ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manulife បើក​ដំណើរការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ផ្លូវការ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​ដំណើរការ​អាជីវកម្ម​លើ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ជាង​២​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife Cambodia បាន​ដាក់​សម្ភោ​ធ​បើកឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​​ពង្រីក​ការ​បណ្ដុះបណ្ដាល​ផ្នែក​ធនធានមនុស្ស និង​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ម​ជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​នេះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​ដំណើរការ​អាជីវកម្ម​លើ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ជាង​២​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife Cambodia បាន​ដាក់​សម្ភោ​ធ​បើកឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​​ពង្រីក​ការ​បណ្ដុះបណ្ដាល​ផ្នែក​ធនធានមនុស្ស និង​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ម​ជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​នេះ​ស្ថិត​នៅ​អគារ «C» នៃ​មជ្ឈមណ្ឌល​ភ្នំពេញ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី២១ តុលា ២០១៤ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ម៉ី វ៉ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក Indren Naidoo អនុប្រធាន​ជាន់ខ្ពស់ និង​អគ្គនាយក​ប្រចាំ​តំបន់​ទទួល​បន្ទុក​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម នៃ​ក្រុមហ៊ុន Manulife Asia ព្រមទាំង​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ​និង​នាយក​ចាត់ការ​ទូទៅ នៃ​ក្រុមហ៊ុន Manulife Cambodia  ។

លោក Robert Elliott បាន​មាន​ប្រសាសន៍​ថា Manulife ជា​ក្រុមហ៊ុន​មួយ​ដែល​តែងតែ​ផ្ដោត​ការ​យកចិត្តទុកដាក់ ចំពោះ​ការ​អភិវឌ្ឍ និង​ការ​បណ្ដុះ​បណ្ដាល​​ធនធានមនុស្ស​នៅ​គ្រប់​ទីផ្សារ​ដែល​ខ្លួន​កំពុង​ប្រតិបត្តិការ ។ ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទីប្រឹក្សា ធានា​រ៉ាប់រង​អាយុជីវិត នា​ពេល​នេះ មាន​គោលបំណង​សំខាន់​ពីរ ទី​មួយ​ផ្ដល់​ជូន​យុវជន​កម្ពុជា​ នូវ​ចំណេះដឹង​ដ៏​សម​ស្រប​មួយ​ប្រកបដោយ​បទដ្ឋាន​អន្តរជាតិ​អំពី​វិស័យ​ធានា​រ៉ាប់រង អាយុ​ជីវិត ពីព្រោះ​ថា​ វិស័យ​នេះ ជា​វិស័យ​ដ៏​ថ្មី​សន្លាង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ។ គោលបំណង​មួយទៀត​នោះ ​គឺ​ចង់ឱ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ជំនាញ​​ដ៏​ច្បាស់លាស់​សម្រាប់​អាជីព​ការងារ​របស់​ខ្លួន ក្នុង​ការ​ផ្ដល់​ជូន​ប្រជាជន​ទូ​ទាំង​ប្រទេស នូវ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ការពារ​អនាគត​ហិរញ្ញ​វត្ថុ​​របស់​ក្រុម​គ្រួសារ​នីមួយ​ៗ ។

លោក​បន្ត​ថា ការ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​តាំងចិត្ត​ដ៏​រឹង​មាំ​របស់​ក្រុមហ៊ុន Manulife ចំពោះ​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​កម្ពុជា ក្នុង​ការ​ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ប្រកប​ទៅ​ដោយ​គុណភាព​តាម​រយៈ​ទីប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ដ៏​ម៉ត់ចត់ និង​ត្រឹមត្រូវ ។

លោក​ម៉ី វ៉ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​បញ្ញត្តិ​ករ​ធានា​រ៉ាប់​រង យើង​មាន​មោទនភាព ​និង​ក្តី​សោមនស្ស​រីករាយ​ដែល​បានឃើញ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្នុង​ការ​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ក៏​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ក្រុមហ៊ុន Manulife  ដែល​បាន​នាំ​មក​នូវ​បទ​ពិសោធន៍​ជំនាញ​១២៥​ឆ្នាំ​មក​ប្រទេស​កម្ពុជា ជា​ពិសេស​ផ្ដល់​ការ​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា​​ ឱ្យ​មាន​ជំនាញ​មួយ​ពិតប្រាកដ​ទាក់ទង​នឹង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត និង​រួមចំណែក​រៀបចំ​ផ្ដល់​នូវ​សំណាញ់​សុវត្ថិ​ភាព​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក Indren Naidoo អនុប្រធាន​ជាន់ខ្ពស់ និង​អគ្គនាយក​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Manulife ទទួល​បន្ទុក​ប្រចាំ​កម្ពុជា ថៃ និង​វៀតណាម បាន​បញ្ជាក់​ថា ប្រជាជន​កម្ពុជា ជា​ប្រជាជន​ដែល​មាន​សក្តានុពល​មានការ​យកចិត្តទុកដាក់​និង​ឆាប់​ចាប់​បាន​លឿន​នូវ​ការ​បណ្ដុះបណ្ដាល ។ ​ក្រុមហ៊ុន Manulife រីករាយ​នឹង​​ផ្ដល់​ជូន​ដល់​ពួក​គាត់​នូវ​ការ​បណ្ដុះបណ្ដាល​ដ៏​ពេញលេញ​មួយ​និង​ក្លាយជា​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត​អាជីព ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១២ ​មក ក្រុមហ៊ុន​ Manulife Cambodia បាន​ធ្វើការ​បណ្ដុះបណ្ដាល ​និង​អភិវឌ្ឍ​ទីប្រឹក្សា​ជំនាញ​ផ្នែក​ធានា​រ៉ាប់រង​អាយុ​ជីវិត​បាន​រាប់​ពាន់​នាក់ ដែល​ជំនាញ​នេះ បាន​ជួយ​ឱ្យ​ពួក​គាត់​យល់​កាន់តែ​ច្បាស់​ទាក់ទង​នឹង​ការ​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​ដូច​ជា​ប្រជា​ជ​កម្ពុជា​ទាំងមូល​ក្នុង​ការ​​ការពារ​ហិរញ្ញវត្ថុ​អនាគត ៕