ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​នៅ​អ៊ី​តា​លី​ ជួប​សម​ភាគី​ថៃ​ពង្រឹង​សហ​ប្រតិ​បត្តិ​ការ​ និង​ជួប​សម​ភាគី​អូស្ត្រាលី​ស្តី​ពី​ជន​ភៀស​ខ្លួន

9 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៦ តុលា នៅ​ទីក្រុង​មី​ទ្ប​ង់ ប្រទេស​អី​ុ​តា​លី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១៧ តុលា បាន​ជួប​ជាមួយ​លោក​ជំទាវ ជូ​លី​ប៊ី​ស្សប រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ។ ក្នុង​ជំនួប ជាមួយ​សម​ភាគី​ថៃ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​អបអរ​សាទរ​​ចំពោះ​ការ​តែងតាំង​លោក​ប្រា​យុទ្ធ ចាន់់​អូ​ចា ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ។

កាលពី​ថ្ងៃ​ទី​១៦ តុលា នៅ​ទីក្រុង​មី​ទ្ប​ង់ ប្រទេស​អី​ុ​តា​លី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១៧ តុលា បាន​ជួប​ជាមួយ​លោក​ជំទាវ ជូ​លី​ប៊ី​ស្សប រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ។ ក្នុង​ជំនួប ជាមួយ​សម​ភាគី​ថៃ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​អបអរ​សាទរ​​ចំពោះ​ការ​តែងតាំង​លោក​ប្រា​យុទ្ធ ចាន់់​អូ​ចា ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ។

លោក កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ជំនួប​ទ្វេភាគី​នេះ បាន​ធ្វើ​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១០ ។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​គាំទ្រ​និង​យល់​ចំពោះ​សភាពការណ៍​នៅ​ក្នុង​ប្រទេស​ថៃ ។ លោក​ប្រា​យុទ្ធ បាន​ចាត់​ទុក​ថា ការ​គាំទ្រ​របស់​សម្តេច គឺ​ដូច​ជា​គំនិត​ដែល​កំពុង​ត្រូវការ នេះ​ហើយ​ជា​មិត្តភាព​ពិត ។ កន្លង​មក ថ្វី​ដ្បិត​ប្រទេស​ថៃ​ឆ្លងកាត់​អន្តរកាល ប៉ុន្តែ​កម្ពុជា​មិន​បាន​ផ្តល់​នូវ​អ្វី​នាំ​ឱ្យ​មាន​បញ្ហា​ទេ ។ កម្ពុជា​ក៏​មិន​ឱ្យ​បញ្ហា​ដែល​សេសសល់​រវាង​ប្រទេស​ទាំង​២​នេះ មាន​ជា​បញ្ហា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​ដែរ ។ លោក​ប្រា​យុទ្ធ បាន​ស្នើ​សុំ​ចង់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ព្រំប្រទល់​កម្ពុជា​-​ថៃ ជា​ពិសេស​មាន​គម្រោង​បង្កើត​រោងចក្រ​ខ្នាត​តូច​មួយ​ចំនួន ដើម្បី​បង្កើត​ការងារ ។ លោក​ចង់​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​តាម​ព្រំប្រទល់ ដើម្បី​ទិញ​កសិផល​ខ្មែរ សម្រាប់​កែ​ច្នៃ​លក់​បន្ត​ទៀត ។

លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី គឺ​ភាគី​ទាំង​២​បាន​ឯកភាព​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ទៅ​កាប់​ឈើ​ខុសច្បាប់ ។ កន្លង​ទៅ កម្ពុជា​បាន​ចាប់​ជនជាតិ​ថៃ​ដែល​យក​លុយ​ក្លែងក្លាយ​មក​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា ។ ទិស​ដៅ​សំខាន់ គឺ​ត្រូវ​ស្វែងរក​ឱ្យ​ឃើញ​ថា លុយ​ក្លែងក្លាយ​នេះ ចេញ​មកពីណា ដើម្បី​សហការ​គ្នា​នៅ​លើ​បញ្ហា​នេះ ។ លោក​ប្រា​យុទ្ធ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដោះ​លែង​ជនជាតិ​ថៃ ដែល​ការ​ដោះ​លែង​នេះ គឺ​បាន​ជួយ​ដល់​រដ្ឋាភិបាល​ថៃ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ថៃ​បង្កើត​គណៈកម្មការ​ដើម្បី​ជជែក​និង​ចរចា​ពី​តំបន់​ត្រួត​គ្នា ដែល​កន្លង​មក​ភាគី​ទាំង​២​មិន​បាន​ចរចា​គ្នា​ទេ ដោយសារ​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ។ ដោយ​ទ្បែ​ក គណៈកម្មការ​នេះ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ហើយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​២ ដែល​យន្តការ​នោះ បាន​បង្កើត​រួច​មក​ហើយ មាន​គណៈកម្មការ​ចម្រុះ​ព្រំដែន គណៈកម្មការ​ចម្រុះ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​២ និង​គណៈកម្មការ​ខេត្ត​រវាង​ខេត្ត ។

យន្តការ​ទាំងអស់​ដែល​មាន​ស្រាប់​ត្រូវ​ប្រើប្រាស់​ឱ្យ​មានដំណើរ​ការ​ទ្បើ​ង​វិញ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញលោក​ប្រា​យុទ្ធ ចាន់​អូ​ចា មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ខាង​មុខ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​ទទួល​ដោយ​រីករាយ​និង​ទទួលយក​ការ​អញ្ជើញ​នេះ ។ ដោយ​ទ្បែ​ក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ ជូ​លី​ប៊ី​ស្សប រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី​១៧ តុលា ។ ក្នុង​ជំនួប​ដ៏​មាន​សារសំខាន់​នេះ លោក កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី គឺ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ទាំង​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ ។ ការ​ពិភាក្សា​នេះ គឺ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​បញ្ហា​ជនភៀសខ្លួន ហើយ​ភាគី​ទាំង​២​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ។

ចំពោះ​បញ្ហា​ជនភៀសខ្លួន​នេះ គឺជា​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ដោយសារ​កម្ពុជា​ជារដ្ឋ​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​ជនភៀសខ្លួន ។ កាលពី​ទសវត្សរ៍​ឆ្នាំ​៧០ ឆ្នាំ​៨០ និង​ឆ្នាំ​៩០ ក​មុ្ព​ុ​ជា​មាន​ប្រជាពលរដ្ឋ​ចេញពី​ប្រទេស​ច្រើន​ទៅ​រស់នៅ​ប្រទេស​ក្រៅ ។ ដូច្នេះ​ដោយសារ​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ យើង​មាន​កាតព្វកិច្ច​នេះ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ កម្ពុជា​មាន​លក្ខខណ្ឌ​ផង​ដែរ​ថា ជនភៀសខ្លួន​ដែល​ចង់​មក​ប្រទេស​កម្ពុជា ទាល់តែ​មាន​លក្ខណៈ​ស្ម័គ្រចិត្ត ។ សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី បាន​ផ្លាស់​ប្តូ​រមតិ​គ្នា​ពី​បញ្ហា​តំបន់​ក៏​ដូច​ជា​បញ្ហា​អន្តរជាតិ​មួយ​ចំនួន រួម​ទាំង​បញ្ហា​ជំងឺឆ្លង​អេ​បូ​ទ្បា​ផង​ដែរ ៕