ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទៅ​បោះ​បាយ​បិណ្ឌ​បង​ថ្លៃ​កំហូច​ប្រើ​ឧបាយ​កល​ហៅ​ប្អូន​ថ្លៃ​កោស​ខ្យល់​ចាប់​រំលោ.ភ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បងថ្លៃ​ប្រុស​កំហូច​ម្នាក់ ខណៈ​ប្រពន្ធ​និង​អ្នក​ផ្ទះ​ទាំងអស់​ជាប់រវល់​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត បាន​ឆ្លៀតឱកាស​ប្រើ​ល្បិច​ហៅ​ប្អូនថ្លៃ​ស្រី​ឱ្យមក​កោសខ្យល់ ។ ដោយ​ឃើញ​ជា​ពេលវេលា​ស្ងាត់​មនុស្ស ក៏​ចាប់​នាង​បម្រុង​រំលោ.ភ តែ​នាង​បាន​ស្ទុះ​រើបម្រះ រត់​ចុះពីលើផ្ទះ តែ​ត្រូវ​បងថ្លៃ​គម្រក់​រូប​នេះ តាម​ចាប់​ដល់​ក្រោមផ្ទះ ហើយ​រំលោ.ភ​នាង​រហូត​បាន​សម្រេច ។ ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ម្តាយ និង​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​ជន​កំហូច​នេះ​តែ​ម្តង ។

ខេត្តបាត់ដំបង ៖  បងថ្លៃ​ប្រុស​កំហូច​ម្នាក់ ខណៈ​ប្រពន្ធ​និង​អ្នក​ផ្ទះ​ទាំងអស់​ជាប់រវល់​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត បាន​ឆ្លៀតឱកាស​ប្រើ​ល្បិច​ហៅ​ប្អូនថ្លៃ​ស្រី​ឱ្យមក​កោសខ្យល់ ។ ដោយ​ឃើញ​ជា​ពេលវេលា​ស្ងាត់​មនុស្ស ក៏​ចាប់​នាង​បម្រុង​រំលោភ តែ​នាង​បាន​ស្ទុះ​រើបម្រះ រត់​ចុះពីលើផ្ទះ តែ​ត្រូវ​បងថ្លៃ​គម្រក់​រូប​នេះ តាម​ចាប់​ដល់​ក្រោមផ្ទះ ហើយ​រំលោភ​នាង​រហូត​បាន​សម្រេច ។ ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ម្តាយ និង​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​ជន​កំហូច​នេះ​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ កញ្ញា ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​សីលា ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ល្មោភកាម​នេះ ឈ្មោះ ដួង គី​ម​លី អាយុ​៣០​ឆ្នាំ ចំណែក​នារី​រង​គ្រោះ អាយុ​២៣​ឆ្នាំ ។ សមត្ថកិច្ច​បន្ត​ថា នៅ​វេលា​ទៀប​ភ្លឺ ខណៈ​ដែល​ឪពុក​ម្តាយ បងប្អូន និង​ប្រពន្ធ​បុរស​រូប​នេះ នាំ​គ្នា​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត ដោយ​ឃើញ​សភាព​ស្ងាត់​បែប​នេះ ជា​ឱកាសល្អ ទើប​ជន​នេះ​ធ្វើ​ពុត​ជា​ខ្យល់ រួច​ហៅ​ប្អូនថ្លៃ​មក​កោសខ្យល់​ឱ្យ តែ​នាង​ប្រកែក​ថា ជាប់រវល់ ។ បន្ទាប់​ពី​ហៅ​ច្រើន​លើក ច្រើន​សា​ពេក នាង​ទ្រាំ​មិន​បាន​ក៏​ទៅ​កោសខ្យល់​ឱ្យ​នៅ​ក្នុង​បន្ទប់​ក្បែរ​គ្នា ។ លុះ​ចូល​ទៅ​ដល់​មិន​ទាន់​ទាំង​កោសខ្យល់​ផង ជន​កំហូច​រូប​នេះ ក៏​ចាប់​ឱប​នាង គ្រានោះ​នាង​ក៏​ស្ទុះ​រត់​ចុះពីលើផ្ទះ តែ​ត្រូវ​ជន​អប្រិយ​នេះ​រត់​តាម​ចាប់​គំរាម រួច​រំលោភ​រហូត​បានសម្រេច ។

លុះ​ពេល​ម្តា​យមក​ពី​បោះ​បាយបិណ្ឌ​វិញ នាង​បាន​រៀបរាប់​ប្រាប់​ពី​ហេតុការណ៍​នេះ ហើយ​ម្តាយ​ក៏​រត់​ទៅ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។ សមត្ថកិច្ច​បញ្ជាក់​ថា ពេល​នេះ​ជន​ល្មោភកាម​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំ​រៀង ចាប់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕