ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ុង ឈុន ៖ ​ឱ្យ​ខ្ញុំ​ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ជា​គុក​ឥត​​ជញ្ជាំង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុ​ង ឈុ​ន ហៅ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ដាក់​រូប​លោក​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​និង​ហាមឃាត់​រូប​លោក​មិន​ឱ្យ​ចូលរួម​សកម្មភាព​តវ៉ា​នានា​នោះ​ថា គឺជា​ការ​ឃុំខ្លួន​លោក​ដោយ​គុក​ឥត​ជញ្ជាំង ។

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុ​ង ឈុ​ន ហៅ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ដាក់​រូប​លោក​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​និង​ហាមឃាត់​រូប​លោក​មិន​ឱ្យ​ចូលរួម​សកម្មភាព​តវ៉ា​នានា​នោះ​ថា គឺជា​ការ​ឃុំខ្លួន​លោក​ដោយ​គុក​ឥត​ជញ្ជាំង ។

លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​ចេញពី​ការ​ចូលខ្លួន​បំភ្លឺ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​មុខ​តុលាការ​នៅ​រសៀល​ថ្ងៃ​ដែល​លោក រ៉ុ​ង ឈុ​ន ថា ចៅក្រម​នឹង​ចេញ​ដីកា​សម្រេច​សេរីភាព​រូប​លោក​មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​តវ៉ាផ្សេង​ៗ ។

លោក រ៉ុ​ង ឈុ​ន ក៏​ចាត់​ទុក​ការ​កោះហៅ​រូប​លោក​មក​សាកសួរ​នៅ​ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង​និង​រារាំង ក្នុង​ដំណើរការ​ចរចា​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ស​ខែ​កម្មករ​ផង​ដែរ ។ បាន​កត់​សម្គាល់ថា នៅ​ពេល​ដែល​លោក រ៉ុ​ង ឈុ​ន ទៅ​សាលាដំបូង ក៏​ឃើញ​មាន​អ្នកគាំទ្រ​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់​បាន​ឈរ​នៅ​មុខ​សាលាដំបូង​ដែរ ដោយ​រង់ចាំ​ស្ដាប់​លទ្ធផល​តើ​លោក រ៉ុ​ង ឈុ​ន ត្រូវ​ឃុំខ្លួន ឬ​អត់ ?

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ប្រធាន​សហជីព​មួយ​រូប​គឺ​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​នឹង​ត្រូវ​ចូលខ្លួន
បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ការ​កោះហៅ​ប្រធាន​សហជីព​ទាំង​ពីរ​ឱ្យ​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃនេះ ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)​ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រ​ហុត​ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៤ ដែល​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ ។ ស្ថានភាព​នា​ពេល​នោះ​ត្រូវ​បាន​ចាត់​ថា​ជា​ភាព​ខ្មៅ​ងងឹត​មួយ​ជុំវិញ​ការ​ទាមទារ​ប្រាក់ខែ​គោល​របស់​កម្មករ៕