ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​ស្ទឹង​មានជ័យ ​បើកបវេសនកាល​ថ្មី​​ ២០១៤-២០១៥

9 ឆ្នាំ មុន

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤ ​លោក​ ឌី រ័ត្នខេមរុណ ​អភិបាល​រង​ខណ្ឌ​មានជ័យ ​និង​សេង សាញ់ ​ចៅ​សង្កាត់​ស្ទឹងមានជ័យ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​បវេនសនកាល ​ឆ្នាំ​សិក្សា​ថ្មី ​២០១៤​-២០១៥​ នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មានជ័យ​ ។

ក្នុង​ពិធី​ខាង​លើនេះ​ លោក​ ឌី រ័ត្នខេមរុណ ​ជំនួស​មុខ​ឲ្យ​លោក ​ពេជ្រ កែវមុនី ​អភិបាល​ខណ្ឌ​មានជ័យ​ បាន​ឡើង​អាន​សារ​លិខិត ​របស់​សម្តេច​តេជោ ​ហ៊ុនសែន ​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​បើក​បវេនសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ។ ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ ឌី រ័ត្នខេមរុណ ​បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​និង​ផ្តាំផ្ញើរ​ ដល់​ក្មួយៗ ​សិស្សានុ​សិស្ស​ សាលា​បឋម​សិក្សារ​មានជ័យទាំ​ង​អស់ ​នូវ​ដំបូន្មាន​ល្អៗ ​ចំនួន​៤​ចំណុច​ ទី១​ ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន ​ទី២​គ្មាន​ក្មេង​ទំនើង​ក្នុង​សាលា​រៀន​ ទី៣ ​ត្រូវ​ចូល​រួម​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុនសែន ​លើ​ពាក្យ​ស្លោក​ ថ្ងៃនេះ ​ថ្ងៃស្អែក​ កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ទី​៤ ​ត្រូវ​គោរព​ដំបូន្មាន​របស់​លោក​គ្រូ​អ្នក​គ្រូ ​ក៏​ដូច​ជា​មាតា​បិតា​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​ថ្ងៃ​អនាគត​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ៕