ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់បើក​រថយន្តបុក​រះម៉ូតូ​ពីរ​គ្រឿង​ពេញ​ទំហឹង របួស​ធ្ងន់​៣នាក់ ស្រាល​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ រថយន្ត​នីសាន់ ណាវ៉ារ៉ា មួយ​គ្រឿង​បើក​បុក​រះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ​ចំនួន​ពីរ​​គ្រឿង​​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ខ្លះ​ប្លោង​ខ្ទាត​ទៅ​បោក​នឹង​ជញ្ជាំង​ផ្ទះ​ប្រជា​ពលរដ្ឋ​ និង​ខ្លះ​ទៀត​ដួល​បោក​ទៅ​លើ​ថ្នល់ រង​​របួស​ធ្ងន់ ៣​នាក់ ស្រាល​ម្នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០

រាជ​ធានី​ភ្នំ​ពេញ ៖​ រថយន្ត​នីសាន់ ណាវ៉ារ៉ា មួយ​គ្រឿង​បើក​បុក​រះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ​ចំនួន​ពីរ​​គ្រឿង​​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ខ្លះ​ប្លោង​ខ្ទាត​ទៅ​បោក​នឹង​ជញ្ជាំង​ផ្ទះ​ប្រជា​ពលរដ្ឋ​ និង​ខ្លះ​ទៀត​ដួល​បោក​ទៅ​លើ​ថ្នល់ រង​​របួស​ធ្ងន់ ៣​នាក់ ស្រាល​ម្នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០ និង ៤០នាទី​យប់ ថ្ងៃ​ទី ២២ តុលា ២០១៤ នៅ​លើ​កំណាត់ផ្លូវ​ ៤៣២ ស្ថិត​នៅ​ក្នុង​ក្រុម​ទី៥ សង្កាត់ទួល​ទំពូង ខណ្ឌ​ចំការមន​។

ប្រ​ភព​ព័ត៌​មាន​ពីកន្លែង​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេ​ល​កើត​​ហេតុ​ស្រប​​ពេល​​ដែល​​មេឃ​កំ​ពុង​ធ្លាក់​​ភ្លៀង​គេ​ឃើញ​រថយន្ត ​នីសាន់ ​ណាវ៉ារ៉ា ​ពណ៌ខ្មៅ ​មួយ​គ្រឿង ​មិន​ស្គាល់​​ស្លាក​​លេខ ​បើក​​ដោយ​​​បុរស​ម្នាក់ ​​ធ្វើ​ដំ​ណើរ​​យ៉ាង​លឿន​​តាម​ផ្លូវលេខ​​៤៣២ ក្នុង​ទិស​ដៅ ពី​លិច ​ទៅ​កើត​ ខណៈមក​ដល់​​ចំណុច​​កើត​ហេតុ ​រថយន្ត​បាន​បើ​ក​រេ​ចង្កូត​​ឆ្លង​ផ្លូវ​ ​ក៏ជ្រុល​ទៅ​​បុក​រះ​​ម៉ូតូ ហុងដា​​ឌ្រីម ​សេ១២៥ ​ពីរ​គ្រឿង​​ជិះ​គ្នា​៤​​នាក់ បើក​​បញ្រ្ចាស​ផ្លូវ​គ្នា​ចំពីមុខ​​ពេញ​ទំ​ហឹង  បណ្តាល​​​ឱ្យ​​អ្នក​ជិះ​​ម៉ូតូខ្លះ​​ប្លោង​ខ្ទាត​​ទៅ​បោក​ នឹ​ង​ជញ្ជាំង​​ផ្ទះ​ប្រជា​ពលរដ្ឋ​និង ​​ខ្លះទៀត​​ដួល​បោក​​ទៅ​លើ​ផ្លូវ​ថ្នល់​​ រង​របួស​​ធ្ងន់បី​នាក់ ​ស្រាល​ម្នាក់ ​។ បន្ទាប់​ពី​​បើក​បុក​រះ​​ម៉ូតូ​រង​របួស​​មនុស្ស​ហើយ​​នោះ រថយន្ត​បា​ន​បន្ថែម​ល្បឿន​​បើក​គេច​​ខ្លួន​បាត់​ស្រមោល ​។​ ​ម៉ូតូ​ដែល​​ត្រូវ​រថយន្ត​បុក​​រង​ការខូច​​ខាត​នោះ​ទី​១.ម៉ូតូ ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំ​ពេញ 1F-5873 ជិះ​គ្នា​២​នាក, ទី២.ម៉ូតូ​ហុង​ដា​ឌ្រីម សេ​១២៥ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​​ភ្នំ​ពេញ 1AI-2022 ជិះ​គ្នា​២​នាក់ ។

ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​ពីរគ្រឿងត្រូវ​សមត្ថ​កិច្ចយក​ទៅ​រក្សាទុក​ឱ្យ ។