ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន Lumia 730 ស៊ី​ម​ពីរ កាមេរ៉ា​មុខ HD 5MP មាន​លក់​នៅ​កម្ពុជា​ជា​ផ្លូវការ

9 ឆ្នាំ មុន

រាជា​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ពី​ការ​ដាក់​លក់ Lumia 730 ស៊ី​ម​ពីរ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់ពី​ថ្ងៃនេះ​តទៅ ក្នុង​តម្លៃ​លក់​រាយ​ប្រមាណ​២៥៣​ដុល្លារ​អា​មេ​រិ​ក និង​មាន​បួន​ពណ៌​សម្រាប់​ឱ្យ​ជ្រើសរើស ​គឺ ប្រផេះ បៃតងខ្ចី ទឹកក្រូច​ខ្ចី និង​ពណ៌​ស ។ ស្មា​ត​ហ្វូ​ន Lumia 730 ដែល​​មាន​កាមេរ៉ា​មុខ​ប្រភេទ Wide Angle (​អាច​ចាប់​ផ្ទៃ​នៃ​រូបភាព​បាន​ធំ​) មាន​តម្លៃ​សមរម្យ រូបរាង​មិនតូច​មិនធំ ហើយ​ផ្តល់​សេវាកម្ម​ដោយ Microsoft

រាជា​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ពី​ការ​ដាក់​លក់ Lumia 730 ស៊ី​ម​ពីរ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់ពី​ថ្ងៃនេះ​តទៅ ក្នុង​តម្លៃ​លក់​រាយ​ប្រមាណ​២៥៣​ដុល្លារ​អា​មេ​រិ​ក និង​មាន​បួន​ពណ៌​សម្រាប់​ឱ្យ​ជ្រើសរើស ​គឺ ប្រផេះ បៃតងខ្ចី ទឹកក្រូច​ខ្ចី និង​ពណ៌​ស ។ ស្មា​ត​ហ្វូ​ន Lumia 730 ដែល​​មាន​កាមេរ៉ា​មុខ​ប្រភេទ Wide Angle (​អាច​ចាប់​ផ្ទៃ​នៃ​រូបភាព​បាន​ធំ​) មាន​តម្លៃ​សមរម្យ រូបរាង​មិនតូច​មិនធំ ហើយ​ផ្តល់​សេវាកម្ម​ដោយ Microsoft ផង​នោះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយស្រួល​ទាំង​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ផ្សេង​ៗ និង​ចែក​ឲ្យ​មិត្តភក្តិ​មើល​តាម​ចំណង់​ចំណូលចិត្ត ។

Lumia 730 មាន​រាងស្តើង​ស្រាល និង​ប្រកប​ទៅ​ដោយ​ស្ទីល​ដ៏​ទាន់សម័យ ។ ជាមួយនឹង​មុខងារ​ស៊ី​ម​ពីរ 3G, Lumia 730 ថែម​ទាំង​ផ្តល់​ជូន​នូវ​លក្ខណៈ​ពិសេស​ៗ​ពី Windows Phone 8.1 ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​និយាយ​ទូរស័ព្ទ​តាម Skype ឃើញ​ទិដ្ឋភាព​ធំ​ទូលាយ និង​មនុស្ស​ច្រើន​នាក់ ជា​មួយ​នឹង​កាមេរ៉ា Wide Angle វា​អាច​ថតរូប​ដោយ​ខ្លួនឯង (Selfie) បាន​យ៉ាង​ច្បាស់​ល្អ ហើយ​ឆាប់រហ័ស​ជាមួយនឹង​កាមេរ៉ា​មុខ Full HD 5MP ព្រមទាំង​កែ​រូប​ថត​​ដោយ​ខ្លួនឯង​ឲ្យ​ស្អាត​ប្លែក​ជាមួយនឹង​កម្មវិធី Lumia Selfie ដែល​ទើបនឹង​កែប្រែ​ថ្មី និង​ដែល​បញ្ចូល​រួច​ជា​ស្រេច​នៅ​ក្នុង Lumia 730 ។ មិនតែប៉ុណ្ណោះ​ដំណើរការ​លឿន​ជាមួយនឹង 1.2GHz Quad Core CPU និង​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 កំណែប្រែ​ថ្មី ។ យើង​ក៏​អាច​ទស្សនា​កម្មវិធី​កម្សាន្ត ខ្សែភាពយន្ត និង​វី​ដេ​អូ​ខ្លី​ៗ​ដែល​អ្នក​ចូល​ចិត្ត​យ៉ាង​ត្រជាក់​ភ្នែក​នៅ​លើ​អេ​ក្រង់ HD OLED ទំហំ 4.7” ។ ក្រៅពី​នោះ​វា​ក៏​មាន​សេវាកម្ម​ពី Microsoft ផ្តល់​ជូន​ស្រាប់​ដូច​ជា Skype, Microsoft Office (Outlook, Word, Excel, OneNote, PowerPoint) សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​នៃ​ការងារ​នៅ​ខាង​ក្រៅ​ការិយាល័យ ។​ ជា​ពិសេស​ទី​ផ្ទុក​ឯកសារ​នៅ​ក្នុង​ប្រព័ន្ធ Cloud ទំហំ​រហូត​ដល់​ទៅ 15GB ដោយ​ឥត​គិតថ្លៃ​សម្រាប់​ផ្ទុក និង​បើក​មើល ឬ​កែ​ឯកសារ ឬ​រូបភាព ។ Lumia 730 មានកម្ម​វិធី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់ Windows Phone ដោយ​រាប់​បញ្ចូល​ទាំង ថ្ម 2220 mAh ដែល​អាច​ជួយ​ឲ្យ​អតិថិជន ប្រើ​បាន​ពេញ​មួយ​ថ្ងៃ ៕