ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឆ្មាំ​អា​មេ​រិ​ក​ហ្វឹកហ្វឺន​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ​ផ្នែក​ពេទ្យ​នៅ​ជួរ​មុខ​ដល់​ទាហាន​កម្ពុជា

9 ឆ្នាំ មុន

ទាហាន​សហរដ្ឋអាមេរិក​មួយ​ក្រុម​ដែល​មក​ពី​ឆ្មាំ​ជាតិ​ក្នុង​រដ្ឋ Idaho បាន​បើក​សិក្ខាសាលា​ហ្វឹកហ្វឺន​ផ្នែក​ពេទ្យ​មួយ ​រយៈ​ពេល​មួ​យស​ប្តា​ហ៍​កាលពី​ពេល​ថ្មី​ៗ​នេះ សំរាប់​សមាជិក​មួយ​ចំនួន​នៃ​កង​យោធពលខេមរភូមិន្ទ​។ ក្រុម​ទាំង​សងខាង​បាន​ចែករំលែក​បច្ចេកទេស​មួយ​ចំនួន នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ខ្លឹមសារ​មេរៀន​ក្នុង​​លំ​ហាត់​ឆ្លើយ​តប​ផ្នែក​ពេទ្យ​នៅ​ជួរ​មុខ ក្នុង​រាជធានី​ភ្នំពេញ​។

​ទាហាន​សហរដ្ឋអាមេរិក​មួយ​ក្រុម​ដែល​មក​ពី​ឆ្មាំ​ជាតិ​ក្នុង​រដ្ឋ Idaho បាន​បើក​សិក្ខាសាលា​ហ្វឹកហ្វឺន​ផ្នែក​ពេទ្យ​មួយ ​រយៈ​ពេល​មួ​យស​ប្តា​ហ៍​កាលពី​ពេល​ថ្មី​ៗ​នេះ សំរាប់​សមាជិក​មួយ​ចំនួន​នៃ​កង​យោធពលខេមរភូមិន្ទ​។ ក្រុម​ទាំង​សងខាង​បាន​ចែករំលែក​បច្ចេកទេស​មួយ​ចំនួន នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ខ្លឹមសារ​មេរៀន​ក្នុង​​លំ​ហាត់​ឆ្លើយ​តប​ផ្នែក​ពេទ្យ​នៅ​ជួរ​មុខ ក្នុង​រាជធានី​ភ្នំពេញ​។

ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​ដោយ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក កម្មវិធី​នេះ​មាន​ប្រធានបទ​ជា​ច្រើន ដែល​រួម​មានការ​វាយតម្លៃ​​អ្នកជំងឺ ការ​ជួយ​ស្រោចស្រង់​ជីវិត​ជា​មូលដ្ឋាន ការ​គ្រប់គ្រង​ផ្លូវដង្ហើម ការ​ព្យាបាល​សុក (Shock) ការ​ព្យាបាល​ការ​រលាកភ្លើង និង​ប្រតិបត្តិការ​ក្នុង​ករណី​ដែល​មាន​ស្លាប់​និង​របួស​ច្រើន​។

​កម្មវិធី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ការ​ប្តេជ្ញា​ចិត្តជា​បន្ត​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួយ​កង​យោធពលខេមរភូមិន្ទ​ឱ្យ​ចេះ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ក្នុង​ការ​ធ្វើការ​ជួយ​សង្គ្រោះ​នៅ​ជួរ​មុខ​។ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​បី​ជាប់​គ្នា​មក​​ហើយ ដែល​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ផ្នែក​ពេទ្យ និង​ជា​ឆ្នាំ​ទី៥នៃ​ភាព​ជា​ដៃគូ​ជាមួយ​គ្នា​។ ឆ្មាំ​ជាតិ​ក្នុង​រដ្ឋ Idaho បាន​បង្កើត​ទំនាក់​ទំនង​​នេះ​​ជាមួយ​សម​ភាគី​កម្ពុជា ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នៃ​ភាព​ជា​ដៃគូ​នៃ​រដ្ឋ​ដែល​មាន​ឆ្មាំ​ជាតិ​របស់​យោធា​សហរដ្ឋអាមេរិក ដែល​ផ្គូរ​ឆ្មាំ​ជាតិ​នៃ​រដ្ឋ​នី​មួយ​ៗ​ក្នុង​​សហរដ្ឋអាមេរិក​ជាមួយនឹង​យោធា​នៃ​ប្រទេស​មួយទៀត​។ ឆ្មាំ​ជាតិ​នៃ​សហរដ្ឋអាមេរិក នៅ​ពេល​នេះមាន​ភាព​ជា​ដៃគូ​ជា​បន្ត​ជាមួយ​ប្រទេស​ចំនួន៦៥​។

​កម្មវិធី​នៃ​ភាព​ជា​ដៃគូ​នៃ​រដ្ឋ​ដែល​មាន​ឆ្មាំ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​ផ្តល់​ឱកាស​ឱ្យមាន​ការ​ធ្វើការ​ផ្លាស់​ប្តូរ​គ្នា​ជា​បន្ត ហើយ​បាន​នាំ​ឱ្យ​មាន​មិត្តភាព​ជ្រាល​ជ្រៅ ​និង​ចំណងទាក់ទង​រឹង​មាំ រវាង​យោធា​សហរដ្ឋអាមេរិក និង​យោធា​នៃ​ប្រទេស​កម្ពុជា​។ ដោយ​ផ្អែក​លើ​ឯកទេស​របស់​ផ្នែក​យោធា និង​ផ្នែក​ស៊ី​វិល ការ​ទាក់​​ទង​​ជាមួយ​សហគមន៍​នៅ​រដ្ឋ Idaho និង​ការ​មានការ​ទាក់ទង​ជា​បន្ត​យូរ​ទៅ​មុខ ឆ្មាំ​ជាតិ​នៅ​រដ្ឋ Idaho បាន​កសាង​ទំនាក់ទំនង​ស្ថិត​ស្ថេរ ជា​បុគ្គល និង​ក្នុង​អា​ជីព​ជំនាញ​ជាមួយ​សមាជិក​នៃ​កង​យោធពលខេមរភូមិន្ទ​៕