​បរិយាកាស​មាន​ភាព​កាន់តែ​អស្ចារ្យ​ជាមួយ​ក្បាច់​រាំ ការ​តុបតែង​កាយ ព្រម​ជាមួយ​ភ្លើងពណ៌ ការ​រៀប​ឆាក និង​សមត្ថភាព​បញ្ចេញ​ក្បាច់​រាំ​របស់​សិល្បករ ពិតជា​ពិសេស បើ​មិន​បាន​មក​មើល ពិតជា​សោកស្តាយ​» ។
របាំ​សម្តែង​ជា​ផ្លូវការ​ក្នុង​មហោស្រព​នោះ​មាន របាំ​ស្វាគមន៍ «​របាំ​សែន​ភូមិ​» ។ ប្រទេស​ព្រុយ​នេ របាំ « Rumpun Budaya»​។ ប្រទេស​កម្ពុជា​របាំ «​សិល្បៈ​របាំ​ក្នុង​ជីវិត​ជនជាតិ​»  ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី របាំ « Talempong Minangkabau Musical Harmony»​។ ប្រទេស​ឡាវ របាំ «Cotton Weaving Dace»​។ ប្រទេស​មី​យ៉ា​ន់​មា​៉ « External Beauty of Myanmar Duet Dance  ប្រទេស​ហ្វ៊ី​លី​ពី​ន របាំ «Makiling Musical Ensemble»  ។ ប្រទេស​សិង្ហ​បុរី របាំ «Azpirasi Dance» ។ ប្រទេស​ថៃ របាំ «Smile of Thailand» ។ ប្រទេស​វៀតណាម របាំ «Hue Dance» និង​របាំ​បញ្ចប់​សិល្បៈ​អាស៊ាន ៕