ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយរលត់ច្រើនខែរងើកភ្លើងស្នេហ៏នាង ប្រិមប្រិយ ឆេះឡើងវិញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យក្មេង​ប្រចាំ​ក្រុម​នាយ​កុយ ដែល​លេចធ្លោ​អ្នក​នាង ប្រិ​យ​ប្រិ​យ កាលពី​មួយ​រយៈ​មុន​បាន​បង្កើត​ចំណងស្នេហា​ជាមួយ​ថៅកែ​បៀ​ហ្គា​ឌិន​ល្បីឈ្មោះ​មួយ​កន្លែង​នៅ​ម្តុំ​បឹង​ត្របែក ។ ប៉ុន្តែ​កម្រង​ស្នេហ៍​បាន​ដួល​រលំ​ទៅ​វិញ ព្រោះតែ​មាន​មនុស្ស​ថ្មី​ជ្រែក​ស្នេហ៍ ដោយ​ម្នាក់​ៗ​នៅ​បែក​គ្នា​អស់​រាប់​ខែ ។

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យក្មេង​ប្រចាំ​ក្រុម​នាយ​កុយ ដែល​លេចធ្លោ​អ្នក​នាង ប្រិ​យ​ប្រិ​យ កាលពី​មួយ​រយៈ​មុន​បាន​បង្កើត​ចំណងស្នេហា​ជាមួយ​ថៅកែ​បៀ​ហ្គា​ឌិន​ល្បីឈ្មោះ​មួយ​កន្លែង​នៅ​ម្តុំ​បឹង​ត្របែក ។  ប៉ុន្តែ​កម្រង​ស្នេហ៍​បាន​ដួល​រលំ​ទៅ​វិញ ព្រោះតែ​មាន​មនុស្ស​ថ្មី​ជ្រែក​ស្នេហ៍ ដោយ​ម្នាក់​ៗ​នៅ​បែក​គ្នា​អស់​រាប់​ខែ ។ ទំនង​នៅ​ដិត​ដាប​ស្នេហ៍​ចាស់​ប្រកបដោយ​ភាព​ផ្អែមល្ហែម ប្រិមប្រិយ និង​ថៅកែ​បៀ​ហ្គា​ឌិន​វ័យក្មេង​រាង​សង្ហា​ម្នាក់​នោះ ក៏​ផ្តើម​ត្រូវ​ដង​ត្រូវ​ផ្លែ​ទទួលយក​ស្នេហា​ចាស់​ជាមួយ​គ្នា​ឡើយ​វិញ ឈប់​ងើយ​មុខ បែរខ្នង​ដាក់​គ្នា ។ ម្ល៉ោះហើយ​ទើប​អ្នក​ស្គាល់​តារា​កំប្លែង​ប្រិមប្រិយ​ទៅ​មក​ៗ​គេច​មិន​ផុត​ពី​មន្ត​ស្នេហ៍​ថៅកែ​ម្នាក់​នោះ​។

តារា​កំប្លែង​នាង ម៉ក់ សុ​គ​ន្ឋ​ស្រី​និ​ច ហៅ​ប្រិមប្រិយ កូនស្រី​លោក​ម៉ក់ សុ​គ​ន្ឋ អ្នកដឹកនាំ​ក្រុម​ល្ខោន ព្រោះថា តារា​កំប្លែង​ម្នាក់​នេះ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ដែល​ធ្លាប់​ជូរ​ចត់ និង​ស្នេហា​ដំបូង រហូត​ឈាន​ដល់​ការ​បែង​បាក់​គ្នា​នៅ​ផ្លូវ​ម្ខាង​ម្នាក់ ។  ប៉ុន្តែ​អាច​ជា​ភ័ព្វសំណាង​របស់​នាង​មួយ​ដែល​នៅ​មាន​រូប​សម្រស់​ស្រស់​សោភា ទោះជា​មេម៉ាយ​មានកូន​ស្រី​មួយ​មែន ប៉ុន្តែ​នាង​នៅ​ទទួល​បានការ​ពេញចិត្ត​ស្រឡាញ់​ថ្នាក់ថ្នម​ពី​សំណាក់​លោក​ថៅកែ​បៀ​ហ្គា​ឌិន នៅ​វ័យក្មេង រាង​សង្ហា និង​នៅ​កំលោះ​ខ្លួន​មួយ​បើក​ចិត្ត​ស្រឡាញ់  ដោយ​មិន​បាន​គិត​រឿង​ស្នាម​អតីតកាល​ឲ្យ​ប្រិមប្រិយ​ចម្បែងចិត្ត​នោះ​ឡើយ ។  អ៊ីចឹង​ហើយ​ទើប​ប្រិមប្រិយ​ហ៊ាន​លាតត្រដាង​ស្នេហា​ជាមួយ​ថៅកែ​ធំ​នោះ​ប្រាប់​សារព័ត៌មាន រហូត​ទាំង​អ្នក​នៅ​ក្នុង​សង្គម​សិល្បៈ​ដឹង​រឿង​នេះ ម្នាក់​ៗ​អត់​សរសើរ​មិន​បាន​ពី​លាភ​សំណាង​ដែល​នាង​អាច​ទាញ​ចិត្ត​កំលោះ​ថៅកែ​ហាង​ឲ្យ​បាក់​ទន់​ស្នេហ៍​បាន ។ អ្វី​ដែល​ធ្លាប់​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​អ្នកសិល្បៈ​ភ្ញាក់ផ្អើល​ភាព​ស្និត​ស្នាល​នោះ ស្រាប់តែ​រង្គោះរង្គើរ​ម្នាក់​ៗ ស្រាប់តែ​ដាច់ខាត​ឈប់រ​វីរ​វល់​ដាក់​គ្នា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ហើយ​តាំងពី​ប្រិមប្រិយ​ដាច់​គ្នា​ជាមួយ​ថៅកែ​បៀ​ហ្គា​ឌិន​នោះ​មក​នាង​ស្រាប់តែ​មិនសូវ​ជា​ស្រឡះ​ចិត្ត​ប៉ុន្មាន​នោះ​ទេ រឿង​គេច​មុខ​ពី​មហាជន និង​អ្នកកាសែត​ក្នុង​ការ​តាម​សួរនាំ​ទាំង​រូប​ផ្ទាល់ខ្លួន ក៏​នាង​កម្រ​និង​ឲ្យ​សារព័ត៌មាន​ថត​បាន​ដោយ​ស្រួល​ដូច​ពី​ដំបូង​ឡើយ​។

អ្នក​មេម៉ាយ​កូន​មួយ ម៉ក់ សុ​គ​ន្ឋ​ស្រី​និ​ច ហៅ​ប្រិមប្រិយ ដែល​នៅ​មាន​រូប​សម្រស់​គួរ​ឲ្យ​គយគន់ សាច់​ស​ខ្ជី អាច​បន្ទន់ចិត្ត​គូស្នេហ៍​ឲ្យ​ស្រឡាញ់​ថ្នម​ចិត្តបាន​លើក​ឡើង​ថា «​កាលពី​មួយ​រយៈ មុន ពេល​នាង​ចូល​លេង​កំប្លែង​ដំបូង​ៗ​ជាមួយ​លោកពូ​កុយ  ពិតជា​មានការ​ប្រាស្រ័យ ទាក់ទង​ស្នេហា​ជាមួយ​ថៅកែ​បៀ​ហ្គា​ឌិន នោះ​មែន ។  ពួក​យើង​ទាំង​២​ហាក់​យល់ចិត្ត​គ្នា​ច្រើន ពេល​នោះ​ទោះជា​ដឹង​ថា នាង​មានកូន​១ តែ​នៅ​មិន​មាន​អ្វី​រំខាន​ក្នុង​ចិត្ត​អាច​បង្អាក់ដំណើរ​ស្នេហា​បាន​នោះ​ទេ ។ ពេល​នោះ​ស្នេហា​នាង​ស្រាប់តែ​ត្រូវ​បាន​បែកធ្លាយ​ដល់​មហាជន​បានដឹង​រាប់​ទាំង​សារព័ត៌មាន ទើប​នាង​បាន​ឯកភាព​ទទួល​ដឹង​ឮ​រឿង​ស្នេហា​នេះ​ប្រាប់​គេឯង​វិញ ។  ដោយសារ​តែ​ម្នាក់​ៗ​មានការ​យល់​ច្រឡំ​គ្នា ព្រោះ កន្លង​មក មាន​បុរស​ម្នាក់​ស្គាល់​នាង​បាន​ចូល​មក​រាប់អាន​គ្នា តែ​នោះ​ជា​ការ​រាប់អាន​បែប​សាមញ្ញ​ទេ ។ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា ពួក​យើង​ស្រាប់តែ​យល់​ខុស​រឿង​នោះ​ដែល​មានការ​យល់​ថា មាន​អ្នក​ជ្រៀតជ្រែក ក៏​បាន​បែក​គ្នា​មួយ​រយៈ​អស់​ជា​ច្រើន​ខែ​» ។   តារា​ដែល​ចេះ​ទាំង​សិល្បៈ​ល្ខោន និង​កំប្លែង​រូប​នេះ​ថ្លែង​ទៀត​ថា «​ឥឡូវ នេះ​យើង​ទាំង​២​ផុត​ពី​បញ្ហា​ខ្វែងគំនិត​គ្នា​ទៀត ហើយ​ក្រោយ​ពេល​យល់​ពី​មូលហេតុ​ហើយ បុរស​ដែល​ថា មក​ធ្វើ​ឲ្យ​សង្វា​ក់​ស្នេហា​នាង​ចង់​ដួល​នោះ ក៏​គ្មាន​គិត​អ្វី​លើស​ពី​មិត្តភាព បន្ទាប់​ពី​នាង​ក៏​យល់​ថា មិន​អាច​ស្រឡាញ់​ទៅ​វិញ បាន​ក្រៅពី​បែប​ធម្មតា​ៗ ។  ប៉ុន្តែ​ពេល​នេះ ខ្ញុំ​និង​គូស្នេហ៍​ពិតជា​ត្រូវ​គ្នា​វិញ ដោយ​សព្វថ្ងៃ​នៅ​មិន​ទាន់​ឆ្លង​ដល់​រឿង​គិតដល់​ការសំពះ​ផ្ទឹម​អ្វី​នៅឡើយ​ទេ គ្រាន់តែ​ចាស់​ៗ​គាត់​បានដឹង​ដែរ ។ ម្នាក់​ៗ​ចង់​ទុក​ពេល​ខំប្រឹង​រក​ប្រាក់​សិន ចាំ​គិត​រឿង​រៀប​ការ សំខាន់​យើង​អាច​ល្អ​និង​គ្នា​វិញ ជា​រឿង​មួយ ប្រសើរ ហើយ​កន្លង​មក​បញ្ហា​នេះ មាន​គេ​សួរនាំ​ដែរ ខ្លះ​គិត​ថា នាង​លាក់បាំង​ជីវិត​ឯកជន​ពេល​បាន​ល្បី ។

ជាក់ស្តែង​ពេល​នេះ ដូច​ជា​គ្មាន​អ្វី​បិទ​បាំង​នោះ​ទេ ព្រោះ​នាង​មិន​ចង់​ឲ្យ​គេ​ឆ្ងល់​មាន​អ្វី​ត្រូវ​ឲ្យ​ដឹង ដើម្បី​ខ្លួនឯង​ក៏​មាន​អារម្មណ៍​ស្រឡះ​ខ្លួន លែង​គិត ឬ​គេច ជាក់ស្តែង​ពេល​នេះ បងប្អូន និង​សារព័ត៌មាន​ពិតជា​បាន​ជ្រាប និង​រំសាយចិត្ត​ពី​ព័ត៌មាន​ស្នេហា ដោយ​នាង​សូម​បញ្ជាក់​ថា បុរស​ជា​គូស្នេហ៍​នាង​ពី​មុន​ជា​ម្ចាស់​ហាង «​បុ​ប្ជា​ជាយ​ដែន​»   តែ​ឥឡូវ​ប្តូរ​ទីតាំង​និង​ឈ្មោះ​ថ្មី​ជា​ភោជនីយដ្ឋាន «​ពិភព​រាត្រី​ថ្មី​» នៅ​ខាងក្រោយ​ភោជនីយដ្ឋាន​ស្ប៉ា​ក ឬ​ក្បែរ​ស៊ុប​ម្លប់​ស្វាយ​៩៩ ៕