ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរចំ​ណាកក​ស្រុក​​ចំនួន​​៦​៣​នាក់​​ត្រូវ​នគរបាល​ទប់ស្កាត់​ខ​ណៈ​​​ បម្រុងលួច​ឆ្លងដែន​តាមច្រក​របៀង​ខុស​ច្បាប់

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ សកម្ម​ភាព​ក្រុម​ពលករ​ខ្មែរលួច​​​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​​តាម​រយៈ​មេ​ខ្យល់​នៅ​តែ​មាន​យ៉ាង​គគ្រឹក​គគ្រេង នៅ​តាម​តំបន់ជាយ​ដែន​ថៃ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ជាក់​ស្តែង​មាន​ក្រុម​ពល​ករ​ចំណាក​ស្រុក​ចំនួន​៦៣​នាក់ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង សៀម​រាប​ពោធិ៍សាត់ កំពង់ឆ្នាំង​ ព្រៃ​

ខេត្តបន្ទាយ​មាន​ជ័យ ៖ សកម្ម​ភាព​ក្រុម​ពលករ​ខ្មែរលួច​​​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​​តាម​រយៈ​មេ​ខ្យល់​នៅ​តែ​មាន​យ៉ាង​គគ្រឹក​គគ្រេង នៅ​តាម​តំបន់ជាយ​ដែន​ថៃ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ជាក់​ស្តែង​មាន​ក្រុម​ពល​ករ​ចំណាក​ស្រុក​ចំនួន​៦៣​នាក់  មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង សៀម​រាប​ពោធិ៍សាត់ កំពង់ឆ្នាំង​ ព្រៃ​វែង​ កំពង់ធំ និង​កំពង់ចាម បាន​បម្រុង​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ តាម​ច្រក​របៀង​ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ ។

ប្រ​ភព​បាន​ឱ្យ​ដឹង​ថា ពលករ​ទាំង​នោះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនិតិ​ជនខេត្ត​បន្ទាយ​មាន​ជ័យ សហការ​ជាមួយ​នគរបាលការពារព្រំដែន​គោក​​ប៉ុស្តិ៍​ដើមត្រសេក នៃវរៈព្រំដែន​៨១៥​ឈរជើង​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ​ចុះធ្វើ​ការទប់ស្កាត់​ពល​ករ​ចំណាក​ស្រុក​ចំនួន​៦៣​នាក់ ​ កាល​ពីវេលាម៉ោង១២​ថ្ងៃត្រង់ រហូតដល់ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ សីហា ២០១៤ នៅចំណុច​ភូមិ​អូរស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ យក​ទៅ​អប់រំនិង​ឱ្យ​គាត់វិល​ត្រឡប់ទៅ​ស្រុក​កំណើត​វិញ ។ ហើយ​ការ​ឃាត់ខ្លួន​ពីសំណាក់នគរបាល​ខេត្តបន្តាយ​មាន​ជ័យ​ខាង​លើ​នេះ​គឺក្នុង​គោល​បំណង​ការពារ​អាយុជីវិត​របស់​បង​ប្អូន​ពលករ​ខ្មែរ និង​ដើម្បី​ឱ្យ​ពួក​គាត់គេច​ផុត​ពី​គ្រោះ​ថ្នាក់ដោយ​​ប្រការ​ផ្សេងៗ​ ខណៈពេលដែលពួក​គាត់ចូល​ទៅ​ធ្វើ​ការនៅ​ក្នុង​ប្រទេស​របស់​គេ​ដោយ​ខុស​ច្បាប់ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​