ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិចលង់​ធ្ងន់ធ្ងរ​​រាល់ឆ្នាំ​ ​សាលាក្រុង​​​សម្រេច​ដាក់លូភ្លោះ​​នៅក្បាលផ្លូវ​២០០៤​ ​ឆ្ពោះទៅប្រឡាយ​ស្ទឹងមានជ័យ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានី​ភ្នំពេញ​ ​បានរៀបចំដាក់​ប្រព័ន្ឋលូនៅក្បាល​​ផ្លូវ២០០៤​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ​ឆ្ពោះទៅស្ពាន​ប្រឡាយស្ទឹងមានជ័យ​ ​មានប្រវែង៥៧៥ម៉ែត្រ ។

រាជធានីភ្នំពេញ​ ៖ មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានី​ភ្នំពេញ​ ​បានរៀបចំដាក់​ប្រព័ន្ឋលូនៅក្បាល​​ផ្លូវ២០០៤​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ​ឆ្ពោះទៅស្ពាន​ប្រឡាយស្ទឹងមានជ័យ​ ​មានប្រវែង៥៧៥ម៉ែត្រ ។

ការដាក់លូភ្លោះ​ដែលមានមុខកាត់១,៥ម៉ែត្រ​ ​នៅចំកណ្តាលទ្រូងផ្លូវនេះ ​បានធ្វើឡើងបន្ទាប់​ទីតំាងខាងលើ​បានលិចលង់​ធ្ងន់ធ្ងរ​​នៅ​រដូវ​វស្សារៀងរាល់ឆ្នាំ​ និង ​ទទួលបានការរិះគន់​ជាបន្តបន្ទាប់​ពីសំណាក់ប្រជាពលរដ្ឋ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ពិធីដាក់លូ​ដែលអនុវត្តន៍​គម្រោងដោយ​មន្ទីរសាធារណការ​នាពេលនេះ ​បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ​វិច្ឆិកា​ ​២០១៤​ ក្រោមអធិបតីភាព ​លោក ប៉ា សុជាតិវង្ស ​អភិបាល​នៃគណៈអភិបាល ថ្នាក់ដឹកនំា​មន្ទីរ​សាធារណការ ​និងដឹកជញ្ជូន ​តំណាងមន្ទីរជំនាញពាក់ព័ន្ឋ​ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជាច្រើនរូបទៀត ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕