ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​សហគមន៍​ឃុំ​ក្រង់តេះ​១០០គ្រួសារ​ នាំគ្នា​ផ្តិ​ត​មេដៃ​ប្តឹង​លោក​ប្រធាន​ប៉ុស្តិ៍ឃុំក្រង់តេះ​ចុះចេញ​ពី​តំណែង​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ប្រធាន​​ប៉ុស្តិ៍​នគរបាលឃុំ​ក្រង់​តេះ ត្រូវ​​ប្រជា​សហគមន៍នៅ​ឃុំ​ក្រង់​តេះ​​ចំនួន​១០០​គ្រួសារ នាំ​គ្នា​ផ្តិត​​មេដៃ​​ប្ដឹងឱ្យ​​ចុះ​ចេញ​ពី​​តំណែងដោយ​ចោទប្រកាន់​​ថា​ ជាប់​ពាក់ព័ន្ធ​​​បទល្មើស​ព្រៃឈើកា.ប់​បំផ្លាញព្រៃ​ក្នុង​សហគមន៍​ពួក​គាត់ ។

​ខេត្ត​មណ្ឌលគិរី ៖ ប្រធាន​​ប៉ុស្តិ៍​នគរបាលឃុំ​ក្រង់​តេះ ត្រូវ​​ប្រជា​សហគមន៍នៅ​ឃុំ​ក្រង់​តេះ​​ចំនួន​១០០​គ្រួសារ នាំ​គ្នា​ផ្តិត​​មេដៃ​​ប្ដឹងឱ្យ​​ចុះ​ចេញ​ពី​​តំណែងដោយ​ចោទប្រកាន់​​ថា​ ជាប់​ពាក់ព័ន្ធ​​​បទល្មើស​ព្រៃឈើកាប់​បំផ្លាញព្រៃ​ក្នុង​សហគមន៍​ពួក​គាត់ ។

ប្រភពបាន​ឱ្យ​ដឹងថា តំណាង​​ប្រជា​សហគមន៍​ក្នុង​ឃុំ​ក្រង់​​តេះ​បាន​​យកពាក្យ​បណ្តឹង​ និង​ស្នាម​មេដៃ​ជាង​​១០០​គ្រួសារ ​ដើម្បី​ប្តឹង​លោក​យឹ​ម បាន មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រង់​តេះ កាលពី​ព្រឹក​ថ្ងៃ​​ទី​២៩ តុលា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​​ពី​បទ​​​បាន​ប្រ​ព្រឹត្តបទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងអនាធិបតេយ្យ​​ក្នុង​ដី​សហគមន៍​​នៅ​ចំណុច​អូរ​និល ខាងកើត​ភូមិ​​ក្រង់​តេះ ហើយ​បាន​កាត់​ច្រៀក​ជ្រ​លង់​ម្រេច​រាប់​ពាន់​​ដើម កាលពី​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៤​ថ្មី​ៗ​​នេះ ។ 

ប្រភពបន្តថា គោលបំណង​របស់​ប្រជា​សហគមន៍​រស់នៅឃុំ​ក្រង់​តេះ ទាមទារ​ផ្លាស់​ប្តូ​​រលោកនាយ​ប៉ុ​ស្គិ៍​រដ្ឋបាល​ក្រង់​តេះ​ចោល ព្រោះ​នា​ពេល​កន្លង​មក ​ពួក​គាត់​អះអាង​ថា​ លោក​​មេប៉ុស្តិ៍ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជា​ច្រើន​ករណី​​ និង​ជា​មេ​ឈ្មួញ​រកស៊ី​ឈើប្រណីតផងដែរ ។          

ជុំវិញ​ព័ត៌មាន​ខាងលើ​​ លោកត្រេក ស៊ី​ផុ​ន មេឃុំ​ក្រង់​តេះ​បាន​បញ្ជាក់​​ថា លោក​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាសហគមន៍​មែន កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៤ គាត់​សុំ​ធ្វើការ​សម្របសម្រួល​គ្នា​ថ្នាក់​មូលដ្ឋាន​ដែរ តែ​ក្រុមប្រជា​​ពលរដ្ឋ​មិន​ព្រម លោក​ក៏​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​ស្រុក​ពេ​ជ្រា​ដា ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព