ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

P&G​ប្រគល់​រង្វាន់​ជូន​អតិថិជន​6​នាក់​ដែល​បាន​ឈ្នះ​ពី​កម្មវិធី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Procter and Gamble (P&G) និង​សហគ្រាស Good hill ដែល​ជា​អ្នក​ចែកចាយ​ជា​ផ្លួ​វ​ការ​ផលិតផល P&G បាន​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​៦​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា នៅ​សណ្ឋាគារ​សាន់​វេ​ភ្នំពេញ ។ រង្វាន់​មាន​ដូច​ជា រង្វាន់​ទី​១ ទូរទស្សន៍ Sony Bravia 42W654 ជាមួយ​ប្រព័ន្ធ​សំឡេង Sony Home Theater N9100 មួយ​ឈុត​១​រង្វាន់ រង្វាន់​ទី​២ iPad Mini 16GB ២​រង្វាន់ រង្វាន់​ទី​៣ កាមេរ៉ា Sony WX200 ២​រង្វាន់ ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Procter and Gamble  (P&G) និង​សហគ្រាស Good hill ដែល​ជា​អ្នក​ចែកចាយ​ជា​ផ្លួ​វ​ការ​ផលិតផល P&G បាន​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​៦​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា នៅ​សណ្ឋាគារ​សាន់​វេ​ភ្នំពេញ ។ រង្វាន់​មាន​ដូច​ជា រង្វាន់​ទី​១ ទូរទស្សន៍ Sony Bravia 42W654 ជាមួយ​ប្រព័ន្ធ​សំឡេង Sony Home Theater N9100 មួយ​ឈុត​១​រង្វាន់ រង្វាន់​ទី​២ iPad Mini 16GB ២​រង្វាន់ រង្វាន់​ទី​៣ កាមេរ៉ា Sony WX200 ២​រង្វាន់ ។

សម្រាប់​៣​ខែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Procter and Gamble (P&G) បាន​រៀបចំ​កម្មវិធី​មួយ​សម្រាប់​អតិថិជន ដែល​បាន​ទិញ​គ្រប់​ផលិតផល​របស់ Procter and Gamble (P&G) ទៅ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ ដែល​មាន​រង្វាន់​ធំ​ដ៏​អស្ចារ្យ គឺ​ប្រព័ន្ធ​សំឡេង Home Theater System មួយ​ឈុត ហើយ​ការ​ផ្ដល់​ជូន​នេះ គឺ​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តំណាង​ក្រុមហ៊ុន P&G បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន P&G មិន​ត្រឹមតែ​មាន​រង្វាន់​ជូន​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ជួយ​សកម្មភាព​សង្គម​នានា​ផង​ដែរ ដូច​ជា សាងសង់​ផ្ទះ​ឱ្យ​ប្រជាជន​នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ និង​បាន​ជួយ​ផ្ដល់​ទឹក​ស្អាត​សម្រាប់​ការ​បរិភោគ​យ៉ាង​ហោច​ណាស់​៧​លាន​លី​ត្រ ដល់​កុមារ​និង​គ្រួសារ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​រដូវវស្សា​នេះ ។ កម្មវិធី​នេះ ត្រូវ​បាន​ចូលរួម​ដោយ​តំណាង​រាជរដ្ឋាភិបាល អង្គការ​ទស្សនៈ​ពិភពលោក ព្រមទាំង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា ពូ​ឃ្លាំង កញ្ញា​សូ​ដា នី​តា កញ្ញា​ទឹម រ​ដ្ឋា កញ្ញា​ទឹម វ​ត្ដី កញ្ញា​ឌួ​ង ហ្សូ​រី​ដា និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ផង​ដែរ ។

អ្នកតំណាង​រូប​នេះ​បន្ថែម​ថា ក្រុមហ៊ុន​បាន​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​អតិថិជន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​រង្វាន់​ជា​ច្រើន​បន្តបន្ទាប់​ទៀត ។

អ្នកស្រី ប៉ុក ដា​នី អ្នកគ្រប់គ្រង​សហគ្រាស​Good hill បានឱ្យ​ដឹង​ដែរ​ថា សហគ្រាស​របស់​អ្នកស្រី​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​មួយ​ដែរ​ក្នុង​សង្គម​កម្ពុជា ។ ជាក់ស្ដែង សហគ្រាស​បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ជា​ច្រើន​នាក់​មានការ​ងារ​ធ្វើ​និង​ទទួល​បាន​ប្រាក់បៀវត្សរ៍​សមរម្យ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​លក់​ផលិតផល​ប្រើប្រាស់​ធំ​ជាងគេ​លើ​ពិភពលោក Procter and Gamble  (P&G) មាន​ម៉ាក​ផលិតផល​ដូច​ជា សាប៊ូ​ឬ​ក្រែ​ម​បន្ទន់​សក់ Pantene, ក្រែ​ម​រក្សា​ស្បែក Olay, សាប៊ូ​ឬ​ក្រែ​ម​បន្ទន់​សក់ Head & Shoulders, សាប៊ូ​ឬ​ក្រែ​ម​បន្ទន់​សក់ Rejoice, ម្សៅ​សាប៊ូ Ariel ដែល​ជា​ផលិតផល​កម្រិតស្តង់ដា​គុណភាព​ខ្ពស់ និង​មាន​ចរាចរ​លក់​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ៕