ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​​ប្តឹង​យក​​ដី​ចម្ការ​ក្លាយ​ជា​ចំណេះ​ជិះកឯង

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម រួម​មាន​មន្ត្រី​សាលាស្រុក​អង្គស្នួល ប៉ូលិស ប៉េ​អឹ​ម ព្រមទាំង​អាជ្ញាធរ​ឃុំ​-​ភូមិ ដែល​ដឹកនាំ​ដោយ​លោក ទេព មុនិន្ទ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​អនុវត្ត​ដីកា​សម្រេច​ការពារ​ដី​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២២ តុលា នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម រួម​មាន​មន្ត្រី​សាលាស្រុក​អង្គស្នួល ប៉ូលិស ប៉េ​អឹ​ម ព្រមទាំង​អាជ្ញាធរ​ឃុំ​-​ភូមិ ដែល​ដឹកនាំ​ដោយ​លោក ទេព មុនិន្ទ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​អនុវត្ត​ដីកា​សម្រេច​ការពារ​ដី​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២២ តុលា នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។

ទាក់ទិន​នឹង​ការ​ចុះ​អនុវត្ត​ដីកា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សម្ដែង​ការ​ហួសចិត្ត​គ្រប់​ៗ​គ្នា និង​មិន​នឹក​ស្មានថា​មានរឿង​បែប​នេះ​កើតឡើង ។ ពួក​គាត់​ឱ្យ​ដឹង​ថា កាលពីដើម​ឡើយ មាន​ក្រុម​គ្រួសារ​មួយ​មាន​ដី​ធ្វើ​ផ្ទះ​នៅ​ដោយសារ​តែ​ម្ដាយមីង​ចែក​ឱ្យ​១​ឡូត៍ ថែម​ទាំង​ឱ្យ​ខ្ចី​ដីចម្ការ​មួយ​កន្លែង​ដាំ​ដុះ​បង្កបង្កើន​ផល​ថែម​ទៀត ហើយ​កាល​ម្ដាយបង្កើត​របស់​ខ្លួន​នៅ​រស់ គឺ​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​ម្ដាយមីង​ណាស់ ។
លុះ​ក្រោយ​ពេល​ម្ដាយ​របស់​ខ្លួន​ស្លាប់​ទៅ កូន​មិន​បាន​ប្រគល់​ដីចម្ការ​ទៅ​ឱ្យ​ម្ដាយមីង​វិញ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​បែកគំនិត​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ទាមទារ​យក​ដីចម្ការ​មួយ​កន្លែង​នោះ​ពី​ម្ដាយមីង​ថែម​ទៀត ដោយ​អះអាង​ថា​ដី​នោះ​ជា​របស់​ម្ដាយ​ខ្លួន ។ ប៉ុន្តែ​ដីចម្ការ​ខាងលើ​មិន​ទាន់​មាន​ប្លង់​នៅឡើយ ចំណែកឯ​ការ​ប្ដឹង​នោះ បាន​ក្លាយជា​ចំណេះ​ជិះ​ក​ឯង ព្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង ក្រុម​គ្រួសារ​មួយ​នោះ​បាន​ទាមទារ​យក​ដីចម្ការ​មែន តែ​បែរជា​យក​លេខ​ប្លង់​ដី​ផ្ទះ​ខ្លួនឯង​ទៅ​ប្រាប់​តុលាការ ប្រុង​បន្លំ​ទៅ​វិញ ទើប​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី ដែល​មាន​ប្លង់​កម្មសិទ្ធិ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ ។

លុះដល់​ពេល​ចុះ​អនុវត្ត គឺ​បាន​វាស់វែង​នៅ​លើ​ដី​លំនៅ​ឋាន​របស់​ដើមបណ្ដឹង​នោះ​ទៅ​វិញ ។ ព្រោះ​ប្លង់​នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​គឺជា​ប្លង់​ដី​លំនៅ​ឋាន មិនមែន​ដីចម្ការ​ដែល​ខ្លួន​ចង់​ទាមទារ​ឡើយ ដែល​នេះ​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ មិន​ខុស​ពី​ការ​ប្ដឹង​ទាមទារ​ដី​ផ្ទះ​ខ្លួនឯង​ដែល​គ្មាន​រឿង​នោះ​ឡើយ ។ នៅ​ក្នុង​ដីកា​សម្រេច​រក្សា​ការពារ​លេខ​០៦០​ដស​រក​ព របស់​សាលាដំបូង​ខេត្តកណ្ដាល គឺ​មានឈ្មោះ ឡ​ន សុភាព ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​ប្ដី​ឈ្មោះ ឡាញ់ សំ​អុល អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល បាន​ប្ដឹង​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ម៉ា​ន់ វ៉ា​ន មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​ត្រូវជា​ម្ដាយមីង​ទៀត​ផង ។ ពាក្យបណ្ដឹង​ខាងលើ បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ដី​លេខ​A-5- 0197 ចុះ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​១៩៩២ និង​ឱ្យ​ស្ត្រី​ឈ្មោះ ម៉ា​ន់ វ៉ា​ន រុះរើ​របង​ចេញពី​ដី​ខាងលើ ។ ហេតុនេះ​ហើយ ទើប​ពេល​ចុះ​អនុវត្ត កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើ​ទៅ​តាម​ដីកា​សម្រេច​រក្សា​ការពារ​នោះ ទោះ​ចំ​ដី​ផ្ទះ​ឬ​ដីចម្ការ សមត្ថកិច្ច​មិនដឹង​ឡើយ ។ ចំណែក​ដើមបណ្ដឹង មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​លើ​ដី​លំនៅ​ឋាន​ខ្លួនឯង​បែប​នេះ ។

ឈ្មោះ ឡ​ន សុភាព បាន​អះអាង​ថា ដី​កំពុង​មាន​ទំនាស់​នោះ គឺជា​ដី​កេរដំណែល​ខ្មោច​ម្ដាយ​របស់​ខ្លួន​ឈ្មោះ ពុ​យ ធុ​ក ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩២ និង​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​លេខ A-5- 0197 នេះ រហូត​មក​ដល់​ឆ្នាំ​២០១២ ម្ដាយ​ខ្លួន​ក៏​បាន​ស្លាប់​ទៅ ។ ពេល​នេះ​ស្រាប់តែ​ឈ្មោះ ម៉ា​ន់ វ៉ា​ន បាន​ទៅ​ជីកដី​បម្រុង​ដាំ​ដុះ ថែម​ទាំង​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​នោះ​ទៀត ទើប​ខ្លួន​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង ។

ដោយឡែក ស្ត្រី​ឈ្មោះ ម៉ា​ន់ វ៉ា​ន បាន​អះអាង​ថា ដីចម្ការ​ដែល​ឈ្មោះ ឡ​ន សុភាព ប្ដឹង​ទាមទារ​យក​នោះ គឺជា​ដី​ដែល​គាត់​កាន់កាប់ តាំងពី​ឆ្នាំ​១៩៨៣​មក​ម្លេ​៉ះ លុះដល់​ឆ្នាំ​១៩៨៦ ឈ្មោះ ពុ​យ ធុ​ក ត្រូវជា​ម្ដាយ​របស់​ដើមបណ្ដឹង​បាន​ទៅ​សុំ​គាត់ និង​អាជ្ញាធរ​ភូមិ ដើម្បី​ស្នាក់​នៅ ។ ពេល​នោះ​ដោយ​យល់​ថា​ជា​បងប្អូន គាត់​ក៏​ឱ្យ​នៅ និង​ថែម​ទាំង​ឱ្យ​ខ្ចី​ដីចម្ការ​មួយ​កន្លែង​ទៀត​ដែល​ស្ថិត​នៅ​ជាប់​ដី​ផ្ទះ​នោះ សម្រាប់​បង្កបង្កើន​ផល​ទៀត​ផង ដែល​កាល​ណោះ​ប្តី​ប្រពន្ធ​ឈ្មោះ ឡ​ន សុភាព និង​ឈ្មោះ ឡាញ់ សំ​អុល មិន​បាន​នៅ​ទីនោះ​ទេ គឺ​នៅ​ឯ​ភ្នំពេញ​ឯណោះ ។

លុះដល់​ឆ្នាំ​២០១២ ក្រោយ​ពេល​ដែល​ឈ្មោះ ពុ​យ ធុ​ក ស្លាប់​ទៅ ស្រាប់តែ​កូន​មក​ប្ដឹង​គាត់​ទាមទារ​យក​ដីចម្ការ​ទៅ​វិញ ។ មិនតែ​ប៉ុណ្ណោះ​ ការ​ជីករណ្ដៅ​នៅ​ក្នុង​ដីចម្ការ​នោះ គឺ​គាត់​មាន​សិទ្ធិ​ជីក​គ្រប់​បែប​យ៉ាង ព្រោះ​ជា​ដី​របស់​គាត់ ហើយ​ដើមបណ្ដឹង​នេះ​ជា​អ្នកទិញ​អាចម៍ដី​នោះ​ពី​គាត់​ថែម​ទៀត​ផង ហេតុ​អី​បែរជា​ប្ដឹង​ទាមទារ​ថា​ដី​នោះ​ជា​របស់​ខ្លួន​ទៅ​វិញ ។ ប៉ុន្តែ​ពេល​នេះ គាត់​អរគុណ​តុលាការ​ហើយ​ដែល​បាន​ផ្ដល់​យុត្តិធម៌​ដល់​គាត់ និង​បាន​ចេញ​ដីកា​សម្រេច និង​អនុវត្ត​ត្រឹមត្រូវ ៕