ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​១៣៧រូប​ចូល​​ប្រកាស​​ទ្រព្យ​សម្បត្តិ​និង​បំណុល​ក្នុង​ខែ​​តុលា​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​យោង​​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែតុលា ២០១៤​នេះ មាន​មន្ត្រី​ចំនួន​១៣៧​រូប ចូល​​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ ក្នុង​នោះ​មន្ត្រី​៩២​រូបប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ដោយ​ទើប​តែងតាំង​ថ្មី និង​៤៥​រូប​ប្រកាស​ទ្រព្យសម្បត្តិ និង​​បំណុល ដោយលាឈប់​និង​ចប់អាណត្តិ ។ ​

ទាក់ទង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ផង​ដែរ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ២០១៤ អង្គភាព​មួយ​នេះ​ក៏​​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤៦ ក្រោម​វត្តមាន​លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ ។ ក្នុង​កិច្ចប្រជុំ​នោះ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បានបោះ​ឆ្នោត ជា​ឯកច្ឆ័ន្ទ​ជ្រើសរើស​លោក ស៊ុ​យ ម៉ុង​លាង ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជំនួស លោក ប្រាក់ សុខ ដែល​បាន​ទទួលមរណភាព ។

​ នា​ឱកាស​កិច្ចប្រជុំ​នោះ​ដែរ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ពិនិត្យ​និង​អនុម័ត​កំណ​ត់ហេតុកិច្ចប្រជុំ​លើក​ទី​៤៥​រួម​ទាំង​ស្តាប់​របាយការណ៍​នៃ​ចំណុច​សំខាន់​ៗមួយ​ចំនួន​នៃ​សកម្មភាពអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ខែតុលា ឆ្នាំ​២០១៤​ផង​ដែរ ៕​