ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតអូស្ត្រាលី​រំលឹក​ខួប​២០​ឆ្នាំ​​ពី​ការ​ផ្តល់​អាហារូបករណ៍​ដល់និស្សិត​កម្ពុជា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​​ប្រារព្ធពិធី​​រំលឹក​ខួប​២០​ឆ្នាំ​​នៃ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​កាលពី​យប់​​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៤ នៅ​​សណ្ឋាគារ​​សូ​ហ្វី​តែ​ល ​ភី​គី​ត្រា ដោយ​​មានការអញ្ជើញ​​ចូលរួម​ពី​មន្ត្រី​​រដ្ឋាភិបាល ក្រុម​អ្នក​

រាជធានី​ភ្នំពេញ ៖ ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​​ប្រារព្ធពិធី​​រំលឹក​ខួប​២០​ឆ្នាំ​​នៃ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​កាលពី​យប់​​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៤ នៅ​​សណ្ឋាគារ​​សូ​ហ្វី​តែ​ល ​ភី​គី​ត្រា ដោយ​​មានការអញ្ជើញ​​ចូលរួម​ពី​មន្ត្រី​​រដ្ឋាភិបាល ក្រុម​អ្នក​ជំនួញ​​ធំ​ៗ និង​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ប្រចាំ​​កម្ពុជា​ ។

លោកស្រី​​អា​លេ ​សុ​ន ប៊ើ​រ​រ៉ូ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ជាង​២​ទសវត្ស​កន្លង​មក​នោះ កម្ពុជា​​មាន​និស្សិត​ឆ្នើម​ជាង​៥០០​នាក់ ទទួល​បាន​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ ក្រៅពី​នោះ​ ក៏​មាន​សិស្ស-និស្សិត​ចំនួន​ច្រើន​ជាង​នេះ​​ទៀត​ តាម​រយៈ​វិស័យ​ឯកជន និង​អាហារូបករណ៍​ដទៃ​ទៀត​បាន​ទៅ​សិក្សា នៅ​ប្រទេស​អូស្ត្រាលី​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព