ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពិព័រណ៍​គ្រឿងអលង្ការ​ពេជ្រ​សុទ្ធ​នៅ​ក្លិប​កម្សាន្ត Mainson Saint Tropez

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុ​ន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​មើលឃើញ​ពី​សក្កា​នុ​ពល​គ្រប់​

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុ​ន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​ក្រោម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​មើលឃើញ​ពី​សក្កា​នុ​ពល​គ្រប់​វិស័យ។

ដោយ​សម្លឹង​ឱកាស​បែប​នេះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន COANNA INCORPORATION Ltd បាន​សហការ​ជាមួយ​ក្រុម​ហុ​៊​ន HVK រៀបចំ​ការ​តាំងពិព័រណ៍​មួយ​ដែល​មានឈ្មោះ​ថា «​ពិព័រណ៍​ពេជ្រ​សុទ្ធ និង​ការ​ជប់លៀង​ជាមួយ​ស្រា​ក្រឡុក​» ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ការ​ពិព័រណ៍​គ្រឿងអលង្ការ​ពេជ្រ​ណាមួយ​ពី​មុន​មក ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឈ្មោះ «Mainson Saint Tropez»  ដែល​ស្ថិត​នៅ​អគារ​លេខ​៣១E0 ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ការ​តាំងពិព័រណ៍​នេះ​ធ្វើ​ឡើង​មាន​រយៈពេល​២​ថ្ងៃ ដោយ​យប់​ទី​១​សម្រាប់​ភ្ញៀវ​ដែល​មាន​លិខិត​អញ្ជើញ និង​យប់​បន្ទាប់​សម្រាប់​ការ​ចូល​ទស្សនា​ជា​សាធារណៈ ។

នៅ​ក្នុង​កម្មវិធី​នេះ មាន​បង្ហាញ​នូវ​គ្រឿងអលង្ការ​ពេជ្រ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​ច្រើន​ជាង​១០០​មុខ ដូច​ជា ខ្សែ​.​ក ខ្សែដៃ ចិញ្ចៀន​និង​ក្រវិល ដែល​បាន​ដាក់​តាំង​បង្ហាញ និង​ពាក់​ដើរ​បង្ហាញ​មូ​៉​ដ​ដោយ​កញ្ញា​ស្រស់​សោភា​ជនជាតិ​រុ​ស្សុ​ី​ផង​ដែរ ។ មិន​តែ​បុ​៉​ណ្ណោះ​ពិព័រណ៍​នេះ​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​គ្រឿងអលង្ការ និង​ក្រេប​រសជាតិ​ស្រា​ក្រឡុក​យា​៉​ង​ផ្អែម​ឆ្ងាញ់​ពិសា​រីករាយ​សោមនស្ស សុខដុម​នី​យ​កម្ម​ក្រៃ​លែង និង​ច្រើន​កុះករ​គ្រប់​ស្រទាប់វណ្ណៈ ៕