ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាំទីលំដាប់ទី២​នៃ​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា​ទទួលមរណភាព​​ ក្រោយពេលហ្វឹកហាត់​

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សំ វ៉ា​ន់​ដេ​ត គ្រូបង្វឹក​បង្គោល​ក្រុម​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា កីឡាករ​សរ សុភា ដែល​​​ជា​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ខេត្តស្វាយរៀង​បាន​លាចាក​លោក​ហើយ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា

​រាជ​ធានី​​ភ្នំពេញ ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សំ វ៉ា​ន់​ដេ​ត គ្រូបង្វឹក​បង្គោល​ក្រុម​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា កីឡាករ​សរ សុភា ដែល​​​ជា​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ខេត្តស្វាយរៀង​បាន​លាចាក​លោក​ហើយ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នេះ ។

ប្រភព​បាន​ឱ្យដឹងថា ការ​ស្លាប់នេះ គឺ​ត្រូវ​សង្ស័យ​បណ្តាល​មកពី​ជំងឺ​គាំងបេះដូង បន្ទាប់​ពី​ហ្វឹកហាត់​នៅ SuperFit ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការមន ខណៈ​កំពុង​អង្គុយ​សម្រាក ក៏​ដួល​ផ្ងារ​ក្រោយ ឃើញ​ដូច្នោះ គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ប្រមាណ​​២៥​នាក់​ ជួយ​ចាប់​សម្រួល​សរសៃ តែ​ដោយ​ឃើញ​សភាព​មិន​ស្រួល ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​តែ​ម្តង  ។

ប្រភពដដែលបន្តទៀតថា បច្ចុប្បន្ន​សព​ត្រូវបានសាច់ញាតិ​បញ្ជូន​​មកតម្កល់​នៅវត្ត​នាគវ័ន្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព