ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោន​សហ​សម័យ​រឿង «​អរុណរះ​នៃ​កម្ពុជា​» សម្តែង​រៃ​អង្គាសប្រាក់​ជួយ​កុមារ​កំព្រា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលសន្និសីទ​ចតុម្មុខ លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​បើក​ការ​សម្តែង​ផ្ទាំងទស្សនីយភាព​ល្ខោន​សហ​សម័យ​រឿង «​អរុណរះ​នៃ​កម្ពុជា​» ក្នុង​បំណង​រៃ​អង្គាស ប្រាក់​ជួយ​ដល់​កុមារ​កំព្រា​នៅ​កម្ពុជា ។ ក្នុង​ឱកាស​នោះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ប្រហែល​ជាង​៥០០​នាក់ ។

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលសន្និសីទ​ចតុម្មុខ លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​បើក​ការ​សម្តែង​ផ្ទាំងទស្សនីយភាព​ល្ខោន​សហ​សម័យ​រឿង «​អរុណរះ​នៃ​កម្ពុជា​» ក្នុង​បំណង​រៃ​អង្គាស ប្រាក់​ជួយ​ដល់​កុមារ​កំព្រា​នៅ​កម្ពុជា ។ ក្នុង​ឱកាស​នោះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ប្រហែល​ជាង​៥០០​នាក់ ។

«​អរុណរះ​នៃ​កម្ពុជា​» បង្កើត​ឡើង​ខណៈ​ដែល​កុមារ​ចំនួន​១២០​នាក់ មាន​ចំណាប់អារម្មណ៍​ចង់​រៀន​រាំ​ចង្វាក់ hip-hop និង​នៅ​ពេល​ដែល​នាយិកា​សាល​មហោស្រព ទីក្រុង Adelaide និង​គ្រូរបាំ Ninian Donald បាន​សង្កេត​ឃើញ​ពី​ជំនាញ​សម្តែង​របាំ និង​លេងភ្លេង​បុរាណ​ខ្មែរ​របស់​ពួក​គេ ។

នៅ​ក្នុង​ឱកាស​នោះ​លោកស្រី Geraldine Cox នាយិកា​ប្រចាំ​ប្រទេស និង​ជា​ប្រធាន​មូលនិធិ​អូស្ត្រាលី​-​កម្ពុជា ឱ្យ​ដឹង​ថា ផ្ទាំងទស្សនីយភាព​រឿង «​អរុណរះ​នៃ​កម្ពុជា​» នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើច​សប្បាយ​ផង និង​យំ​ផង មាន​គ្រប់​រសជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សម័យ​អង្គរ ក៏​ដូច​ជា​មុន​នឹង​មាន​សង្គ្រាម ។

លោកស្រី Geraldine Cox ថ្លែង​ថា យើង​មិន​អាច​បង្ហាញ​ជូន​លោក​អ្នក​នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​បាន​ល្អ​ទេ បើ​មិន​បាន​បង្ហាញ​ជូន​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ហើយ​ក្នុង​នោះ យើង​ក៏​បង្ហាញ​ជូន​អំពី​កម្ពុជា​ក្នុង សម័យ​បច្ចុប្បន្ន​ដែរ ។ ការ​សម្តែង​ថ្ងៃនេះ គឺជា​ការ​សម្តែង​ដោយ​កុមារ​នៅ​ក្នុងភូមិ​អរុណរះ ដែល​ទាក់ទង​នឹង​វប្បធម៌​ទូទៅ និង​របាំ ផ្សេង​ៗ ។ កុមា​រា​-​កុមារី​ដែល​ជា​អ្នក​សម្តែង​នៅ​ក្នុង​កម្មវិធី​នេះ គឺជា​កុមារ​ដែល​ធ្លាប់​រង​បញ្ហា​លំបាក​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​គោរព និង​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី Geraldine Cox ដែល​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន ឬ​ស្ទើរតែ​មួយ​ឆាកជីវិត​របស់​លោកស្រី រស់នៅ​លើ​ទឹកដី​កម្ពុជា ជាមួយនឹង​កិច្ច​ខំប្រឹង​ប្រែង​ស្ថាបនា​ភូមិ​កុមារ​អរុណរះ ចាប់តាំងពី​ឆ្នាំ​១៩៩៣ ក្នុង​បេសកកម្ម​ផ្តល់​ការ​ថែទាំ ការ​ការពារ ការ​អប់រំ ការ​អភិវឌ្ឍ​ទាំង​រាង​កាយ និង​ស្មារតី​ដល់​កុមារ​កម្ពុជា ដែល​កំព្រា​ឪពុក​ម្តាយ កុមារ​ដែល​គេ​បោះបង់​ចោល កុមារ​ដែល​ត្រូវ​បាន​គេ​ជួញដូរ និង​រំលោភ​បំពាន ។

លោក​ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា «​លោកស្រី​គឺ​ពិតជា​អ្នក​ម្តាយ​មួយ​រូប​បាន​ផ្តល់​នូវ​ក្តី​ស្រឡាញ់ ក្នុង​ព្រហ្ម​វិហារធម៌​ទាំង​បួន​ដល់​កុមារ​កម្ពុជា​រាប់រយ​នាក់ ខណៈ​ដែល​ពួក​គេ​បាន​បាត់បង់​ក្តី​សង្ឃឹម និង​ភាព​កក់ក្តៅ​ពី​មុន​មក​» ។

លោក​ហ៊ុន មា​៉​ណែ​ត លើក​ឡើង​ថា បន្ទាប់​ពី​ភ្លើងសង្គ្រាម សម័យ​ប្រល័យពូជសាសន៍​ត្រូវ​បាន​បញ្ចប់ សង្គ្រាម​ផ្ទៃក្នុង​ប្រទេស​ត្រូវ​បាន​រលំរលាយ ស្ថិរភាព​នយោបាយ​ត្រូវ​បាន​រក្សា កត្តា​សន្តិភាព​នៅ​ពេញ​ផ្ទៃ​ប្រទេស​បាន​ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ក្នុង​កា​រលើ​កម្ពស់​ការ​អនុវត្ត
សិទ្ធិ​ជា​មូល​ដ្ឋា​ទាំង​បួន​របស់​កុមារ ស្រប​តាម​អនុសញ្ញា​នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​សិទ្ធិ​កុមារ ។ ជាក់ស្តែង​ការ​អភិវឌ្ឍ​វិស័យ​កុមារ​នៅ​កម្ពុជា ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​មុំ​ទី​៤​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ថា កុមារ​គឺជា​អនាគត​របស់​ប្រទេស​ជាតិ ។ ការ​បំពេញបេសកកម្ម និង​ភារកិច្ច​របស់​ភូមិ​កុមារ​អរុណរះ​នា​ពេល​កន្លង​មក បច្ចុប្បន្ន និង​ពេល​អនាគត គឺជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹង​ប្រែង​ក្នុង​ចំណោម​កិច្ច​ខំប្រឹង​ប្រែង​ជា​ច្រើន​ក្នុង​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ ព្រោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺជា​កូនសោ​គន្លឹះ​សម្រេច​ភារកិច្ច​កាត់​ប​ន្ថ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺ​ការ​វិនិយោគ​លើ​វិស័យ​សុខុមាលភាព​របស់​កុមារ ដើម្បី​ពួក​គេ​ក្លាយជា​សសរទ្រូង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃក្រោយ ។

នៅ​មុន​ពេល​សម្តែង ផ្ទាំងទស្សនីយភាព ល្ខោន​សហ​សម័យ​រឿង «​អរុណរះ​នៃ​កម្ពុជា​»​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ជូន​ប្រាក់​មួយ​ចំនួន​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រា​៉​នី ហ៊ុន សែន ដល់​លោកស្រី Geraldine Cox នាយិកា​ប្រចាំ​ប្រទេស និង​ជា​ប្រធាន​មូលនិធិ​អូស្ត្រាលី​-​កម្ពុជា ក្នុង​បំណង​រួមចំណែក​ជួយ​ដល់​កុមារ​កំព្រា​នៅ​កម្ពុជា​ផង​ដែរ ៕