ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោ​ងចក្រ​ស៊ីង​តាយ​​ហែ​ក្បួនតវ៉ា​មុខ​​​ក្រសួង​ការ​ងារ​ ទាម​ទារ​លក្ខខណ្ឌ​៣៤ចំណុច​ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កម្មករ កម្មការិនី​រោង​ចក្រ ស៊ីង​​តាយ​​ ប្រមាណ​ជិត​៣០០នាក់ ក្នុ​ងចំណោម​​៧០០នាក់ បាន​នាំ​​គ្នា​​លើក​បដា​​ហែ​ក្បួន​​ទៅ​កាន់​ក្រសួង​ការងារ​​ ដើម្បី​ទាម​ទារលក្ខខណ្ឌ​ការ​ងារ​៣៤​​ចំណុច​​ កាល​​ពី​វេលាម៉ោង​៨និង​៥៥នាទី​ព្រឹក​ថ្ងៃទី​២២ តុលា ។

រោង​ចក្រ​នេះ​មា​ន​ទី​តាំង​​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ណត​ប្រ៊ីត ភូមិ​​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​​ ។

ប្រភព​ពី​កម្ម​ករ​​ឱ្យដឹង​ថា មុនហែ​ក្បួន​មក​កាន់​ក្រសួង​ការងារ​​ ពួក​​គេ​បាន​ធ្វើ​កូដកម្ម​នៅរោង​ចក្រ​​ម្តង​​រួច​មក​ហើយ​ កាល​ពី​​ថ្ងៃទី​១៦ តុលា តែ​​ពុំមាន​ដំណោះ​ស្រាយ​​ ទើប​​លើក​គ្នា​មក​កាន់​ក្រសួង​ការ​ងារ​​ព្រឹកថ្ងៃពុធ​​នេះ​​តែម្តង ។

ប្រភពឱ្យ​ដឹង​ទៀត​ថា លក្ខខណ្ឌ​ទាម​ទារ​មាន​​៣៤​ចំណុច ក្នុង​នោះ​ចំណុច​សំខាន់​​ គឺ​​ទាម​ទារលុយ​​បាយ​​ថ្ងៃត្រង់​​ចំនួន​​២ពាន់​​រៀល រួម​​​ជា​មួយ​ប្រាក់​​ធ្វើ​ដំណើរ​​១៥​ដុល្លារ ដែល​កន្លង​មក​ថៅកែឱ្យ​តែ​​៧ដុល្លារ​​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព