ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ម្នាក់​ប្លោះ​របង​ឡើង​ផ្ទះ​គេប៉ងលួច​ទ្រព្រសម្បត្តិតែម្ចាស់​គេ​ទាន់​លោត​ទម្លាក់ខ្លួនមក​ដី​សន្លប់​ស្តូក​ស្តឹង​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​លួច​ប្លោះ​របងបន្លាលួស​ចូល​ឡ់ើងផ្ទះ​ប្រជា​ពល​រដ្ឋ​ម្នាក់​បំណង​លួច​របរ​ក្នុង​ផ្ទះ​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ស្រែក​ថា​ចោរៗ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ក៏លោត​ទម្លាក់​ខ្លួន​មក​ដី​បណ្តាល​ឱ្យ​ជើង​ខាង​ស្តាំ​ទាក់ បន្លា​លួស​​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​លួច​ប្លោះ​របងបន្លាលួស​ចូល​ឡ់ើងផ្ទះ​ប្រជា​ពល​រដ្ឋ​ម្នាក់​បំណង​លួច​របរ​ក្នុង​ផ្ទះ​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ស្រែក​ថា​ចោរៗ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ក៏លោត​ទម្លាក់​ខ្លួន​មក​ដី​បណ្តាល​ឱ្យ​ជើង​ខាង​ស្តាំ​ទាក់ បន្លា​លួស​​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៥០​នាទី​យប់ ថ្ងៃ​ទី​២១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខផ្ទះ​បើក​បម្រើ​សេវាកម្ម​អីុន​ធើ​ណែត Good Time ២៤ ម៉ោង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទួល​គោក ។

ជន​សង្ស័យ​ឈ្មោះ ប្រាំង រតនា ហៅ​ម៉ាប់ ភេទប្រុស អាយុ​២២ឆ្នាំ មុខ​រ​បរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ម្តុំ​ផ្សារ​នាគ​មាស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទួល​គោក ។​

ប្រ​ភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺជន​សង្ស័យ​ខាង​លើ​បាន​លួច​ប្លោះ​របង​បន្លា​លួស​ដើម្បី​លូច​ឡើង​លើ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​បំណង​លួច​យក​របរស់​របរ​ក្នុង​ផ្ទះ ខណៈពេល​មិន​ទាន់​បាន​លួច​ផង ក៏ស្រាប់តែម្ចាស់​ផ្ទះ​ឃើញ​ទាន់​ក៏ស្រែក​ថា​ចោរៗ  ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ ក៏លោត​ទម្លាក់​ខ្លួន​ពី​លើ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាន់ទី១ ដើម្បី​ចុះ​មក​ក្រោម​រត់គេច​ខ្លួន តែ​សំណាង​អាក្រក់​ជើង​ស្តាំ​របស់​ជន​សង្ស័យ​ក៏បាន​ទាក់ជាមួយ​បន្លា​លួស បណ្តាល​ឱ្យ​ជន​សង្ស័យ​សន្លប់​នៅ​នឹង​កន្លែង ។