ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មហោស្រព​សិល្បៈ​ជនជាតិ​ដើមភាគតិចប្រទេសទាំង​១០នៃអាស៊ាន​ មានអ្នក​ចូល​ទស្សនាច្រើន​កកកុញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ដោយសារ​​តែ​មហាជន​កំពុង​តែ​ទន្ទឹងរង់ចាំ​តាមដានការ​សម្តែង​សិល្បៈ​ជនជាតិ​​ដើម​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ជា​ព្រឹត្តិការណ៍ធំ សម្រាប់កម្ពុជា និងជា​ម្ចាស់ផ្ទះ ទើប​ការ​សម្តែង​ជា​ផ្លូវការ​មាន​ទស្សនិកជន​ជា​ច្រើន​មក​ចូលរួម​យ៉ាង​ច្រើន​កុះ​

​រាជធានីភ្នំពេញ ​៖ ដោយសារ​​តែ​មហាជន​កំពុង​តែ​ទន្ទឹងរង់ចាំ​តាមដានការ​សម្តែង​សិល្បៈ​ជនជាតិ​​ដើម​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ជា​ព្រឹត្តិការណ៍ធំ សម្រាប់កម្ពុជា និងជា​ម្ចាស់ផ្ទះ ទើប​ការ​សម្តែង​ជា​ផ្លូវការ​មាន​ទស្សនិកជន​ជា​ច្រើន​មក​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ លើស​ពី​ការ​រំពឹង​​ទុក ខ្លះ​គ្មាន​កន្លែង​អង្គុយ​ទៀត​ផង ។ 

ការ​សម្តែងនេះ ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២១ វិច្ឆិកា ​២០១៤ កន្លង​ទៅ នៅ​សាលសន្និសីទចតុមុខរាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ។

លោក​​សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍​​ថា «នេះ​ជា​ការ​លើក​ទឹក​ចិត្ត​គាំទ្រ​ផ្តល់ កម្លាំង​ចិត្តឱ្យសិល្បករអាស៊ាន​ទាំង​១០ ចង​បាច់​គ្នា​ជា​ចង្កោមឱ្យ​ទៅ​ជា​កម្លាំង​មួយ​សកម្ម ដើម្បី​ជួយ​ជម្រុញ​កសាង​សហ​គមន៍​​អាស៊ាន​ឱ្យ​បាន​ជោគជ័យ​​នៅ​ឆ្នាំ​២០១៥ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព