ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លីពីនគាំទ្រ​ការ​បង្កើន​​គុណភាព​អង្ករ​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ថ្វី​ដ្បិតតែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ហ្វី​លី​ពី​ន​នៅ​មាន​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ប្រទេស​ហ្វី​លី​ពី​ន​គាំទ្រ​ក្នុង​ការ​បង្កើន​គុណភាព​អង្ករ​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​អំឡុង​ពេល​ដែល​កម្ពុជា​មាន​សក្តានុពល​លើ​ដំណាំ​ស្រូវ ។

រាជធានី​ភ្នំ​ពេញ ៖ ថ្វី​ដ្បិតតែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ហ្វី​លី​ពី​ន​នៅ​មាន​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ប្រទេស​ហ្វី​លី​ពី​ន​គាំទ្រ​ក្នុង​ការ​បង្កើន​គុណភាព​អង្ករ​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​អំឡុង​ពេល​ដែល​កម្ពុជា​មាន​សក្តានុពល​លើ​ដំណាំ​ស្រូវ ។

ការ​គាំទ្រ​នោះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក NOE-A Wong ឯក​អគ្គ​រដ្ឋ​ទូត​​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ក្នុង​ឱកាស​ដែល​លោក​ចូល​សម្តែង​ការ​គួរសម​និង​ជម្រាបលា​លោក​ឧបនាយករដ្ឋមន្ត្រី​បណ្ឌិត​សភាចា​រ្យ សុខ​ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ក្នុង​ជំនួប​ពិភាក្សា​នោះ​លោក NOE-A Wong បាន​លើក​ឡើង​ថា​ កម្ពុជា​មានសក្តានុពលលើ​ដំណាំ​ស្រូវ​ ដូច្នេះ​កម្ពុជា​នឹង​មាន​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ច្រើន​ ប៉ុន្តែ​ដើម្បី​ទទួល​បានការគាំទ្រ​ពី​ទី ផ្សារ​​អន្តរជាតិ​គប្បី​ត្រូវ​បង្កើន​គុណភាព​អង្ករ ។ លោក​បញ្ជាក់​ថា ​ប្រទេស​ហ្វី​លី​ពី​ន​សូម​គាំទ្រ​ចំពោះ​ការបង្កើន​គុណភាព​អង្ករ ​ខណៈដែល​ហ្វី​លី​ពី​ន​ក៏​នឹង​ជម្រុញ​​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា ដើម្បីបណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​សំខាន់​រោងចក្រ​ម៉ាស៊ីនកិនស្រូវ ។ ​ទាក់ទង​វិស័យ​ទេសចរណ៍​លោក NOE-A Wong បាន​អះអាង​ថា ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហ្វី​លី​ពី​ន​នឹង​មាន​ជើងហោះហើរ​ដោយ​ត្រង់​ពី​ទីក្រុង​ម៉ា​នីល​មក​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ជើង​ហោះហើរ ដោយ​ត្រង់​ពី​ទីក្រុង​ម៉ានីល​មក​ខេត្តសៀមរាប​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ ។ លោក​បញ្ជាក់​ថា​ការ​បង្កើត​ឲ្យ​មានការ​ហោះហើរ​ដោយ ត្រង់នេះ​វា​នឹង​ជួយ​ដល់​ការងារពាណិជ្ជកម្ម​និង​ទេសចរណ៍​ផង​ដែរ ។ ​

លោក NOE-A Wong បាន​ថ្លែងអំណរគុណ​ផង​ដែ​រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋកម្ពុជា​ដែល​ជួយ​ជ្រោមជ្រែង​ និង​សហការ​ក្នុង​បេសកកម្ម​ការទូត​រយៈពេល​៦​ឆ្នាំ​របស់​លោក​នៅ​កម្ពុជា​ឲ្យ​ទទួល​​បាន​​ជោគជ័យ ។ លោក​សន្យា​ថា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចសហការ​រវាង​ប្រទេសទាំង​ពីរ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ៕​