ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បើក​ប្រតិបត្តិការ​ចាប់​រថយន្ត​ដឹក​ខ្សាច់​ត្រួតពិនិត្យ​ច្បាប់ទម្លាប់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មាន​បាតុភាព​ជា​ច្រើន និង​មានការ​​ស្តីបន្ទោស​លើ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​អំពី​បញ្ហា​មិន​អើពើ​ទប់ស្កាត់​លើ​រថយន្ត​ប្រកប​អាជីវកម្ម​ដឹក​ដីខ្សាច់​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ កញ្ញា​ ២០១៤​ លោក​ណុ​ប ផា​ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ជំនួស​មុខ​លោក​អៀង ស៊ីផា​ន ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​បើក​ប្រតិបត្តិការ​ចាប់​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ដើម្បី​ត្រួតពិនិត្យ​ច្បាប់​អា​ជី​វកម្ម​។

ប្រតិបត្តិការ​របស់​អាជ្ញាធរខណ្ឌ​ច្បារ​អំពៅបាន​ធ្វើ​ឡើងនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ចំនួន​៤ ដែល​មាន​រថយន្ត​ដឹក​ខ្សាច់ធុន​ធំ​ជា​ច្រើន​គ្រឿងបាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ លោក ណុ​ប ផា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មើលឃើញ​ជាក់ស្តែងអំពី​សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​សណ្តាប់ធ្នាប់សាធារណ​:  និង​តប​តាម​ការ​ណែនាំរបស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ផង​នោះ លោក​អភិបាល​ខណ្ឌ ក្នុង​នាម​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព បាន​បើក​យុទ្ធនាការទប់ស្កាត់​បញ្ហា​ទាំងនេះកុំ​ឲ្យ​បន្ត​កើតឡើង ។
 
លោក ណុ​ប ផា បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ខ្សាច់ចំនួន​៩​គ្រឿងត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់ដើម្បី​ត្រួតពិនិត្យ​មើល​ពី​លិខិត​ស្នាម និង​ពិនិត្យ​ពី​លក្ខណ​:​បច្ចេកទេស​របស់​រថយន្ត ដូច​ជា​ស្ថានភាព​កង់ ស្ថានភាព​នៃ​ការ​ដឹក​ជញ្ជូន ព្រមទាំង​ស្ថានភាព​អ្នកបើកបរ​ជាដើម ។ លោក​បាន​បន្ត​ថា ក្រោយ​ពី​​ចាប់​ឃាត់​រថយន្ត​ទាំង​៩​គ្រឿង​ និង​​​ពិនិត្យ​ជាក់ស្តែងរួច​មក​ នៅ​មាន​បញ្ហា​ខ្វះចន្លោះ​នោះ ក្រុមការងារ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្តទាំងនោះ និង​ធ្វើការ​ណែនាំ​ឲ្យ​ពួក​គេរៀបចំ​ការ​ដឹក​ជញ្ជូន​លើក​ក្រោយ តាម​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ និង​មានការ​ត្រួតពិនិត្យយ៉ាង​ជាក់លាក់​មុន​ពេល​ធ្វើ​ដំណើរ​ចេញ ។

ដោយឡែក​បើសិន​នៅ​តាម​ផ្លូវ​មានឃើញ​ខ្សាច់​ជ្រុះរ​ប៉ាត់រប៉ាយ ឬ​ស្រក​ហូរហៀរ​តាម​ដងផ្លូវក៏​ដូច​ជា​ខូចខាត​ផ្លូវ​នោះ គឺ​ម្ចាស់​រថយន្ត​​ត្រូវ​មានការ​ទទួលខុសត្រូវដោយ​ខ្លូ​ន​ឯង ទាំង​ការ​សំអាត​ផ្លូវ និង​ជួសជុល​ផ្លូវ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព