ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះទាស់​ទែង​​​គ្នា​ប្តី​ប្រពន្ធ​ដៀល​​ដល់ពូជ​​ ឪពុកម្តាយបងប្អូន​​​ឮលើកគ្នា​មក​​វាយ​​របួស​​២នាក់​​ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំពើ​ហិ.ង្សា​​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​ប្តី​ប្រពន្ធ​​២នាក់​​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​​ប្តី​បាន​ជេ​​រ​​តិះ​​ដៀល​​ពូជ​​ប្រពន្ធ​​យ៉ាង​​ចាស់​ដៃ​​ រហូត​​ឪពុក​ម្តាយបងប្អូន​គេ​​ឮ​បាន​លើក​គ្នា​​ទៅ​រក​​រឿង​​​​វាយ​ បណ្តាល​ឱ្យ​​ប្តី​និង​កូនប្រុស​​រងរបួស ។

រាជធានីភ្នំពេញ ៖ អំពើ​ហិង្សា​​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​ប្តី​ប្រពន្ធ​​២នាក់​​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​​ប្តី​បាន​ជេ​​រ​​តិះ​​ដៀល​​ពូជខាង​​ប្រពន្ធ​​យ៉ាង​​ចាស់​ដៃ​​ រហូត​​ឪពុក​ម្តាយបងប្អូន​គេ​​ឮ​បាន​លើក​គ្នា​​ទៅ​រក​​រឿង​​​​វាយ​ បណ្តាល​ឱ្យ​​ប្តី​និង​កូនប្រុស​​រងរបួស ។

ហេតុការណ៍​នេះ​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល កាល​ពី​វេលាម៉ោង​​១និង​៣០នាទី​រសៀល​​ថ្ងៃទី​១៨ កញ្ញា ស្ថិត​ក្នុង​ភូមិ​ព្រែក​​តា​រ័ត្ន សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​ជ្រោយ​​ចង្វារ​​ ។

គ្រួសារ​មាន​ទំនាស់​ខាង​លើ​ប្តី​​ឈ្មោះ លី ជិន អាយុ​៣៧ឆ្នាំ ប្រពន្ធ​ឈ្មោះ ផា សាវី អាយុ​៣៣ឆ្នាំ មាន​កូនប្រុស​ឈ្មោះ លី ង៉ាន់ អាយុ​១៣​​ឆ្នាំ ។ ប្តី​ប្រពន្ធនេះ​​ត្រូវ​​ឪពុក​ឈ្មោះ ម៉ូត សម្បត្តិ អាយុ​​៥៦ឆ្នាំ ជា​មន្ត្រី​យោ​ធា​ និងម្តាយ​​ឈ្មោះ អន សុខុម អាយុ​​៥២​ឆ្នាំ (ឪពុកម្តាយ​ខាង​ប្រពន្ធ​​) កាត់កាល​លែង​​រាប់រកមួយ​​ឆ្នាំ​មក​ហើយ​​​​ ។

បើ​តាមស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ ផា សាវី ប្រាប់​ឱ្យដឹង​ថា នៅ​វេលាម៉ោង​​១០​​យប់​ថ្ងៃទី​១៧ កញ្ញា ខ្លួននិង​ប្តី​មាន​ទំនាស់ឈ្លោះ​ប្រកែក​​​គ្នា​ ហើយ​ប្តី​​បាន​ជេ​រ​​បញ្ចោរ​ តិះ​ដៀល​ពូជ​​របស់នាង រហូតដឹង​ដល់​​ឪពុកម្តាយ​​បងប្អូនរបស់​នាង​​ ស្រាប់​តែនៅ​​ម៉ោង​​១និង​៣០នាទី​រសៀល​​ថ្ងៃទី​​១៨ កញ្ញា​​ ពួក​គាត់​ក៏​​បាន​លើកគ្នា​​មក​រក​​រឿងវាយ​​​កូនប្រសា​​ ដោយនិយាយ​ថា បើ​​ឈ្លោះ​គ្នា​​ប្តី​ប្រពន្ធ​​​ កុំ​ដៀល​​ដល់​ពួក​គាត់​​ ។

ក្រោយ​ពី​កើត​ហេតុ​​គ្រួសារ​​ខាងលើ​ ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរ​នាំ​នៅប៉ុស្តិ៍នគរបាល​​សង្កាត់​​ព្រែក​តា​សេក ៕