ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆន្ទៈនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ដើរ​តាម​គន្លង​សន្តិ​ភាព​ ស្ថិរ​ភាព​នយោ​បាយ​ និង​ប្រកាន់​ខ្ជាប់​ប្រជា​ធិបតេយ្យ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់តាំងពី​ថ្ងៃ​បិណ្ឌ​ទី​១ រហូត​ដល់​បិណ្ឌ​ទី​១០ សភាពការណ៍​កម្ពុជា​ស្ងប់​ល្អ អត់​មាន​អ្វី​កើតឡើង​ទេ ដែល​កាលពី​បិណ្ឌ​១ ចាប់ផ្តើម គឺ​មាន​កាំភ្លើង​ធំ​បា.ញ់ ខ្ញុំ​ក៏​បាន​ប្រាប់​ថា «​កុំ​បា.ញ់កាំភ្លើ.ង​ធំ​…» ។

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់តាំងពី​ថ្ងៃ​បិណ្ឌ​ទី​១ រហូត​ដល់​បិណ្ឌ​ទី​១០ សភាពការណ៍​កម្ពុជា​ស្ងប់​ល្អ អត់​មាន​អ្វី​កើតឡើង​ទេ ដែល​កាលពី​បិណ្ឌ​១ ចាប់ផ្តើម គឺ​មាន​កាំភ្លើង​ធំ​បាញ់ ខ្ញុំ​ក៏​បាន​ប្រាប់​ថា «​កុំ​បាញ់កាំភ្លើង​ធំ​…» ។

ដូច្នេះ​យើង​ឃើញ​សភាពការណ៍​១០​ថ្ងៃនេះ បើសិន​សភាពការណ៍​វិវត្តន៍​បែប​ហ្នឹង​បន្ត​ទៅ​ទៀត​បាន​សេចក្តី​ថា «​កម្ពុជា​គឺ​ដំណើរការ​ទៅ​តាម​គន្លង​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ព្រោះ​កន្លែង​ដែល​គេ​ត្រូវ​និយាយ​គ្នា គឺ​រដ្ឋសភា មិនមែន​តាម​ចិញ្ចើមថ្នល់​ទេ​… ហើយ​ក៏​ត្រូវ​ដឹង​ថា តើ​អង្គុយ​លើ​កៅអី​ណា គួរ​និយាយ​ពី​អ្វី ។ នេះ​ហើយ​ជា​បញ្ហា​សំខាន់​» ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​ជា​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គមកិច្ច​លើក​ទី​៥ ស្រប​តាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ឆ្លើយ​តប​នឹង​សភាពការណ៍​ថ្មី​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា រយៈពេល​បុ​៉​ន្មា​ន​ថ្ងៃ​កន្លង​ទៅ​នេះ គណៈកម្មការ​នានា​នៃ​រដ្ឋសភា​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ទៅ​សាកសួរ​ដូច​ជា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​… ត្រូវ​បាន​គណៈកម្មការ​សភា​អញ្ជើញ​ទៅ​សួរ គឺ​គេ​អត់​ទៅ​និយាយ​តាម​ចិញ្ចើម​ផ្លូវ ឬ​ក៏​ឃោសនា​ទេ គឺ​គេ​ធ្វើ​ដូច្នេះ ។ នោះ​ហើយ គឺ​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ មិន​ថា​បក្ស​ក្នុង​រដ្ឋាភិបាល ឬ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទេ គឺ​ដំណើរការ​យ៉ាង​ដូច្នេះ​ឯង ។ ខ្ញុំ​ចង់ឱ្យ​​ដំណើរការ​បែប​នេះ​មាន​ជា​បន្ត អស់លោក​រដ្ឋមន្ត្រី លោក​ជំទាវ​រដ្ឋមន្ត្រី កុំ​ចាំបាច់​មក​សួរ​នាយក​រដ្ឋមន្ត្រី​ថា ខ្ញុំ​ត្រូវ​ទៅ​ឆ្លើយ​ឬ​អត់​។ កាលណា​គណៈកម្មការ​សភា​កោះ​អញ្ជើញ គឺ​ត្រូវ​តែ​ទៅ ហើយ​កុំមក​សួរ​នាយក​រដ្ឋមន្ត្រី​ថា តើ​ខ្ញុំ​ត្រូវ​ឆ្លើយ​បែប​ណា ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សូម​មើល​ក្នុង​រដ្ឋធម្មនុញ្ញ​ឱ្យ​ច្បាស់ មើល​ក្នុង​ច្បាប់​ឱ្យ​ច្បាស់ រដ្ឋមន្ត្រី​ទទួលខុសត្រូវ​ចំពោះ​មុខ​សភា និង​នាយក​រដ្ឋមន្ត្រី ។ បុ​៉​ន្តែ​មាន​បញ្ហា​ខ្លះ​ដែល​ទាក់ទង​នឹង​សំណុំ​បញ្ហា អាច​នឹង​សួរ​មួយ​ចំណុច បុ​៉​ន្តែ​មិន​ត្រូវ​យក​ទាំង​កញ្ចប់​មក​ដាក់​ឱ្យ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​សម្រេច​ជំនួស​ខ្លួន​ទេ ។ ខ្ញុំ​ពិតជា​មានការ​អបអរ​សាទរ​ជាមួយនឹង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ក្របខ័ណ្ឌ​សភា ព្រោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​ដំណើរការ​នៅ​ក្នុង​សភា​នោះ​ឯង គេ​អត់​ទៅ​និយាយ​នៅ​ខាងក្រៅ​ទេ ឬ​ក៏​និយាយ​ដើម្បី​ឃោសនា​ទេ ។ មាន​ពេល​ខ្លះ​ប្រើ​ពាក្យ​ជ្រុល​ថា មិន​ចាំបាច់​ទៅ​រក​អ្នក​ណា​ទេ ជួយ​នាយក​រដ្ឋមន្ត្រី បោសសម្អាត​រដ្ឋមន្ត្រី ព្រោះ​រដ្ឋមន្ត្រី​អ្នករក​លុយ​ឱ្យ​នាយក​រដ្ឋមន្ត្រី បើ​ដូច្នេះ​គឺ​ចប់​… បើ​លេង​តែ​របៀប​ហ្នឹង ស្រេច​ទៅ​ហើយ ។ កាលៈទេសៈ​នេះ នាយក​រដ្ឋមន្ត្រី​ត្រូវ​ការពារ​រដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ​។ បើសិនជា​មាន​រដ្ឋមន្ត្រី​ណា​ខុស មិន​ចាំបាច់​ឱ្យ​អស់លោក​បោះ​ឆ្នោត​ទម្លាក់​ទេ តែបើ​ចង់​បោះ​ឆ្នោត​ទម្លាក់ ក៏​ត្រូវ​តែ​ទៅ​និយាយ​នៅ​ក្នុង​សភា មិនមែន​និយាយ​នៅ​ក្រៅ​សភា​ទេ ឱ្យ​ស្គាល់​ទីកន្លែង​ដែល​ត្រូវ​និយាយ ។

បុ​៉​ន្តែ​១០​ថ្ងៃ​មកនេះ​ដូច​ជា​ស្គាល់​ទីកន្លែង សូម​អបអរសាទរ​ណាស់ ព្រោះ​ធ្វើការ​ត្រូវ ព្រោះ​នីតិវិធី​មាន​ទេតើ រដ្ឋធម្មនុញ្ញ​ក៏​មាន​ចែង បទបញ្ជាផ្ទៃក្នុង​សភា ក៏​មាន​ចែង ។ កោះហៅ ទៅ​សួរ បើសិនជា​មានការ​ស្នើ​សុំ​បោះ​ឆ្នោត​មិន​ទុកចិត្ត គឺ​ប្រធាន​សភា ឬ​គណៈ​អចិន្ត្រៃយ៍​សម្រេច​ទៅ​បោះ​ឆ្នោត​ផ្តល់​ការ​ទុកចិត្ត ឬ​មិន​ទុកចិត្ត គឺជា​រឿង​របស់​សភា​នៅ​ក្នុង​សភា អត់​ចាំបាច់​ទៅ​និយាយ​នៅ​ខាងក្រៅ​ទេ ។ ម្យ៉ាងទៀត គណៈកម្មការ​របស់​សភា​បាន​រួម​គ្នា​ទៅ​ដោះស្រាយ​បញ្ហា ដូច​ជា​គណៈកម្មការ​ដោះស្រាយ​វិវាទ ទទួល​ពាក្យបណ្តឹង គឺ​បាន​រួម​គ្នា​ដោះស្រាយ​ជាមួយ​គ្នា នេះ​ជា​ការ​ល្អ​ហើយ​។ ដូច្នេះ បញ្ហា​នេះ​នឹង​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​យូរអង្វែង ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា យើង​ត្រូវ​មើល​ឱ្យ​ឃើញ​កត្តា​សន្តិភាព និង​អភិវឌ្ឍន៍ ជា​ចំណងទាក់ទង​វិចារវិទ្យា ដែល​មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​ទេ ។ មាន​សន្តិភាព បុ​៉​ន្តែ​គ្មាន​ការ​អភិវឌ្ឍ មិន​អាច​រក្សា​ទុក​សន្តិភាព​បាន​ទេ​។ បុ​៉​ន្តែ​បើ​គ្មាន​ស្ថិរភាព​ទេ កុំ​និយាយ​ដល់​ការ​អភិវឌ្ឍ​។

កម្ពុជា​ខ្លួនឯង​ធ្លាប់​ជួប​ប្រទះ​នូវ​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ហើយ​និង​របប​ប្រល័យពូជសាសន៍​ពី​ឆ្នាំ​១៩៧៥-១៩៧៩ និង​បន្ត​មក​ទៀត​ដល់​ឆ្នាំ​១៩៩៨ ទើប​បញ្ចប់សង្គ្រាម​ជា​ស្ថាពរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​មក​បញ្ជាក់​ថា សូ​ម្បី​តែ​នៅ​អ៊ុយ​ក្រែ​ន សភាពការណ៍​បច្ចុប្បន្ន ក៏​មិន​អាច​កសាង​ប្រទេស​បាន​នៅ​តំបន់​ខាងកើត​អ៊ុយ​ក្រែ​ន​ជាប់​នឹង​ព្រំដែន​រុ​ស្ស៊ី ។ ដូច្នេះ​ចំណុច​នេះ​គឺ​ចំណុច​ដែល​ទាមទារ​នូវ​ស្មារតី​បង្រួបបង្រួម​ជាតិ យោគយល់​គ្នា ហើយ​កុំ​ព្យាបាទ​ចងអាឃាត​គ្នា ។ ទោះបី​នយោបាយ​យើង​ខុស​គ្នា​ក៏​ដោយ បុ​៉​ន្តែ​តម្រូវការ​របស់​យើង​ពិតជា​ដូច​គ្នា គឺ​ចង់ឱ្យ​ប្រទេស​មាន​សុខ​សន្តិភាព ចង់ឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ ចង់ឱ្យ​ប្រទេស​ចេះ​គោរព​សិទ្ធិ​មនុស្ស ចង់ឱ្យ​ប្រទេស​មាន​អ្វី​ៗ​ដែល​ជា​តម្រូវការ​របស់​មនុស្ស ។

ខ្ញុំ​សង្ឃឹមថា យើង​នឹង​បន្ត​លើ​ផ្លូវ​នេះ​តទៅ​ទៀត ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​និយាយ​កន្លង​ទៅ​ថា «​លោក ហ៊ុន សែន បាន​និយាយ​ដល់​សភា គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​សភា​» ។ សម្តេច​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ឱ្យ​អ្នក​ដែល​បាន​និយាយ​រឿង​នេះ រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង​ជ្រៅជ្រះ​បន្តិច មុន​នឹង​និយាយ​ថា លោក ហ៊ុន សែន ធ្វើ​អន្តរាគមន៍​រំលោភ​លើ​សភា ។ អស់លោក​មិន​ត្រូវ​ភ្លេច​ថា ខ្លួន​ខ្ញុំ​នេះ​គឺ​ខុស​ពី​អ្នក​ដទៃ​ថែម​ទៀត​ផង ដើម្បី​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​បាន ទាល់តែ​ជ្រៀត​ខ្លួន​ជា​សមាជិក​សភា​។ ដូច្នេះ​មិន​អាច​និយាយ​បាន​ថា បើ​ខ្ញុំ​និយាយ​ដល់​រឿង​សភា ខ្ញុំ​គឺជា​អ្នក​ដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​សភា​ក្នុង​នាម​នីតិប្រតិបត្តិ​ទេ ។ បុ​៉​ន្តែ​មួយទៀត បើ​មានរឿង​អ្វី​នៅ​ក្នុង​សភា អស់លោក​តែង​មក​រក​ឱ្យ​ខ្ញុំ​ជួយ​ដោះស្រាយ​មែន​ទេ ? ដូច​ជា​ការ​បោះ​ឆ្នោត​ជាដើម​… ។

តើ​ត្រូវការ​បាតដៃ ហ៊ុន សែន ជួយ​ចលនា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ឱ្យ​លោក​មែន​ទេ​…​? ច្បាស់​ណាស់​ពិតជា​ត្រូវការ បើ​ដូច្នេះ​អស់លោក​ត្រូវ​ទទួលស្គាល់​តួនាទី​សមាជិក​សភា​របស់ ហ៊ុន សែន ផង ហើយ​ក៏​ត្រូវ​ទទួលស្គាល់​នូវ​តួនាទី​ដឹកនាំ​គណបក្ស​ប្រជាជន​របស់ ហ៊ុន សែន ផង ។ ព្រោះ​បើ ហ៊ុន សែន មិន​អាច​ប្រមូលផ្តុំ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​បាន ហ៊ុន សែន ក៏​មិន​អាច​ត្រួតត្រា​ប្រទេស​បាន​ដែរ មិន​អាច​គ្រប់គ្រង​បាន​ដែរ ។ បើ​សមាជិក​សភា​របស់​ខ្លួន​មិន​គាំទ្រ​ទេ អ្នក​ណា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៅ​កើត ? បើ​ដូច្នេះ គឺ​មាន​មនុស្ស​ម្នាក់ មនុស្ស​នេះ​គឺ​មនុស្ស​ដដែល​ដែល​ខ្ញុំ​ថាឱ្យ កាលពី​ថ្ងៃមុន​នោះ ដែល​ថា​ខ្ញុំ​ជ្រៀតជ្រែក​កិច្ចការ​សភា ។ តើ​ខ្ញុំ​ជា​សមាជិក​សភា ខ្ញុំ​មាន​សិទ្ធិ​ដែរ​ឬទេ ? ខ្ញុំ​មាន​សិទ្ធិ​ដើម្បី​ថ្លែង​បញ្ជាក់​ទៅ​កាន់​សភា ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដើម្បី​ស្នើ​សុំ​ឱ្យ​មានការ​កោះ​អង្គប្រជុំ​បន្ទាន់​ផង​ដែរ ត្រង់នេះ​ហើយ គឺ​គេ​ឱ្យ​សិទ្ធិ​នាយក​រដ្ឋមន្ត្រី​ហើយ ។

មិន​ដែល​មាន​សភា​ណា​ធ្វើការ​ដាច់​ដោយឡែក​ពី​រាជរដ្ឋាភិបាល​ទេ ។ បើ​និយាយ​ពី​សេចក្តីព្រាងច្បាប់ គឺ​ទាល់តែ​មាន​សំណើ​ពី​រាជរដ្ឋាភិបាល​ទៅ​កាន់​សភា ។ ខ្ញុំ​មានការ​សោកស្តាយ​ដែរ ក៏​ប៉ុន្តែ​ដោយសារ​វា​ក្មេងខ្ចី​ពេក ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា បើ​គេ​លេង​យើង យើង​លេង​គេ​វិញ​ទៅ គឺ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ដល់​ឥឡូវ​គេ​ក៏​សហការ​យើង​ក៏​សហការ​វិញ ខ្ញុំ​ចង់ឱ្យ​ស្មារតី​សហការ​នេះ​មាន​ជា​បន្ត ។ ទាក់ទង​ទៅ​នឹង​គណៈកម្មការ​សភា​អញ្ជើញ​រដ្ឋមន្ត្រី​ទៅ​សាកសួរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋមន្ត្រី​នានា​កុំ​ចាំបាច់​សួរ​មក​នាយក​រដ្ឋមន្ត្រី​ថា ខ្ញុំ​គួរ​ឆ្លើយ​ថា​យ៉ាងម៉េច ? សម្តេច​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​នានា​ត្រូវ​យក​ការ​ទទួលខុសត្រូវ នេះ​គណៈកម្មការ​សភា​ហៅ​សួរ នៅ​មាន​សភា​ហៅ​សួរ​ដេញដោល​ថែម​ទៀត ។ បញ្ហា​នេះ ក្នុង​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​មាន ។ បើសិនជា​ការ​ហៅ​សួរ រដ្ឋមន្ត្រី​មាន​ភាព​រញ៉េរញ៉ៃ សម្តេច​បញ្ជាក់​ថា ប្រហែលជា​ខ្ញុំ​ត្រូវ​ដក​មុន​ហើយ ខ្ញុំ​អត់​ការពារ ខ្ញុំ​សុំ​ដក​មុន​តែ​ម្តង ។ ប៉ុន្តែ​ជួនកាល​ដោយ​មិន​បាន​ដក​មុន យើង​ថា​យើង​ល្អ លុះដល់​ពេល​ចូល​ឆ្លើយ​នៅ​សភា សភា​គេ​ថា មនុស្ស​នោះ​អត់​កើត​ទេ គេ​បោះ​ឆ្នោត​ដក គឺ​រឿង​ដែល​ត្រូវ​ដក ។ កិច្ចការ​នេះ​គឺ​គេ​ឱ្យ​និយាយ​ក្នុង​សភា អត់​និយាយ​នៅ​ខាងក្រៅ​ទេ តាម​ចិញ្ចើម​ផ្លូវ​ទៅ​ឃោសនា​ទេ​។ ដូច្នេះ​សង្ឃឹមថា បរិយាកាស​បែប​នេះ​នឹង​មាន​បន្ត​ទៀត ។

ដោយឡែក សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​នានា​ដែល​បាន​ជួប​សម្តេច​ពី​មុន ដែល​សម្តេច​និយាយ​ថា «​បញ្ហា​គឺ​ពេលវេលា ឥឡូវ​អស់លោក​អាច​ជឿ​ខ្ញុំ​បាន​ហើយ បន្តិចទៀត​នឹង​ទៅ​ដល់​ហើយ ព្រោះ​កម្ពុជា​មិនមែន​ជា​រឿងលើក​ទី​មួយ​ឯណា តាំងពី​ឆ្នាំ​១៩៩៨-២០០៣-២០០៨ គឺ​គ្រាន់តែ​ដើរ​វាង​បន្តិច លុះ​មក​ដល់​២០១៣-២០១៤ ដើរ​ចូល​តែ​ម្តង ។ នេះ​ជា​រឿង​ស្រួល​ដែល​បាន​ប្រកាស​ពី​គោល​ជំហរ​សហប្រតិបត្តិការ ហើយ​បង្កើត​ការ​សន្ទនា​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ឯ​នៅ​ព្រឹទ្ធសភា ក៏​បាន​កែសម្រួល​ក្បាល​មា​៉​ស៊ី​ន ។ ទាក់ទិន​ដែល​បាន​និយាយ​ថា លោក ហ៊ុន សែន ម៉េច​បាន​មាន​សិទ្ធិ​ទៅ​ដល់​នីតិប្បញ្ញត្តិ សម្តេច​បាន​បកស្រាយ​បញ្ជាក់​ថា ក្រែង​បាន​លោក ហ៊ុន សែន ដែរ​ឬអី ? ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​សម្របសម្រួល​ខាង​នយោបាយ ដើម្បី​បើកឱកាស​ឱ្យ​គណបក្ស​ផ្សេង​ចូលរួម​ក្នុង​គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ម៉េច​ក៏​មិន​ថា​ផង ។

ហ៊ុន សែន គឺ​មេ​បក្ស ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា រឿង​រដ្ឋសភា ព្រឹទ្ធសភា យើង​អាច​និយាយ​គ្នា​បាន ប៉ុន្តែ​ស្ថាប័ន​ដទៃ​និយាយ​គ្នា​មិន​បាន​ទេ ។ ដូច​ជា​ក្រុមប្រឹក្សាធម្មនុញ្ញ​និយាយ​គ្នា​មិន​បាន​ទេ ។ ប៉ុន្តែ​ព្រឹទ្ធសភា និង​រដ្ឋសភា​សុទ្ធតែ​បក្សនយោបាយ​នៅ​ក្នុង​ស្ថាប័ន​នោះ ហើយ​ខ្ញុំ​ជា​មេដឹកនាំ​បក្សនយោបាយ ខ្ញុំ​អាច​ធ្វើ​បាន ។ ខ្ញុំ​និយាយ​នេះ​ជា​សារ​នយោបាយ​មួយ​ជូន​សម្រាប់​បញ្ហា​នៅ​អាយ​ស៊ី​មជ្ឈិម​បូព៌​៌ា​ផង ៕